ព័ត៌មាន

នាយ​​ឧត្តម​សេនីយ៍ ​​ឥត​​ សា​រ៉ាត់ ​​អញ្ជើញ​​ចុះ​​ទៅ​ពិនិត្យ​មើល​អង្គភាព​កង​ទ័ព​ ដែល​ឈជើ​ងកា​រ​ពារ​ទឹក​​ដី​​កម្ពុជា ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​ ថៃ ​និង​កម្ពុជា ​ឡាវ ​នៅ​ទិស​យោធ​ភូមិភាគ​ទី​៤
នាយកដ្ឋានព័ត៌មាន(៣)
72
1587 នាយ​​ឧត្តម​សេនីយ៍ ​​ឥត​​ សា​រ៉ាត់ ​​អញ្ជើញ​​ចុះ​​ទៅ​ពិនិត្យ​មើល​អង្គភាព​កង​ទ័ព​ ដែល​ឈជើ​ងកា​រ​ពារ​ទឹក​​ដី​​កម្ពុជា ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​ ថៃ ​និង​កម្ពុជា ​ឡាវ ​នៅ​ទិស​យោធ​ភូមិភាគ​ទី​៤

      កាល​ពី​ព្រឹក​ថ្ងៃ​ទី១៧ ​ខែ​ឧសភា ​ឆ្នាំ​២០២០​ កន្លង​មក​នេះ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ អម​ដំណើរ​ដោយ​ ឯកឧត្តម​ អស់​លោក ​ជា​នាយ​រង​សេនា​ធិការ​ចំរុះ ​និង​នាយ​ទាហាន​ជាន់​ខ្ពស់​ ក្នុង​អគ្គ​បញ្ជាការ​ និង​កង​ទ័ព​ជើង​គោក​ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​អង្គភាព​កង​ទ័ព​ ដែល​ឈជើ​ងកា​រ​ពារ​ទឹក​ដី​កម្ពុជា ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​ ថៃ ​និង​កម្ពុជា ​ឡាវ ​នៅ​ទិស​យោធ​ភូមិភាគ​ទី​៤។​

      ក្នុ​ងឱកាស​ចុះ​ពិនិត្យ​មើល​ពី​ជីវភា​ព​រ​ស់​នៅ​អង្គភាព​កង​ទ័ព​ ដែល​ឈរ​ជើង​ការ​ពារ​បូរណភា​ពទឹក​ដី​ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ តាម​បណ្ដោយ​ព្រំ​ដែន​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី៤​ នា​ពេល​នោះ​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ស្រី​ ឌឹក​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​៣​ បាន​រាយការណ៍​ អំពី​សភាព​ការ​ណ៍នានា ​ក្នុង​ត្រីមាសទី១ ឆ្នាំ​២០២០ ពិសេស​បាន​បញ្ជាក់​អំពី​សភាព​ការណ៍​សន្តិសុខ​ នៅតាម​បណ្ដោ​យ​ព្រំ​ដែន​កម្ពុជា ថៃ ​និង​កម្ពុជា ឡាវ ដែល​អង្គភាព​បាន​ឈរ​ជើង​ការពារ​ទឹក​ដី​កម្ពុជា ​ដោយ​បានបំពេញ​តួនាទីភារកិច្ច​យ៉ាង​ល្អ​ ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា​។​

      ជាមួយ​គ្នា​នោះ​ដែរ​​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៤​ បាន​រាយ​ការណ៍​បញ្ជាក់​បន្ថែម​អំពី​សភាព​ការ​ណ៍ នៅ​តំបន់​ព្រំ​ដែន​កម្ពុជា​ ថៃ ​និងកម្ពុជា ឡាវ ថែមទៀត ដែល​ក្នុងនោះ​ ឯកឧត្តម ឧត្ត​ម​សេនីយ៍​ឯក​ ពៅ​ ​ហេង ​បាន​រាយ​ការណ៍​អំពី​ការ​ចាត់វិធាន​ការ​ការពារ​ជំងឺ​ឆ្លង​កូវីត ១៩ ដែលកើត​មាន​ឡើង​ ក្នុង​រយៈពេល​កន្ល​ង​មក​នេះ ​នៅ​តាម​បណ្ដា​អង្គភាព​ តាម​ការ​ណែនាំ​របស់​រាជរដ្ឋា​ភិបាល​ ក្រសួង​សុខា​ភិបាល ​ក្រសួង​ការពា​រជា​តិ ​និង​អគ្គមេបញ្ជាការ​ នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ​ផង​ដែរ។​ ដែល​ប្រការ​នេះបា​ន​ធ្វើ​ឱ្យ​នាយ​ ពល​ទាហាន​ តាមបណ្ដា​កង​ឯកភាព​ ដែល​កំពុងឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា ថៃ និងកម្ពុជា ឡាវ ទទួល​បាន​សុខភាព​ល្អ​ មាន​ស្ថេរភាព​ ក្នុង​ការ​បំពេញ​ភារកិច្ច​ទទួល​បាន​ជោគ​ជ័យ​។

 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ


      ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​ជីវភាព​រ​ស់នៅ ​តាម​បណ្ដា​អង្គភាព​ដែល​ឈរ​ជើង​តាម​បណ្ដោ​យ​ព្រំ​ដែន​កម្ពុជា​ ថៃ​ និងកម្ពុជា ឡាវ ​នា​ឱកាស​នោះ ​នាយ​ឧត្ត​មសេនីយ៍​ ឥត ​សា​រ៉ាត់​ បាន​ធ្វើការ​វាយ​តំលៃ​ខ្ព​ស់ ជុំ​វិញ​សភាព​ការណ៍​សន្តិសុខ​ នៅតាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា ថៃ និងកម្ពុជា ឡាវ ​ដែល​ក្នុងនោះ​ឯកឧត្តម​ បាន​ធ្វើការ​កោត​សរសើរខ្ពស់ ដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់កងឯកភាព​ទាំង​អស់​ ដែល​ឈរ​ជើង​នៅ​ក្នុង​ភូមិសាស្ត្រ​តំបន់​ព្រំ​ដែន​ នៅទិសយោធ​ភូមិភាគទី​៤​ ពិសេស​មេ​បញ្ជាការ​ មេបញ្ជាការ​រង​ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ ដែលបានអនុវត្ត​តាមយុទ្ធសាស្ត្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល បានធ្វើឱ្យ​តំបន់​ព្រំ​ដែន​កម្ពុជា ថៃ និងកម្ពុជា ឡាវ ក្លាយ​ជា​តំបន់​ព្រំដែន​មាន​សន្តិភាព មិត្តភាព កិច្ចសហ​ប្រតិបត្តិការ ​និង​ការ​អភិវឌ្ឍន៍សេដ្ឋ​កិច្ច​រីក​ចម្រើន​។​ ជាមួយ​នោះ​ដែរ​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានធ្វើការណែ​នាំ​ដល់​បណ្ដា​អង្គភាព​ដែល​ឈ​ជើង​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា ថៃ ​និង​កម្ពុជា ឡាវ ទាំងអស់​ ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​ថែម​ទៀត​ លើវិធានការការ​ពារ​ និង​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​កូវីត១៩ នេះ។ ក្នុង​នោះឯ​កឧត្តម ក៏បាន​ធ្វើការណែ​នាំ​ផងដែរ​ ដល់​គ្រប់បណ្ដាអង្គភាព​ទាំង​អស់​ ឲ្យបន្ត​ធ្វើអនាម័យ​ក្នុង​អង្គភាព​ជា​ប្រចាំ ​ដោយ​ប្រកាន់​ភ្ជាប់​ការ​រស់​នៅ​ស្អាត​ ហូបចុកស្អាត ដោយ​ត្រូវលា​ងដៃ​ជាមួយសាប៊ូ អាលកុល ឬ ជែល នឹងត្រូវ​ពាក់​ម៉ាស​ឲ្យបាន​ជាប់​ជាប្រចាំ។ ពេល​បំពេញ​ភារកិច្ច នឹង​ការងា​រ​ ឬ​ពេលវេលា​រៀនសូត្រ ឬក៏ប្រាស្រ័យ​ទាក់​ទង​ការងារ​ ក៍ត្រូវមាន​គម្លាត​ពីគ្នា ពី១ម៉ែត្រកន្លះ ទៅ២​ម៉ែត្រ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។ ត្រូវយកចិត្តទុក​ដាក់​ត្រួត​ពិនិត្យ​វាស់​កំដៅ ​និង​បាញ់ថ្នាំ​សម្លាប់មេ​រោគ​ ឲ្យបាន​ជាប់​ជា​ប្រចាំ ពេលចេញ​ចូល​បំពេញ​ការងារ​នៅ​ក្នុង​អង្គភាព ឬក៏​ចេញ​ក្រៅ​អង្គភាព។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏​បាន​បញ្ជាក់​បន្ថែម​ថា​៖ វិធានការ​នៃ​ការ​ធ្វើ​អនាម័យ ដើម្បីការ​ការពារ​នេះ ​វា​មិនគ្រាន់​តែ​ការពារ​សម្រាប់​ជំងឺ​ឆ្លង​វីរុសកូរ៉ូណា កូវីត១៩ ប៉ុណ្ណោះទេ តែវាក៏អាចការពារ​រាង​កាយ​យើង​គ្រប់គ្នា ពីជំងឺដង្កាត់​ផ្សេងៗ​ បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​។​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់​ ក៏​បាន​ណែនាំ​ផង​ដែរ​ ឲ្យ​​បណ្ដាញ​អង្គភាព​ទាំង​អស់​ ត្រូវចូលរួមទប់ស្កា​ត់ចំពោះ​ពលរដ្ឋ​យើង​ ដែលមានបំ​ណង​រត់​ទៅ​ធ្វើការ​ និង​រក​ស៊ីនៅ​ប្រទេស​ថៃវិ​ញ​ និង​សហការ​ទប់​ស្កាត់​ជា​មួយសមត្ថកិច្ច​ នៃប្រទេស​ជិត​ខាង​ ក្នុ​ង​ការមក​អនុវត្ត​ឲ្យបាន​ល្អ​ ដើម្បីទ​ប់ស្កាត់​ពលរដ្ឋ​ដែល​មា​នបំណង​ចង់ធ្វើដំណើ​វិល​ត្រឡប់​ពី​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ​វិញ​។ ក្នុងដំណើរ​បំពេញការងារ​តំបន់​ព្រំ​ដែន​ នៅ​ទិសយោធភូមិភាគទី៤ ​នេះ​ផង​ដែរ​ នាយ​ឧត្តម​សេនីយ៍​ ឥត សា​រ៉ាត់ ក៏​បាន​ឧបត្ថម្ភ​ដល់​កង​ពល​ធំ​អន្តរាគមន៍​លេខ ​៣​ នៅ​ម៉ាក់​ចំនួន ​១៥០០០​ម៉ាស់ ផងដែរ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ