ព័ត៌មាន

ខ្នង​ផ្ទះ​ទី​១៥៤ ​អំណោយដ៏​ថ្លៃថ្លា​សម្ដេច​តេ​ជោ​ ហ៊ុន ​សែន ប្រគ​ល់​ជូន​លោក​ស្រី​ ឱក​ សុខុំ ​គ្រួសារ​អតីត​យុទ្ធ​ជន​
នាយកដ្ឋានព័ត៌មាន(៣)
53
1597 ខ្នង​ផ្ទះ​ទី​១៥៤ ​អំណោយដ៏​ថ្លៃថ្លា​សម្ដេច​តេ​ជោ​ ហ៊ុន ​សែន ប្រគ​ល់​ជូន​លោក​ស្រី​ ឱក​ សុខុំ ​គ្រួសារ​អតីត​យុទ្ធ​ជន​

      ឯកឧត្តម ​ឧត្ត​ម​សេនីយ៍​ទោ​ សោម​ ស៊ុន ​ប្រធាន​សមាគម​​អតីត​យុទ្ធជន​កម្ពុជា​ បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​មួយខ្នង​ ដែល​ជាខ្នង​ផ្ទះ​លើក​ទី​១៥៤​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា សម្ដេច​តេ​ជោ​ ហ៊ុន​ សែន ​ប្រធា​ន​សមាគមន៍​អតីត​យុទ្ធ​ជន​កម្ពុជាតាម​រយៈ ឯកឧត្តម គន់ គីម ប្រគល់​ជូន​លោក​​ស្រី​ ឱក​ សុ​ខុំ ​ភរិយា​របស់​អតីត​យុទ្ធជន​លោក​អនុ​សេនីយ៍​ឯ​ក សួស​ នឿន ​ដែល​បា​នមរណៈ​ភាព​ រស់​នៅ​ភូមិ​កំ​ញ៉ាត ​ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក ​ខេត្ត​កំពង់​ធំ​។

      គណៈកម្មាធិការ​សមាគម​អតីតយុទ្ធ​ជន​កម្ពុជា ​ខេត្ត​កំពង់​ធំ​ ដែល​បាន​ដឹក​នាំ​ដោយ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន ​បាន​ប្រគល់​ផ្ទះថ្មី​ ដែល​មាន​ទំហំ​៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់​ពី​សសរ​បេតុង ​ឆ្អឹង​ដែក ​ជញ្ជាំង​ និង​ដំបូល​ប្រក់ស័ង្ក​សី​កិន​ភ្លី ​រនាបក្រាល​ក្តារ​ជណ្ដើរ​កាច់ ​ហើយក្នុង​ពិធី​ប្រគល់​ផ្ទះថ្មី​នោះ ​ក្រុមកា​រ​ងារ​បាន​ប្រគល់​សម្ភារៈ​ មួយ​ចំនួន​ ដែល​ជា​ការ​ជួយ​ឧត្ថម្ភ​ពី​ ឯកឧត្តម ហ៊ុន ម៉ាណែត មាន​៖ ​អង្ក​រ​៥០​ គ.ក មី ២​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ២យួរ ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ។

      ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​មា​នប្រសាសន៍​ថា​៖ អតីត​យុទ្ធជន​ លោក​អនុសេនីយ៍​ឯក សួស​ នឿន ​ក្រោយ​ពី​បាន​ទទួល​មរណៈភាព ​ដោយ​សារជំងឺ​នៅឆ្នាំ​២០០៨​ ក្នុង​អាយុ​៥០​ឆ្នាំ​ បាន​បន្សល់​កូន​៣​នាក់​ នៅ​ក្នុង​បន្ទុក​។​ លោក​ធ្លាប់​ជា​កង​កម្លាំង​យោធា​ខេត្ត​កំពង់​ធំ​ ចូលប​ម្រើ​ក្នុង​ជួរកង​ទ័ព​នៅ​ឆ្នាំ១៩៨១​។  ដោយ​សារក្រុម​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ គ្មាន​លទ្ធភាព​សាង​សង់​ជម្រក​ស្នាក់​​នៅ ​ដោយ​សុំជ្រ​ក​កោន​ជាមួយ​បង​ប្អូន​។​ ដោយសារ​គ្រួសារ​អតីត​យុទ្ធជន​នេះ​ មាន​ដី​ផ្ទាល់​ខ្លួន​ទំហំ​៤៧៥​ម៉ែត្រ​ការ៉េ​ ទើប​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់​ធំ​ សម្រេច​សាងសង់ផ្ទះ​ថ្មី​ជូន​ និង​បាន​ប្រគល់ជូន​ក្នុង​ថ្ងៃទី​២០​ ខែ​ឧសភា ​ឆ្នាំ២០២០​។​

      ក្នុងពិធី​ប្រគល់​ផ្ទះនេះ ​ក៏បា​នកា​រនិមន្ត​ចូល​រួម​ពី ​ព្រះ​តេជគុណ ​ចែម ​មុន្នី​ចិន្តា​ ព្រះ​គ្រូចៅ​អធិការ ​វត្ត​ពោធិវង្ស ​ហត្ថី​ ឃុំ​ទ្រៀល​ ស្រុក​តាំង​គោក​  និងអាជ្ញាធរ​ដែនដី​ភូមិ​ឃុំ ​គ្រូចៅ​អធិការវត្ត ​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ និង ​សម្ភារៈ​ ប្រើ​ប្រាស់​ មាន​ចា​នឆ្នាំង ​កំសៀវទឹក វែក ស្លបព្រា មុងភួយ កន្ទេលខ្នើយ​ ដែល​ជា​ចំណង​ដៃ​នៃ​ការ​ឡើងផ្ទះ​ថ្មីនេះ​ផង​ដែរ​។ នៅក្នុង​ឱកាស​ប្រគល់​ផ្ទះនោះ​ ឯកឧត្តម​មេ​បញ្ជាការ​តំបន់​ប្រតិបត្តការ​សឹក​រង​កំពង់​ធំ​ បាន​ចាត់​តាំង​ លោក​វរសេនីយ៍​ត្រី​ លី​ ស៊ី​ណា​ នាយ​គិលាន​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ផ្សព្វផ្សាយ​សេចក្តីណែ​នាំ ​របស់​ក្រសួង​សុខាភិបាល ដើម្បីការពារ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​​ជម្ងឺកូវិដ​១៩​ នៅ​កម្ពុជា ដោយ​បាន​ណែនាំ​អំពី​ ការ​ជួបជុំគ្នា ការធ្វើអនាម័យ​ដោយ​លាង​ដៃ ​និង​សាប៊ូ ​ឬអា​ល់កុល ​ឲ្យបានស្អាត​ជានិច្ច ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ