ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​អង្គភាព​កង​ទ័ព​ ដែ​លឈជើ​ង​ការពារ​ទឹក​ដី​កម្ពុជា​ តាម​បណ្ដោយ​ព្រំ​ដែនក​ម្ពុជា​ ឡាវ ​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​១
នាយកដ្ឋានព័ត៌មាន(៣)
86
1588 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​អង្គភាព​កង​ទ័ព​ ដែ​លឈជើ​ង​ការពារ​ទឹក​ដី​កម្ពុជា​ តាម​បណ្ដោយ​ព្រំ​ដែនក​ម្ពុជា​ ឡាវ ​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​១

      កាល​​ពីព្រឹក​ថ្ងៃទី​១៨​ ខែ​ឧ​សភា ​ឆ្នាំ​២០២០ កន្លង​មក​នេះ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​អគ្គមេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ អម​ដំណើរ​ដោយឯ​កឧត្តម ​អស់លោក ជានាយ​រង​សេនាធិការ​ចំរុះ ​និង​នាយ​ទាហាន​ជាន់​ខ្ពស់​ ក្នុង​អគ្គបញ្ជាការ​ និង​កងទ័ព​ជើងគោ​ក ​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​អង្គភាព​កង​ទ័ព​ ដែ​លឈជើ​ង​ការពារ​ទឹក​ដី​កម្ពុជា​ តាម​បណ្ដោយ​ព្រំ​ដែនក​ម្ពុជា​ ឡាវ ​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​១​។ ​

     ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ពី​ជីវភាព​រស់​នៅ​អង្គភាព​កង​ទ័ព​ ដែ​ល​ឈរជើង​ការពារ​បូរណភាព​ទឹក​ដី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ តាម​បណ្ដោយ​ព្រំ​ដែន​នៅទិ​ស​យោធ​ភូមិ​ភាគទី​​១​ នា​ពេល​នោះ ​ឧត្តម​សេនីយ៍​ឯក​ ហ៊ួត សុវណ្ណ មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី១​ កង​ទ័ព​ជើង​គោក​ ដែល​ទទួល​បន្ទុក​ទី​បញ្ជាការ​ស្រាល​ជួរ​មុខ​ទិស​ព្រំ​ដែន​​កម្ពុជា​ ឡាវ ​បាន​រាយការណ៍​អំពី​សភាព​ការណ៍​នានា ​ដែល​ពាក់ព័ន្ធ​អំពី​សភាព​ការណ៍​សន្តិសុខ​ នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​ ឡាវ ​ដែល​អង្គភាព​បាន​ឈរ​ជើង​ការពារ​ទឹ​កដី​កម្ពុជា​ ដោយ​បាន​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​ល្អ​ ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា​។​

    ជា​មួយ​គ្នា​នោះដែរ​ ​ឧត្តម​សេនីយ៍​ឯ​ក ហ៊ួត​ ឈាង មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិភា​គ​ទី​១​ ក៏បានរាយការណ៍បញ្ជាក់​បន្ថែម​អំពី​សភាព​ការណ៍​ នៅ​តំបន់​ព្រំដែន​កម្ពុជា ឡាវ ថែម​ទៀត​ ដែល​ក្នុ​ងនោះ​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ួត ​ឈាង ​បាន​រាយ​ការណ៍​អំពី​ការ​ចាត់​វិធាន​ការការ​ពារ​ជំងឺ​ឆ្លង​កូវីត ​១៩ ដែលកើត​មាន​ឡើង​ក្នុង​រយៈពេលកន្លងមក​នេះ ​នៅតាម​បណ្ដា​អង្គភាព​ តាម​ការណែនាំ​របស់​រាជរដ្ឋា​ភិបាល​ ក្រសួង​សុខា​ភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គមេបញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ផង​ដែរ​​។  ដែ​ល​ប្រកា​រនេះ​បាន​ធ្វើ​ឱ្យនាយ ពលទាហាន តាមបណ្ដាកង​ឯកភាព​ ដែល​កំពុង​ឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​ ឡាវ ​ទទួល​បាន​សុខ​ភាព​ល្អ​ មាន​ស្ថេរភាព​ ក្នុង​ការ​បំពេញ​ភារកិច្ច​ទទួល​បាន​ជោគ​ជ័យ​​។​

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​អគ្គមេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ 

     ក្នុងឱកាស​អញ្ជើញចុះពិនិត្យ​មើល​ពី​ជីវភាព​រស់​នៅ ​តាមបណ្ដាអង្គភាព​ ដែល​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ឡាវ នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើការ​វាយ​តំលៃខ្ពស់ ជុំវិញសភាព​ការណ៍​សន្តិសុខ​ នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​ ឡាវ​ ដែល​ក្នុង​នោះឯ​កឧត្ត​ម បាន​ធ្វើកា​រកោតសរសើរខ្ពស់ ដល់មេបញ្ជាការ​ មេបញ្ជាការ​រ​ង គ្រប់​កង​ឯកភាព​ទាំង​អស់​ ដែល​ឈរ​ជើង​នៅ​ក្នុង​ភូមិសាស្ត្រ​តំបន់​ព្រំ​ដែន​ នៅ​ទិស​យោធ​ភូមិភា​គទី​១​នេះ​ ពិ​សេសមេ​បញ្ជាការ​ មេ​បញ្ជាការរ​ង​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​១២៨​ ដែល​បាន​អនុវត្តតាម​យុទ្ធសាស្ត្រ​នយោ​បាយរបស់រាជ​រដ្ឋាភិបាល​ បានធ្វើឱ្យ​តំបន់​ព្រំដែន​កម្ពុជា ឡាវ​ ក្លាយជាតំបន់​ព្រំដែនមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​រីក​ចម្រើន​។ ​ជាមួយនោះ​ដែរ​ នាយ​ឧត្តមសេនីយ៍ ឥត ​សារ៉ាត់​ ក៏​បាន​ធ្វើការណែនាំ​ដល់​បណ្ដា​អង្គភាព ដែលឈជើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ឡាវ ទាំង​អស់​ ត្រូវ​អនុវត្តឲ្យ​បាន​ល្អ​ថែម​ទៀត​ លើវិធាន​ការ​ការពារ និងការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​កូវីត ​១៩ នេះ។​ ក្នុង​នោះឯ​កឧត្ត​ម ​ក៏​បានធ្វើ​ការ​ណែនាំ​ផង​ដែរ​ ដល់​គ្រប់បណ្ដា​អង្គភាព​ទាំង​អស់​ ឲ្យ​បន្តធ្វើ​អនាម័យ​ក្នុង​អង្គភាព​ជា​ប្រចាំ ​ដោយ​ប្រកាន់ភ្ជាប់​ការ​រស់​នៅ​ស្អាត​ ហូបចុកស្អាត ដោយ​ត្រូវ​លាង​ដៃ​ជា​មួយសា​ប៊ូ អា​លកុល ឬ ជែល នឹង​ត្រូវ​ពាក់​ម៉ាស​ឲ្យបាន​ជាប់​ជា​ប្រចាំ​។​ ពេល​បំពេញភារកិច្ច នឹងការងារ​ ឬពេល​វេលា​រៀន​សូត្រ ​ឬក៏ប្រាស្រ័យទាក់​ទង​ការងារ ​ក៍ត្រូវមានគម្លាតពីគ្នា ​ពី១​ម៉ែត្រ​កន្លះ​ ទៅ​២ម៉ែត្រ តាមការណែនាំ​របស់​ក្រសួងសុខាភិបាល។ ត្រូវ​យក​ចិត្តទុកដាក់ត្រួត​ពិនិត្យ​វាស់កំដៅ និងបាញ់ថ្នាំ​សម្លា​ប់មេរោគ​ ឲ្យបា​នជាប់ជាប្រចាំ ពេលចេញចូលបំពេញ​ការងារ​នៅក្នុង​អង្គភាព ឬក៏ចេញក្រៅ​អង្គភាព​។ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បាន​បញ្ជាក់​បន្ថែម​ថា៖​ វិធានការនៃ​ការ​ធ្វើអនាម័យ ដើម្បីការការពារ​នេះ ​វាមិនគ្រាន់​តែការពា​រ​សម្រាប់​ជំងឺឆ្លងវីរុស​កូរ៉ូណា ​កូវីត​១៩​ ប៉ុណ្ណោះ​ទេ ​តែវាក៏​អាច​ការ​ពារ​រាង​កាយ​យើង​គ្រប់គ្នា​ ពីជំងឺ​ដង្កាត់​ផ្សេងៗ​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផ​ងដែរ​។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានណែនាំ​ផង​ដែរ​ ឲ្យបណ្ដាញអង្គភា​ព​ទាំង​អស់​ ដែល​ឈរ​ជើង​ជាប់​ព្រំដែន​ជាមួ​យប្រទេសជិ​តខាង ​ត្រូវបន្តបង្កើន​កិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ចនៃប្រទេស​ជិត​ខាង​ ដោយត្រូវ​ធ្វើ​យ៉ាង​ណារ​ក្សា​ឲ្យ​បាន​នូវ​ការ​កសាង​ខ្សែប​ន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រីក​ចម្រើន​។ នាយឧ​ត្តមសេនីយ៍ ឥត សារ៉ាត់ បាន​រំលឹក​ដល់​មេ​បញ្ជាការ​ភូមិ​ភាគ​ទី​១​ ពិសេស​មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​១២៨ ​ឲ្យយកចិត្ត​ទុក​ដាក់​ខ្ពស់​ ក្នុងការ​គ្រប់​គ្រងកម្លាំង និងការថែរក្សា​ទុក​ដាក់​នូវ​រាល់​សម្ភារៈយោធា​ ឲ្យ​បាន​គត់​មុត​ ពិសេស​សុខ​ភាព​នាយ ​ពល​ទាហាន​ របស់យើង​ ព្រោះរដូវនេះ​នៅ​តំបន់​ភ្នំ​ មាន​ភ្លៀង​ចាប់​ធ្លាក់​បណ្ដើរៗ​ហើយ​ ដែល​ងាយ​ធ្វើ​ឱ្យនាយ ពលទាហាន​យើង​ជួបប្រទះ​នូវ​ជំងឺ​ដង្កាត់​ផ្សេងៗ​។ ក្នុង​ដំណើរបំពេញ​ការងា​រតំ​បន់​ព្រំដែ​ននៅ​ទិស​យោធ​ភូមិភា​គទី​១ នេះផ​ងដែ​រ​នាយ​ឧត្តម​សេនីយ៍​ ឥត ​សារ៉ាត់ ​ក៏បា​នឧបត្ថម្ភ​ដល់​ទី​បញ្ជាការ​ជួរ​មុខ​ យោធភូ​មិភា​គទី១ ​និង​កង​ពល​តូចថ្មើរ​ជើង​លេខ​​១២៨ និងមន្ទីរពេទ្យ​ជួរ​មុខ​នៅ​ម៉ាក់​ចំនួន​១០០០០​ម៉ាស់ និងថវិកា​៤លានរៀល ព្រម​ទាំង​បណ្តា​កងឯក​ភាព​ផ្សេងៗ មាន​ស្បៀង​នឹង​ថវិកា​រ មួយ​ចំនួន​ផង​ដែរ​ ៕