ព័ត៌មាន

បូក​សរុប​ការ​ងារ​ត្រី​មាស​ របស់​ក្រុម​ការ​ងារ​រាជ​រដ្ឋា​ភិបាល​ ចុះ​មូល​ដ្ឋាន​ខេត្ត​រតន​គិរី​​
នាយកដ្ឋានព័ត៌មាន(៣)
66
1586 បូក​សរុប​ការ​ងារ​ត្រី​មាស​ របស់​ក្រុម​ការ​ងារ​រាជ​រដ្ឋា​ភិបាល​ ចុះ​មូល​ដ្ឋាន​ខេត្ត​រតន​គិរី​​

      ឯកឧត្តម ​ជៀង ​អំ ​​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ ចុះ​មូល​ដ្ឋាន​ខេត្ត​រតនគិរី បានបញ្ជាក់​ថា៖ ​ការរីក​រាល​ដាល​ នៃ​ជំងឺកូវីត​១៩នៅ​តែ​មាន​ហានិភ័យ​ខ្ពស់​នៅឡើ​យ បើ​ទោះបីប្រទេស​កម្ពុជាយើង​បាន​ ព្យាបាល​សះស្បើយជា​១០០%ក៏​​ដោយ​​ ដូច្នេះយើងត្រូ​វ​បន្ត​បង្កើនការ​ ប្រុង​ប្រយ័ត្នខ្ពស់ ក្នុងការចូល​រួម​ទប់ស្កាត់ និងការពារជំងឺឆ្លង​ដ៍​កាច​សាហាវ​វីរុស​កូរ៉ូណា កូ​វីត​១៩ នេះ​កុំបី​ធ្វេសប្រហែស ​ក្នុង​១វិនាទី​​ណា​ឡើយ។ ​ព្រោះថា​ទោះ​បី​ប្រទេស​យើង​ពុំមាន​ការ​ឆ្លង​ថ្មី​មែន​ តែ​ប្រទេសជិត​ខាង​យើង ​និង​នៅ​លើ​សកល​លោក​ កំពុង​តែមា​ន​ការ​ឆ្លង​រីករាល​ដាល​ខ្លាំង​ក្លា​នៅ​ឡើយ។​  ឯកឧត្តម​បាន​​ថ្លែងបែប​​​នេះក្នុង​ឱកាស ​ដែល​​ឯកឧត្តម​អញ្ជើញ​ចូល​រួម​ជា​អធិបតី ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ ប្រចាំ​ត្រី​មាស​ទី១​ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ត្រី​មាស​ទី២​ ឆ្នាំ​២០២០ កាល​ពីថ្ងៃ​ទី​១៥​ ខែឧសភា ​ឆ្នាំ២០២០ របស់ក្រុមការ​ងារ​រាជរដ្ឋាភិ​បាល ​ចុះ​មូលដ្ឋាន​ខេត្ត​រតន​គិរី​។

      បន្ទាប់ពីបានស្តាប់របាយការណ៏​បូក​សរុប​លទ្ធផល​ការងារ​ ប្រចាំត្រីមាសទី១ និងលើកទិសដៅ អនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២០ របស់​ក្រុមការងារ រាជរដ្ឋាភិបាល ​ចុះមូល​ដ្ឋាន​ខេត្ត​រតនគិរី​ ដែល​គូស​បញ្ជាក់​អំពី​ជំហ៊ាន​រីក​ចម្រើន​ និង​ភាពប៉ះពាល់នានា ដែលបណ្ដាលមកពី​ប​ញ្ហា​ការរីក​រាល​ដាលនៃ​វីរុសកូរ៉ូណា ឬកូវីត១៩ ដល់ជីវភាព​រស់​​នៅរ​បស់​ប្រជាពលរដ្ឋ ​និង​អ្ន​កវិនិយោគ ​ដែល​កំពុង​រស់​នៅ ​ប្រកប​មុខ​របរ​អាជីវកម្ម​នៅ​ក្នុ​ង​ខេត្ត​រួច​មក​។ឯកឧត្តម ជៀង អំ បាន​ថ្លែង​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះកិ​ច្ច​ខិត​ខំប្រឹង​ប្រែង​របស់​លោក​ លោកស្រី ដែលជា​ថ្នាក់ដឹកនាំ​ នៃរដ្ឋបាល​គ្រប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ មន្រ្តី រាជការ កងកម្លាំងមាន​សមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នា​បំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួល ខុសត្រូវ សម្រេចបានសមិទ្ធផល លើគ្រប់វិស័យ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើក​កម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ពិសេសជំរុញការងារផ្សព្វផ្សាយ អប់រំ វិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីត ១៩ ហើយបានបំផុសប្រជាពលរដ្ឋឲ្យចេះធ្វើអនាម័យទៀងទាត់ ដូចជាពាក់ម៉ាស់ លាងដៃនិងសាប៊ូ ទឹកអាកុលជាប្រចាំ។

      ចំណុចមួយដែល ឯ.ឧ ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានលើកឡើងទៀតនោះ​គឺ​ យើងត្រូវជួយផ្សព្វ​ផ្សាយ​​ ជូនដល់ប្រជាពលរដ្ឋ អំពីការចូលរួមអនុវត្តនូវ​ច្បាប់​ចរាចរ​ណ៏ផ្លូវ​គោកថ្មី ដែលរាជរដ្ឋាភិបាល បាននិង កំពុង​អនុវត្ត​សព្វ​ថ្ងៃ​នេះ។ ព្រោះថាចំពោះជំងឺកូវីត១៩ ដែលបានឆ្លងមកក្នុងប្រទេសយើង មិនបណ្តាល ឲ្យមានមនុស្ស​ស្លាប់​ទេ​ តែចំពោះគ្រោះថ្នាក់ចរាចរណ៏​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​របស់យើង​ មាន​គ្រោះថ្នាក់​ដោយ​ស្លាប់និង​រង​របួស ឬ​ពិការអស់មួយជីវិត ដែលបណ្តាលឲ្យបាត់បង់ថវិការជាតិ ក៏ដូចជាផ្ទាល់ខ្លួនផងដែរ។ ឯ.ឧ ក៏ផ្តល់អនុសាសន៏​ដល់​អង្គប្រជុំត្រូវបន្ត ជំរុញបំផុស ចលនា ប្រជាជន ចូលរួមក្នុងការអនុវត្តគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» ឲ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាម​មូលដ្ឋាន​របស់ខ្លួន ដូចជា​សកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែង ស៊ីសងខុសច្បាប់ ​ការជួញដូរមនុស្ស និងសកម្មភាពក្មេង ទំនើងជាដើម។ ត្រូវត្រៀមលក្ខណៈចុះជួយប្រជាជាពលរដ្ឋដែលរងគ្រោះ ​ដោយគ្រោះធម្មជាតិ និង គ្រោះមហន្តរាយផ្សេងៗ យកចិត្តទុកដាក់បំផុលចលនាដល់ប្រជាពលរដ្ឋ ឲ្យខិត​ខំ​បង្ក​របង្កើន​ផល​ ស្រូវ​ និងដំណាំផ្សេងៗ ព្រោះរដូវវស្សាបានចូលមកដល់ហើយ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ