ព័ត៌មាន

ឯកឧត្តម ​ជៀង​ អំ សំណេះ​សំណាល​កម្មករ​កសិដ្ឋាន​ដាំ​ដំណាំ​ហូប​ផ្លែ​របស់​ក្រុម​ហ៊ុន ​អាញ់​ហ៊ុង​
នាយកដ្ឋានព័ត៌មាន(៣)
56
1589 ឯកឧត្តម ​ជៀង​ អំ សំណេះ​សំណាល​កម្មករ​កសិដ្ឋាន​ដាំ​ដំណាំ​ហូប​ផ្លែ​របស់​ក្រុម​ហ៊ុន ​អាញ់​ហ៊ុង​

     ក្នុង​ឱកាស​អញ្ជើញ​ទៅ​បំពេញការ​ងា​រ​ នៅ​ខេត្តរតន​គិរី​ ឯកឧត្តម ជៀង អំ ប្រធាន​ក្រុម​ការ​ងារ​ រាជ​រដ្ឋា​ភិបាល​ ​​ចុះ​មូលដ្ឋាន​ខេត្ត​រតន​គិរី​ ដោយ​អម​ដំណើរ​ដោយ ​ឯកឧត្តម​ ថង​ សា​វុន ​អភិបាល​ខេត្ត​ និង​មន្ត្រី​ តាម​មន្ទី​រជុំ​វិញ​ខេត្ត ព្រមទាំង​សមាជិក​ក្រុម​ការងារ បាន​អញ្ជើញ​ទៅ​សំណេះ​សំណាល​ និង​សួរ​សុខ​ទុក្ខ​ កម្មក​រនៅ​ក្នុង​កសិដ្ឋាន​ដំណាំ​ឈើ​ហូប​ផ្លែ​មួយក​ន្លែង ​របស់​ក្រុម​ហ៊ុន ​អាញ់ ​ហ៊ុង ​ដែល​បាន​នឹង​កំពុង​បោះទុន​វិនិយោគ​លើ​ទឹក​ដី​ខេត្ត​រតនគីរី។​

     តំណាង​ក្រុមហ៊ុន​ អាញ់ ហ៊ុង បានឲ្យ​ដឹ​ង​ថា៖​ ក្រុមហ៊ុន​របស់លោក​ទាំង​អស់​មាន៩​ក្រុមហ៊ុន​ សាខា ​បានបោះ​ទុន​វិនិ​យោគ​លើ​ផ្ទៃដី​ប្រមាណ ៥​ម៉ឺនហិកតា ក្នុង​ចំនួន​៣​ខេត្ត​។ ដោយឡែកក្នុង​ខេត្ត​រតនគិរី​ មាន​នៅ​ក្នុង​ស្រុក​លំផាត់​ និង​ស្រុក​កូន​មុំ​នេះ​ មាន​ជិត​៣​ម៉ឺន​ហិកតា​។ លោកបាន​បន្តថា៖​ ដោយ​ដំណាំដូង​ប្រេង​មិន​អំណោយ​ផល ​ក្រុមហ៊ុន​បាន​ចាប់​យក​ដំណាំ​ចេក​, ស្រការ​នាគ​, ​ក្រូច​ថ្លុង​, តាង៉ែន​, ដូង​ និង​ស្វាយ លើ​ផ្ទៃដី​ចំនួន​ជាង៥​ពាន់ហិក​តា ​សំរាប់​ធ្វើការ​នាំចេ​ញវិញ។ បច្ចុប្បន្ន​ដំណាំ​ចេក​កំពុង​ទទួល​ផល​ ហើយ​ក្រុមហ៊ុន​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​, ​ជប៉ុន​, ​កូរ៉េ​ខាង​ត្បូង ​និងសឹង្ហបូរី ​ដែ​លមាន​ចំនួន ៣ម៉ឺន៥​ពាន់​តោន​ ក្នុង១ខែ។ លោក​បានឲ្យ​ដឹង​ថា៖​ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​កម្មករ​ខ្មែរ​សរុប​ទាំង ​៩ ​ក្រុម​ហ៊ុន​ ប្រមាណ៨​ពាន់​៥​រយ​នាក់​ តែ​ចំនួន​នេះមិ​ន​ទាន់​ឆ្លើយ​តប​នឹង​តំរូវ​ការ​របស់​ក្រុមហ៊ុន​ឡើយ​។​

      មានប្រសាសន៏​សំណេះ​សំណាល​ក្នុង​ឱកាសនោះ​ ​ឯកឧត្តម​ ជៀង​ អំ​ ថ្លែង​តាង​​នា​មប្រមុខ​​រាជ​រដ្ឋាភិបាល ​ដែល​មាន​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើរ​​សា​ក​សួរសុខ​​ទុក្ខ​​ ដល់​កម្មក​រ និយោជិក ទាំង​អស់​ ដែល​កំពុង​ធ្វើ​ការ​ក្នុង​​ក្រុមហ៊ុន​នៅ​ទីនេះ។ ឯកឧត្តម​ បាន​កោត​សរសើរ​​ដល់ក្រុមហ៊ុន​ ដែល​បាន​ចំណាយ​ទុន​ដ៏​ច្រើន​មក​វិនិយោគ​លើ​ដំណាំឈើ​ហូប​ផ្លែ​នៅ​លើ​ទឹក​ដី​ ខេត្ត​រតន​គិរី​ ​ហើយ​​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ចូល​រួម​ចំ​ណែក​ក្នុង​ការ​លើក​កំពស់​អភិវឌ្ឍន៏​សេដ្ឋកិច្ច​នៅ​កម្ពុជា​ផង​ដែរ​។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​បាន​ផ្តល់ការ​ងារ​ជូន​ដល់​កម្មករ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ ​ដើម្បី​រក​ប្រាក់​ចំណូល​​ចិញ្ចឹម​គ្រួសារ​ និង​លើក​កំពស់​កំរិត​ជីវភាព​របស់​ខ្លួន​ តាម​រយៈ​បំពេញ​ការងារ​ក្នុង​ស្រុក ​ជៀសវាង​បាននូ​វ​​ការ​ធ្វើ​​ចំណាក​ស្រុក​ទៀតផ​ង​។ ក្នុង​ឱកាស​ដែលពិភព​លោក​សព្វ​ថ្ងៃកំពុង​រង​នូវ​ការ​រីក​រាល​​ដាល​ នៃជំងឺកូវីដ ១៩ ឯកឧត្តម​ ក៏​បាន​ធ្វើការផ្តាំផ្ញើ​ដល់​ថ្នាក់​ដឹកនាំក្រុម​ហ៊ុន​ និយោជិក ​កម្មករ​ទាំង​អស់​ត្រូវ​បន្តបង្កើន​ការ​​ប្រុង​​ប្រយ័ត្ន​ខ្ពស់ ក្នុងការ​ចូល​រួម​ទប់​ស្កាត់ និងការពារជំងឺ​ឆ្លង​ដ៍កាចសាហាវ​នេះ ​ត្រូវធ្វើ​អនាម័យ​ទៀងទាត់ ​ដូចជា​​ពា​ក់​ម៉ាស់ ​លាងដៃ​នឹង​សាប៊ូ ទឹក​អាកុលជាប្រចាំ​។ ឯកឧត្តម​ បាន​បញ្ជាក់ថា៖​  ទោះបី​​ប្រទេស​​យើ​ងពុំមាន​ការឆ្លង​ថ្មីមែន​ តែ​ប្រទេសជិត​ខាង​យើង​ និង នៅ​លើ​សាលក​លោក​កំពុង​តែមា​ន​​ការ​ឆ្លង​រីករាល​ដាល​ខ្លាំង​ក្លា​នៅ​ឡើយ។​ ក្នុង​ឱកាស​នោះ ​ឯកឧត្តម ​ជៀង ​អំ​ និង​ប្រតិភូ ​បាននាំ​យក​សាប៊ូដុំ​ចំនួន ២២​កេះ ទៅជូនដល់់​ក្រុម​ហ៊ុន ដើម្បីចែកជូនកម្មករ សំរាប់ធ្វើការសំអាតអនាម័យ នៅពេលកំពុងបំពេញការងារ ៕  


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ