ព័ត៌មាន

បិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលនាវឹកថ្មីឆ្នាំ២០១៩​ និង​បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ពល​នាវឹក​ថ្មី​ ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
57
1596 បិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលនាវឹកថ្មីឆ្នាំ២០១៩​ និង​បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ពល​នាវឹក​ថ្មី​ ឆ្នាំ​២០២០​

      ឯកឧត្ដម ​នាយ​ឧត្ដម​នាវី​ ទៀ ​វិញ ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គ​លេខា​ធិការ​ នៃ​គណៈ​កម្មាធិការ​ជាតិ ​​សន្តិសុខ​​​លម្ហ​សមុទ្រ​ អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី ​បិទ​​វគ្គ​ហ្វឹក​ហ្វឺ​នបណ្ដុះ​បណ្ដាល​ពល​នាវឹក​ថ្មី ​ឆ្នាំ​២១៩​ និង​បើក​វគ្គ ហ្វឹកហ្វឺនបណ្ដុះបណ្ដាល ពលនាវឹកថ្មី ឆ្នាំ២០២០ កាល​ពី​ថ្ងៃ​ទី១៩ ​ខែ​ឧសភា ​ឆ្នាំ​២០២០​ នៅ​សាលា​ទ័ព​ជើង​ទឹក​ ដែល​ស្ថិត​នៅ​ភូមិ​​ក្បាល​ហុង ​ឃុំ​រាម​ ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហនុ​។ ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹ​កហ្វឺន​ បណ្ដុះ​បណ្ដាល​ ពល​នាវឹក​ថ្មី ​ឆ្នាំ​២០១៩​ និង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ បណ្ដុះ ​បណ្ដាល​ពល​នាវឹក​ថ្មី ​ឆ្នាំ​២០២០​ នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​ឯកឧត្តម គួច ចំរើន អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុ ​ហើយ​ក្នុង​ពិធី​នោះ​ក៏​បាន​បំពាក់​ ឋានរស័ក្ដិ​ ប្រគល់​ជូន ​ប័ណ្ណ​សរសើរ​​ លិខិត​សសើរ ​ដល់ ​សិក្ខា​កាម​ ផង​ដែរ​ ដោយមាន​ការ​ចូល​រួម​ពី​ ឯកឧត្ដម អស់លោក ចូលរួមប្រមាណជិត ៤៩០នាក់។

      ក្នុង​សន្ទរកថា​ស្វាគមន៍​របស់ ឧត្ដម​នាវី​​ត្រី​ ឃុត ចាន់ នាយក​សាលាទ័ព​ជើង​ទឹក​ បាន​ឲ្យដឹង​ថា៖​ វគ្គហ្វឹកហ្វឺនទ័​ព​នា​ពេល​កន្លង​មក​ ក៏ដូច​ពេល​នេះ​ ដំណើរការ​ទៅ​បាន​ គឺ​អាស្រ័យ​លើ​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ ពី​ប្រមុខរាជរដ្ឋា​ភិបាល ​ក្រសួង​ការ​ពា​រជាតិ​ អគ្គ​បញ្ជាការ ​និង​ឯកឧត្ដម​ នាយ​ឧត្ដម​នាវី​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ បាន​ជម្រុញ​ឲ្យ​ មាន​ការ​បើក​វគ្គ​ហ្វឹ​កហ្វឺន​ ជា​បន្ត​បន្ទាប់​ ដើម្បី​កសាង​ធន​ធាន​មនុស្ស ​ឆ្លើយ​តប​ទៅ​នឹង​​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​ របស់​កង​ទ័ព​ជើង​ទឹ​ក នា​ពេល​បច្ចុប្បន្ន​ ក៏​ដូច​ជា​​ទៅ​អនាគត​ ឲ្យកង​ទ័ព​មាន​សមត្ថភាព​ គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ភារកិច្ច​ ការ​ពារ​បូរណភាព​ទឹ​កដី​ ដែន​កោះ ​ឆ្នេរ​ និង​ជាតិ មាតុភូមិ​ទាំង​មូល​។ ឧត្ដម​នាវីត្រី​ ឃុត ​ចា​ន់ បាន​បញ្ជាក់​ទៀត​ថា៖​ ជាក់​ស្ដែង​ថ្ងៃ​នេះ ​សាលា​ទ័ព​ជើង​ទឹក​ បាន​ប្រារព្វ​ពិធី​បិ​ទវគ្គ​ហ្វឹក​ហ្វឺ​ន បណ្ដុះ​បណ្ដាល​ ពលនាវិក​ថ្មី​ ឆ្នាំ​២០១៩​ និង​បើក​វគ្គហ្វឹ​កហ្វឺន ​បណ្ដាល​ពល​នាវិក​ថ្មី​ ឆ្នាំ២០២០​ និង​បំពាក់ ឋានន្តរស័ក្តិ ជូនលិខិត​សសើរ​ ដល់​នាយនាវី នាយនាវីរង ពលនាវិក សាលាទ័ពជើងទឹក ហើយវគ្គហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​ពលនាវឹក​​ថ្មី​ឆ្នាំ២០១៩​​នេះ បាន​ដំណើរការ​រៀន​សូត្រ​ អស់​រយៈពេល ​៣ខែ ​ស្មើ​៩២​ថ្ងៃ ​ចាប់​តាំង​ពីថ្ងៃទី​១៧​ ខែ​កុម្ភ: ​ឆ្នាំ​២០២០​ ដល់​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា​ ឆ្នាំ​២០២០​ ដែលមាន​សិក្ខាកាម ​សិក្សា​ចំនួន​ ២៣៩នាក់ ​ខ្លឹម​សារ​ហ្វឹក​ហ្វឺន​រួម ​មាន​លំហាត់​របៀប ​អប់រំ​ចិត្ត​សាស្ត្រ​ អប់រំ​សុខា​ភិបាល ​ភស្តុភា​រ​-​ហិរញ្ញវត្ថុ ​ការ​សិក្សា​យោធា ​បច្ចេក​ទេស​ប្រើ​ប្រាស់​អាវុធ​ថ្មើរ​ជើង​ យុទ្ធ​វិធី​ប្រយុទ្ធ​ថ្នាក់​បុគ្គល​ ហាត់​តម្រង់​ស៊ីប ​និងបាញ់​ស៊ីប​ និង​ការ​ប្រឡង​បញ្ចប់​វគ្គ​។ ​លទ្ធផល​ទទួល​បាន​ សិក្ខាកាម​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ ពល​នាវិក​ថ្មី​ឆ្នាំ​២០១៩​ ចំនួន​២៣៩ នាក់​ស្មើ​១០០% ​ទទួល​បាន ​វិញ្ញាបន​ប័ត្រ ​បញ្ជាក់​ការ​សិក្សា ​ក្នុង​នោះមា​ន ទទួល​បាន​និទ្ទេស ល្អ ចំនួន​៩៩​នាក់​ ទទួល​បាន​និទ្ទេស​ ល្អ​បង្គួរ ចំនួន​១០២​នាក់​ ទទួល​បាន​និទ្ទេស​ មធ្យម​ ចំនួន ​៣៨​នាក់​។

     ​ក្នុ​ង​​ឱកាស​នោះ​បន្ទាប់​ពី​ លោក​វរនាវី​​ឯក​​ ស្រី​ រិ​ន នាយ​ការិយា​ល័យ​​បុគ្គលិក​ ឡើង​អាន​ផែន​ការ​វគ្គ​ហ្វឹក​ហ្វឺន​ បណ្ដុះ​បណ្ដាល​ពល​នាវឹក​ថ្មី ​ឆ្នាំ​២០២០​​រួច​មក ឯកឧត្ដ ​នាយ​ឧត្ដម​នាវី ​ទៀ ​វិញ​ និងឯកឧត្តម​ គួច ​ចំរើន ​និង ​គណៈ​អធិបតី ​បាន​ផ្ដល់​កិត្តិយស ​បំពាក់​ឋាន​ន្តរស័ក្តិ ​និង​ប្រគល់​ប័ណ្ណ​សរសើរ​ លិខិត​សរសើរ​ និង​វិញ្ញាប័ណ្ណ​ប័ត្រ​បញ្ជាក់​ការ​សិក្សា​ ជូន​ដល់​កម្មសិក្ខា​កាម​ជា​បន្ត​បន្ទាប់​ នា​ពេល​នោះ​ផង​ដែរ​។

 ឯកឧត្តម​ នាយ​ឧត្តម​នាវី ​ទៀ ​វិញ អ​គ្គ​មេ​បញ្ជាការរ​ង ​នៃក​ង​យោធព​លខេ​មរ​ភូមិន្ទ ​មេ​បញ្ជាការក​ងទ័ព​ជើង​ទឹក ​និង​ជាអ​គ្គលេខាធិ​ការ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ 


     ថ្លែងទៅ​កាន់​ពិធី​បិទ និង​បើក​វគ្គហ្វឹកហ្វឺនបណ្ដុះ​បណ្ដាល​ពល​នាវឹក​ថ្មី​​នា​​ឱកាស​​នោះ ​ឯកឧត្ដម​ ទៀ ​វិញ បាន​សំ​ដែង​នូវ​ការ​កោត​សរសើ​រ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះការ​ខិតខំ​ប្រឹង​ប្រែង​ របស់​អស់​លោក​ដែល​ជា ​សិក្ខា​កាម​ បាន​ដំណើរ​ការ​ហ្វឹកហ្វឺ​ន​រៀនសូត្រ​ក្នុង​វគ្គ​នេះ​ជា​បន្ត​បន្ទាប់​ មាន​រយៈ​ពេល​វែង​ និង​ខ្លី​ ហើយ​ឯកឧត្ដម​ ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ថ្មី​ ដែល​បាន​ចូល​មក​សិក្សា​នា​ពេល​នេះ ​បាន​បញ្ជាក់​ឲ្យឃើញ​នូវ​ការ​រីក​​ចម្រើន​ថ្មី​មួយ​ទៀត​ ក្នុង​ការ​កសាង ​លើក​កម្ព​ស់ សមត្ថភាព​ធន​ធាន​មនុស្ស​ ដែល​ជា​ពលទាហាន​បន្ត​វេន​ ដើម្បី​អោយ​មាន​ចំណេះដឹ​ង​ មាន​ជំនាញ ​និង​មាន​លទ្ធភាព​គ្រប់​​គ្រា​ន់ក្នុង​ការ​បំពេញ​ភារកិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​ការ អភិវឌ្ឍន៍​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូចជា​​កង​ទ័ព​ជើងទឹ​ក​។ ​ឯកឧត្ដម បាន​សង្កត់​ធ្ង​ន់ថា៖ ប្រទេសជាតិ​មាន​សុខ​សន្តិភាព គឺបានបង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការ​ហ្វឹកហ្វឺន​កង​ទ័ព​ ឲ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់​។ ក្នុង​ពិធីបិ​ទ និង ​បើក​វគ្គហ្វឹកហ្វឺនបណ្ដុះ​បណ្ដាលពលនាវឹកថ្មី​ឆ្នាំ​២០២០​ នា​ឱកាស​នោះ ​ឯកឧត្ដម ទៀ វិញ ​ក៏​បាន​ពាំ​នាំ​​នូវ​ថវិកា​ដ៏​ថ្លៃថ្លា​របស់ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី ​ហ៊ុន​សែន​ ឧបត្ថម្ភ​ក្នុង​កម្ម​វិធី​ចំនួន ​៣៣,២០០,០០០ រៀល អង្ករ​ ៤៨​បាវ​ ទឹក​ត្រី២០​យួរ ​ទឹកស៊ីអ៊ីវ​២០យួរ ប៊ីចេង ​៥០គីឡូ ស្កសរ៥០ គីឡូ ខ្ទឹមក្រហម ខ្ទឹមសរ ៣ការរ៉ុង។ ចែក​ជូន​ថវិកា​ដល់​​គ្រូគ្រប់គ្រង ចំនួន៣៤នាក់ ម្នាក់ៗទទួលបាន ៥ម៉ឺនរៀល បំរើការ ១៧នាក់ ម្នាក់ៗទទួលបាន ២ម៉ឺរៀល និងប្រគល់​ថវិ​កាជូន​ដល់​ត្រែ​ទ័ព​ ៥០ម៉ឺនរៀល ផងដែរ ៕