ព័ត៌មាន

ឯកឧត្តម​ ជៀង​ អំ​ ចូល​រួម​ប្រជុំ​ជីវភាព​គណបក្ស​ប្រជាជន​ខេត្ត​រតន​គិរី​
នាយកដ្ឋានព័ត៌មាន(៣)
56
1593 ឯកឧត្តម​ ជៀង​ អំ​ ចូល​រួម​ប្រជុំ​ជីវភាព​គណបក្ស​ប្រជាជន​ខេត្ត​រតន​គិរី​

     ស្ថិ​តក្រោម​អធិបតី​ភាព​ ឯកឧត្តម​ ជៀង​ អំ​ ប្រធាន​ក្រុម​ការ​ងារ​គណបក្ស ​ចុះ​មូល​ដ្ឋាន​ខេត្ត​រតន​គិរី​​ កាល​ពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​សមាជិក សមាជិការ​គណ​បក្ស​ប្រជាជន​ខេត្ត​រតន​គិរី​ បាន​ធ្វើ​ការ​ប្រជុំ​ជីវភាព​ប្រចាំ​ត្រី​មាស​របស់​ខ្លួន​ ដើម្បី​ត្រួត​ពិនិត្យ​លទ្ធផ​លការ​ងារ​ដែល​អនុវត្ត​កន្ល​ង​មក​។​

     តាមការលើក​ឡើង​របស់ ឯកឧត្តម​ ថង​ សាវុន​ ប្រធាន​គណៈ​កម្មាការ​គណបក្ស​ខេត្ត​រតន​គិរី​​ បាន​ឲ្យដឹង​ថា៖​ ក្រុម​ការ​ងារ​គណបក្ស​ចុះ​មូលដ្ឋាន​ សមាជិក​ សមាជិការ​គណបក្ស​ប្រជាជន​ខេត្ត​រតនគិរី​ បាន​ខិត​ខំ​បំពេញ​ការ​ងា​រ តួនាទី​ភារកិច្ច​ និង​របៀប​របប​ក្រុម​ការងារ​ បាន​ធ្វើ​សកម្មភាព​ចុះ​មូល​ដ្ឋា​ន និង​ធ្វើកំណែ​រទម្រង់​រដ្ឋបាល ថ្នា​ក់ក្រោម​ជាតិ​​ បាន​រួមគ្នា​ក្តាប់​​សភាព​ការណ៏​ ក្នុង​ និង​ក្រៅ​ប្រទេស​ ពិសេស​ផ្តោ​ត​ទៅ​លើការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជា​សាកល​ នៃ​ជំងឺកូវីត​ ១៩​ គឺ​បាន​ចុះ​ផ្សព្វផ្សា​យ តាម​មូលដ្ឋាន​រោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​នានា​ក្នុង​ខេត្ត​ ព្រម​ទាំង​បាន​ចែក​ខិត​ប័ណ្ណ​អប់រំ​ សាប៊ូ ទឺកអាល់​​កុល ម៉ាស់ ក្រម៉ា ជាដើម។ ឯ.ឧ ​បាន​បញ្ជាក់​ថា៖ ​បច្ចុប្បន្ន​ថ្នាក់​ដឹក​នាំ​​គណបក្ស បានជំរុញ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ បន្ត​អប់រំ​ប្រជាពល​រដ្ឋ ​ក្នុង​ការ​ចូល​រួម​ទប់ស្កាត់​​ជំងឺ​នេះ​ជា​ប្រចាំ។

     ឯកឧត្តម ជៀង អំ បាន​សំ​ដែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ ចំពោះ​សមិទ្ធិផល​ទាំង​ឡាយ ​ដែលបាន​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ របស់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ខេត្ត​រតន​គិរី ​និ​ងការ​ខិតខំ​របស់សមាជិក ​សមាជិកាបក្ស​ទាំង​អស់​ ដែល​បាន​អនុវត្ត​កន្លង​ម​កនេះ​ ដោយឯកឧត្តម អស់​លោក​ លោកស្រី​ បាន​ខិត​ខំ​យកអស់​ពី​កម្លាំង​កាយចិ​ត្ត​ ក្នុងការ​កសាង​សមិទ្ធិផល​ជា​ច្រើន​ សំរាប់​បំរើ​ឲ្យសង្គម​ ជាតិ ​ពិសេស​បាន​យកចិត្តទុក​ដាក់​ ពង្រឹងប្រៀប​ការ​ពារ​ជា​តិ ការពារសន្តិ​សុខស​ណ្ដាប់​ធ្នាប់សង្គម និងការចូល​រួម​ផ្សព្វផ្សាយ អប់រំប្រជា​ព​លរដ្ឋ ឲ្យយល់​ដឹង​អំពី​វិធាន​ការ ​ការពារ​ និង​ទប់ស្កាត់​ជំងឺឆ្លង​ កូវីត​១៩​ ក្នុង​មូល​ដ្ឋាន​រប​ស់ខ្លួន​ បាន​យ៉ាង​​ល្អ​។ ឯកឧត្តម​ ជៀង ​អំ​ ក៍​បាន​បញ្ជា​ក់ជូន​ដល់​សមាជិក ​សមាជិកា​បក្ស​ ឲ្យ​បាន​យ៉ាង​ច្បាស់​ថា​ ត្រូវ​មានជំនឿលើ​ការ​ដឹកនាំ​ប្រទេស​ របស់​គណបក្ស​ប្រជាជនក​ម្ពុជា​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ សម្ដេច​តេជោ ​ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ ​ហើយ​មិន​ត្រូវ​ជឿលើ​ការ​ឃោសនា ​បោក​ប្រាស់​ណា​មួយ​ ដែល​នាំ​ឲ្យ​ប្រទេសជាតិ​ធ្លាក់ ក្នុង​គ្រោះ​មហន្តរា​យឡើយ​។​ ឯ.ឧ បានជំរុញដល់​សមាជិក សមាជិការ​បក្ស​ត្រូវ​បន្ត​ចុះតាម​មូលដ្ឋាន​របស់​ខ្លួនបន្ត​ទៀត ​ពិសេសត្រូវ​ពង្រឹងសុវត្ថិភាព​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ មានសុវត្ថិភាព ដោយ​បំបាត់​ឲ្យអស់ ក្រុមបង តូចបងធំ ការជួញដូរគ្រឿងញៀន បទល្មើសព្រៃឈើ អំពើចោរកម្មនានា និង​ភាពអណាធិបតេយ្យ ដែល​កើត​មាន​ឡើងក្នុង​មូលដ្ឋាន​​របស់​ខ្លួន​ទទួល​ខុស​ត្រូវ​ ព្រម​ទាំង​បន្ត​អប់រំ ឲ្យប្រជាពលរដ្ឋ យល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី ដោយចាប់​ផ្ដើមពីសមាជិក សមាជិកា បក្សយើង ម្នាក់ៗ ឡើងទៅ ដើម្បីជាគំរូល្អ ដល់ប្រជាពលរដ្ឋ​ទូទៅ។ ​ត្រូវ​ជួយ​ជំរុញ​ប្រជាជន​ខិតខំ​បង្ករ​បង្កើន​ផល​ ដើម្បី​ដោះ​ស្រា​យជីវភាព​របស់​ខ្លួន​ និង​ក្រុម​គ្រួសារ ក្នុ​ងពេល​ដែល​ប្រទេស​ជាតិ​ និង​ពិភព​លោក​ទាំង​មូល​ កំពុង​ទទួលរង​នូវ​ផល​ប៉ះពាល់អំ​ពី​ការ​រីករាល​ដាល​នៃ​ជំងឺឆ្លង​ដ៏កា​ចសា​ហាវ ​វីរុស​កូរ៉ូណា ​កូវីត ​១៩​ នាពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត។ ដើម្បីចូល​រួម​អបអរសាទរ​ទិវាកាក​បាទ​ក្រហម​អន្តរជា​តិ ៨ ឧសភា ឯកឧត្តម ជៀង អំ ក៏បានផ្តល់ថវិការ​របស់​ក្រុម​ការ​ងារ​ ចំនួន​ ១០​លាន​ និង ៨០០ដុល្លា ជូនដល់​កាក​បាទ​ក្រហ​ម​ខេត្ត​រតន​គិរី​ ក្នុង​ឱកាស​នោះផ​ងដែរ ​៕