ព័ត៌មាន

ឯកឧត្តម​ ម៉ឹង​ សំ​ផន​ ផ្សព្វ​ផ្សាយ​វិធី​ទប់​ស្កាត់ ​បង្ការ​ជម្ងឺ​កូវីដ-​១​៩ ​នៅយោ​ធ​ភូមិ​ភាគ​ពិសេស​
នាយកដ្ឋានព័ត៌មាន(៣)
62
1584 ឯកឧត្តម​ ម៉ឹង​ សំ​ផន​ ផ្សព្វ​ផ្សាយ​វិធី​ទប់​ស្កាត់ ​បង្ការ​ជម្ងឺ​កូវីដ-​១​៩ ​នៅយោ​ធ​ភូមិ​ភាគ​ពិសេស​

     កាល​ពី​រសៀល​ថ្ងៃ​ទី​១៥​ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ នៅទីបញ្ជាការ​យោធ​ភូមិភាគ​​ពិសេស​ ​បាន​​ប្រា​រព្ធ​ពិធីផ្សព្វ​ផ្សាយស្តី​អំពី​វិធាន​ការ​ការ​ទប់​ស្កាត់ ​និង​បង្ការ​ជម្ងឺកូវីដ-១៩ ជូនដល់​នាយទាហាន​ នាយ​ទា​ហា​នរង ​និង​ពល​ទាហាន​ ព្រម​ទាំង​គ្រួសារ​កង​ទ័ព​ ចំណុះអោយ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ពិសេស ​ដែល​ពិធី​ផ្សព្វ​ផ្សាយនេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ​ម៉ឹង ​សំផ​ន ​រដ្ឋលេខា​ធិការ​ក្រសួងកា​រពា​រជាតិ ​និង​ជា​អនុប្រធាន​គណៈកម្មការ​អន្ត​រក្រសួង​ ដើម្បី​​ប្រយុទ្ធ​នឹង​ជំងឹ​កូវីដ​១៩​ (covid-19)។

ឯកឧត្តម ​ឧត្តម​សេនីយ៍ឯ​ក ​ពូ ​សា​ប៊ុត​ឌី ​​មេ​បញ្ជាការ​រង​កង​ទ័ព​​​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស


     ក្នុងរបាយការណ៍​ស្វាគមន៍​ ដែល​អាន​ដោយ​ ឯកឧត្តម ​ឧត្តម​សេនីយ៍ឯ​ក ​ពូ ​សា​ប៊ុត​ឌី ​​មេ​បញ្ជាការ​រង​កង​ទ័ព​​​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​​ បាន​បញ្ជាក់​ពី​ការ​វិវត្តរីក​ចម្រើ ​និង​សមិទ្ធិ​ផល​នានា​ ដែល​​យោ​ធ​ភូមិ​ភាគ​ពិសេស​ សំរេចបាន​លើ​ការ​ងារ​កសាង​អង្គភាព​ កន្លែង​ធ្វើ​ការ​ ជំរុំជំរក​ស្នាក់​​​នៅ​ ​របស់កង​ទ័ព​ កា​រងារ​ហ្វឹកហ្វឺ​នរៀន​សូត្រ​ជំនាញ ​និងការអនុវត្ត​ផែន​ការ​ប្រឡង​ប្រណាំង​ បង្កបង្កើ​ន​ផល​ និង​ចិញ្ចឹម​សត្វដើម្បី​លើក​ស្ទួយជីវភាព​រស់នៅ​របស់​កង​ទ័ព​អោយ​បាន​ប្រសើរ​។ ​ស្រប​ពេល​ដែល​បណ្តា​​​ប្រទេស​​​នៅក្នុង​តំបន់​ និង​​នៅ​លើ​ពិភព​លោក​ រួមទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​ ដែល​បាន​ឆ្លង​ជំងឺ ​កូវីដ១៩ ​យោធ​ភូមិភាគ​ពិសេស​បានត្រៀម​​កម្លាំង ​ព្រមទាំង​មធ្យោបាយ​ សំភារៈបរិក្ខាពេទ្យ និង​ឱសថព្យាបាល និង​អគារសម្រាប់​ចត្តាលីស័ក្ត​របស់​យោធ​ភូមិ​ភាគ​១ខ្នង​ និង​តំបន់ប្រតិបត្តិការ​សឹក​រង​ទាំង​ពីរ​ ដើម្បី​ចូ​លរួម​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​កូវីដ​១៩​ នេះ​ ។​

 ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ​ម៉ឹង ​សំផ​ន ​រដ្ឋលេខា​ធិការ​ក្រសួងកា​រពា​រជាតិ ​និង​ជា​អនុប្រធាន​គណៈកម្មការ​អន្ត​រក្រសួង​ ដើម្បី​​ប្រយុទ្ធ​នឹង​ជំងឹ​កូវីដ​១៩​ 


     ថ្លែងក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តី​អំពី​វិធាន​ការ​ទប់​ស្កាត់​ និង​បង្ការជម្ងឺ​កូវីដ-១៩​ នៅ​យោធ​ភូមិ​ភាគ​​ពិសេស​ ​នា​ឱកាស​នោះ ​ឯកឧត្តម ម៉ឹង សំផន បាន​បញ្ជាក់​ថា៖​ គោលបំ​ណង​ នៃកា​រ​ចុះមក​ផ្សព្វផ្សាយ​នៅយោ​ធ​ភូមិភា​គ​ពិសេស​ នា​ពេល​នេះ ​គឺ​ដើម្បីពង្រឹងនូវ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ដាក់​​ចេញ​ និង​បាន​អនុវត្តិកន្លង​ម​ក ដូច​ជា​ការ​បិទ​ជា​បណ្តោះ​អាសន្ន ​ក្លឹប​កំសាន្ត​,​ខារ៉ាអូខេ,ហាងម៉ាស្សា កាស៊ីណូ និង​ការបិទជាបណ្តោះអាសន្ន ​សាលារៀ​ន​ ដែល​ក្នុ​ងចំណាត់​ការ​ជំហាន​ទី១​ ​កន្ល​ងមក​នេះ​ ត្រូវ​បាន​មន្ត្រី​រាជការ​ កង​កំលាំង​ប្រដាប់អាវុធ ​និង​ប្រជាជន​ចូល​រួម​អនុវត្ត ទទួលបានលទ្ធផលល្អ ធ្វើអោយ​មិន​មាន​កា​រឆ្លង​បន្ត​នូវជំងឺ​កូវីដ​ ១៩ ​និង ​អ្នក​ស្លាប់​ដោយ​សារជំងឺកូវីដ ១៩ នេះទេ។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ថា៖ ដោយមានចំណាត់​ការ​របស់រាជ​រដ្ឋាភិ​បាល ​និង​មាន​ការណែ​​នាំ​​ត្រឹ​ម​ត្រូវ​ពី​ក្រសួង​​សុខា​ភិបាល​ បាន​ធ្វើ​អោយ​ឲ្យមន្ត្រីរាជ​ការ​កង​កំលាំង​ប្រដាប់​អាវុធ​ ក៏​ដូច​ជា​​ប្រជា​ពលរដ្ឋ​បាន​យល់​​ដឹ​ង និង​ចេះ​ធ្វើអនាម័យ​តាម​ក្បួន​វេជ្ជសាស្ត្រ​ ស្រប​តាម​ការណែនាំ​របស់​រាជរដ្ឋភិបាល ​និង​អនុសាសន៍​របស់​​សម្តេច​តេជោ ​ក្នុង​ការចូលរួម​ទប់ស្កាត់ និង​បង្ការជំងឺកូវីដ១៩ នេះ។ ឯកឧត្តម​ ​បាន​បន្ត​ថា៖ ​ដោយមាន​ចំណាត់​ការ​​​របស់​រាជរដ្ឋបាល ក្នុងដំណាក់កាលទី១នេះ បាន​ធ្វើ​ អោយ​​​​​ប្រជា​ពល​រដ្ឋ​​រស់នៅតាមភូមិ ចេះអនាម័យ ចេះសំអាតខ្លួនប្រាណ និងចេះថែទាំសុខភាព។

       ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ថា៖ យើងត្រូវតែចូល​រួម​ពង្រឹង​បន្ថែម​ទៀត​ ក្នុងដំណាក់កាល ទី ២ ក្នុង​ការ​ទប់​ស្កាត់ និង បង្ការជំងឺកូវីដ១៩ បន្តទៀត ជាពិសេសក្នុងពេលខាងមុខ ប្រទេសកម្ពុជាយើង រដូវវស្សាចូលមក​ដល់​ សីតុណ្ហភាព​អាច​ផ្លាស់​ប្ដូរ​ រវាង​រដូវប្រាំង និងរដូវវស្សា ដូចនេះ​យើង​ត្រូវ​មាន​ចំណាត់​ការ​ ឲ្យបានល្អបន្ថែម​ទៀត​ ដើម្បី​កុំអោ​យមាន​ការ​ឆ្លង​រាល​ដាល​បន្ត ​ដោយ​យក​បទ​ពិសោធ​​ដំណាក់​កាល​ទី​១ ​​ម​កអនុវត្តិ​អោយបាន​ម៉ឺង​ម៉ាត់​ នៅ​ក្នុង​ដំណក់​កាល​ទី​២ ​ស្រ​ប​តាម​ចំណាត់​​កាលរបស់​រាជរដ្ឋាភិបាល។​ ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់​ថា៖ រាជរដ្ឋាភិបាល​​កម្ពុជា​ ​ក្រោមការ​ដឹក​នាំ​របស់​ សម្ដេចតេជោហ៊ុន សែន នៅតែបន្តចំណាត់ការ​ទប់​ស្កាត់ជំងឺកូវីដ១៩ ដោយគ្មានការ​ប្រែប្រួល​អ្​វីទាំង​អស់​ ដូចពីមុនក្នុងដំណាក់កាលទី ២ នេះ ដើម្បីទប់ស្កាត់ និង បង្ការជំងឺកូវីដ១៩ នេះកុំអោយឆ្លងបន្តទៀត។ ទាក់ទងទៅនឹងវិធានការទប់ស្កាត់ និង បង្ការជំងឺកូវីដ ១៩ ក្នុង ខ.ភ.ម ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់បន្ថែមថា៖ កន្លងមកក្រុមគ្រូពេទ្យក្រសួង​ការពារជាតិ និងគ្រូពេទ្យ​តាម​អង្គភាព ដោ​យ​មាន​​កិច្ច​សហ​ការជាមួយ​គ្រូពេទ្យយោធាចិន បានចុះ​តាមបណ្តា​អង្គភាពដើម្បី​ធ្វើតេស្ត​ រកជំងឺកូវីដ១៩ ទទួលបានលទ្ធផល អវិជ្ជមាន ដើម្បីថែរក្សា​សុខភាព​ដល់​កងទ័ពបានមាំមួន ។

      ឆ្ល