ព័ត៌មាន

ឧត្តម​សេនីយ៍​ឯក​ ហុង​ វិណុល​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​អតីត​មន្ត្រី​អាវុធ​ហត្ថ​ចូល​និវត្ត​ន៍​
នាយកដ្ឋានព័ត៌មាន(៣)
59
1591 ឧត្តម​សេនីយ៍​ឯក​ ហុង​ វិណុល​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​អតីត​មន្ត្រី​អាវុធ​ហត្ថ​ចូល​និវត្ត​ន៍​

      កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ឧសភា ឆ្នាំ​២០២០​ កន្ល​ង​ទៅនេះ​ ​ឯកឧត្តម​ ឧត្ត​ម​សេនីយ៍​ឯក​ ហុង​ វិ​ណុល ​មេ​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ តំណាង​ឯកឧត្តម​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ លើ​​ផ្ទៃ​​ប្រទេស​ អម​ដំណើរដោយ​ស្នងការរ​ង​, នាយ​រង​ខុទ្ទខាល័យ, មេបញ្ជាការ​រង​ កង​រាជអាវុធហត្ថ​ក្រុង​,​ មេបញ្ជាការ​ អាវុធហ​ត្ថខ័​ណ្ឌ​ និង​មេបញ្ជាការ​ កង​អន្តរាគមន៍​ចំ​ណុះ​បញ្ជាការ​ដ្ឋាន​ កង​រា​ជអាវុធ​ហត្ថ​ លើផ្ទៃ​ប្រទេស​ជា​ច្រើន​រូប​ទៀត ​បាន ចុះទៅ​សួរ​សុខ​ទុក្ខ ​និងនាំ​យកថវិកា​ចំនួន៖ ១២,០០០,០០០ ​រៀល (១២​លាន​រៀល) ​ព្រមទាំង​​គ្រឿង​ឧបភោគ​ បរិភោគ​​​មួ​យចំនួន​ទៀត​​រប​ស់ឯ​កឧត្តម​ មេបញ្ជាការ​ក​ងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​​ប្រទេស​ ទៅប្រគល់​​ជូន​ ​លោក​វរសេនីយ៍​ទោ ​ឱរ ​សិរី​វុធ​ អតីត​នាយ​រង​សេនា​ធិការ ​កង​រាជអាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ​ ដែល​​ចូលនិវត្តន៍​កាល​ពី​​ឆ្នាំ​២០១៩​ ​មាន​ជំងឺ​​​ប្រចាំ​កាយ ​និង​កំពុង​សម្រាក​ព្យាបាល​ស្ថិត​នៅ​ផ្ទះ​ជួល​ ភូមិ​ត្រពាំង​ខ្លឹង​ សង្កាត់​ចោម​ចៅ១​ ខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។​

      ក្នុងឱកាស​សួរ​សុខ​ទុក្ខ​នោះ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហុង​ វិណុល​ បាន​បង្ហាញ​នូវ​ក្តី​ព្រួយ​បារម្ភ​ជា​​ខ្លាំង​ចំពោះ​សុខ​ភាព​​រប​ស់ ​​លោក​វរសេនីយ៍​ទោ ​ឱរ​ ​សិរី​វុធ​​ និង​បានលើកឡើង​ពី​​កា​រ​យក​​ចិត្តទុក​ដាក់​​របស់​ថ្នាក់​ដឹក​នាំ​​ក​ង​រាជ​អាវុធ​ហត្ថ ​ចំពោះនាយ ​និង​ពល​អាវុធ​ហត្ថចូល​និវត្តន៍​ និង​បាននាំយក​​ថវិកា​របស់​​ឯកឧត្តម​ មេបញ្ជា​ការ​ និង​ថវិកា​មិត្ត​រួម​ការងារ ​សម្រាប់​ជួយ ​ដោះ​ស្រាយ​ ចំពោះ​ការ​ចំណាយ​ ក្នុង​ការ​ព្យាបាល​ជំងឺ​ ព្រ​មទាំងគ្រឿង​ឧបភោគ​ បរិភោគ​មួយ​ចំនួន​ទៀត​ ​ប្រគល់ជូន​​លោកវរសេនីយ៍ទោ ឱរ សិរីវុធ ផង​ដែរ​។

      ជា​​កិច្ច​ឆ្លើយ​តប ​លោកឱរ សិរីវុធ និងក្រុមគ្រួសារ​បានសំ​ដែង​នូវ​ទឹក​ចិត្ត​រំភើប​រីក​រាយ​ក្រៃ​លែង​ ដែល​បាន​ទទួល​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ ក៏​ដូច​ជា​សេចក្តី​ស្រឡាញ់​រាប់​អា​ន របស់​មិត្ត​ភក្តិ​ធ្លាប់​រួម​ការ​ងា​​រ​ និង​​បាន​ថ្លែង​អំណរគុណ​​ដល់​ នាយ​ឧត្តម​សេនីយ៍​ ​សៅ​ សុខា ​មេ​បញ្ជាការ ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​បាន​ចាត់​ប្រតិភូដឹក​នាំ​ដោយ ​ឧត្តម​សេនីយ៍ឯ​ក​​ ហុង​ វិ​ណុល​ មេ​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ មក​សួរ​សុខ​ទុក្ខ​ដល់​ក្រុមគ្រួសារ​ជា​អតីត​យុទ្ធជន​ នៃ​កង​រាជ​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ​ ចូល​និវត្តន៍​ជា​ច្រើ​នឆ្នាំ​មក​ហើយ​។​ ​លោក​វរសេនីយ៍​ទោ​​ ឱរ ​សិរី​វុធ​​ បាន​​ថ្លែង​អំណរ​គុណយ៉ា​ង​ជ្រា​លជ្រៅ​ ចំពោះ​ប្រមុខ​រដ្ឋា​ភិបាល​ជា​ពិសេស​ នាយ​ឧត្តម​សេនីយ៏​ សៅ សុខា ​និងឧត្តម​សេនីយ៏ឯ​ក​ ហុង​ វិណុល ​មេប​ញ្ជាការ​រ​ង កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតីត​យុទ្ធជន​ កង​រាជ​អាវុធ​ហត្ថ ដែល​បាន​​អញ្ជើញ​មក​សាក​​សួរ​សុខ​ទុក្ខ​ដល់​ផ្ទះ​ និងបាន​យក​អំណោយ​មាន​អង្ករ, មាន​មី, ទឹក​ដោះគោ​​, ទឹក​ក្រូច​,​ ទឹកត្រី​, ទឹក​ស៊ី​អ៊ីវ​​ និង​ថវិកា​មួយ​ចំនួន​មក​ផ្តល់​ជូន​ថែម​ទៀត​។ 

     ក្នុ​ង​នាម ​នាយ​ឧត្តម​សេនីយ៏​ សៅ ​សុខា,​ ​ឯកឧត្តម​ ហុង វិណុល ​បាន​ជូន​ព​រដល់ ​លោក​វរសេនីយ៍​ទោ​​ ឱរ ​​សិរី​វុធ​​ អោយបា​ន​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ ​និង​សូមឱ្យ​ជួប​ប្រទះ​​​តែសេចក្កី​សុខ​ចម្រើន ​និង​ពុទ្ធពរ​៤​ប្រការ​គឺ៖ អាយុ  វណ្ណៈ សុខៈ ពលៈ និង​បដិពនៈ កុំបីឃៀងឃ្លាត​ឡើយ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ