ព័ត៌មាន

បណ្ណ​ដី​កម្ម​សិទ្ធិ​ជាង ​១០០​ ហិក​តា ​ជា​របស់​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ ឃ្លាំង​សព្វា​វុធ​កា៨៦​
នាយកដ្ឋានព័ត៌មាន(៣)
93
1577 បណ្ណ​ដី​កម្ម​សិទ្ធិ​ជាង ​១០០​ ហិក​តា ​ជា​របស់​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ ឃ្លាំង​សព្វា​វុធ​កា៨៦​

      កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០២០​ កន្ល​ងទៅ​នេះ ​លោក ​ម៉ាង​ ណាន ​ប្រធាន​ការិយា​ល័យ​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម និង​សុរិយោដី​ស្រុក​ឧដ្ដុង្គ​ តំណាង​ឲ្យ​អាជ្ញាធរ​ស្រុក ​ខេត្ត​ បាន​អញ្ជើញ​ប្រគល់​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ ​ដល់​ឃ្លាំង​កា​៨៦​ រប​ស់​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ ក្រសួង​ការ​ពារ​ជាតិ​ ដែល​មាន​ទំហំ​ដី​ជាង ១០០​ហិកតា​ ស្ថិត​នៅ​ក្នុង​ភូមិ​រោង​ដំរី​ ឃុំ​ភ្នំ​តូច​ ស្រុក​ឧត្តុង្គ ​ខេត្ត​កំពង់​ស្ពឺ​

    ​ តាម​ការ​គូស​បញ្ជាក់​ពី​ លោក ម៉ាង ណាន ប្រធាន​ភូមិ​បាល​ស្រុក​ បា​ន​បញ្ជាក់​ឲ្យ​ដឹ​ង​ថា៖ មន្ត្រី​ជំនាញ​របស់​លោក​បាន​ខិតខំ​ធ្វើ ​និង​កំណត់​ព្រំ​ដី​ឲ្យ​បាន​យ៉ាង​ច្បាស់​លាស់​ ហើយ​វា​ជា​ជំនាញ ​និង​កាតព្វកិច្ច​របស់​មន្ត្រី​របស់​លោក​ ដើម្បី​បង្ហាញ​ថា​អចលន​វត្ថុ​នេះ ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ គ្មាន​នរណា​អាច​បំភ្លៃ ​បំប៉ោង ​ឬ​ទន្ទ្រា​ន​យក​ដី​ទាំង​អស់​នោះ ​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​បាន​ឡើយ​។​ ហើយ​ប័ណ្ណ​បញ្ជាក់​ព្រំ​ដី​ទាំង​អស់​នេះ​ គឺ​កាត់​បន្ថយ​បាន​នូវ​ជំលោះ​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ ដែល​ប៉ុនប៉​ងទន្ទ្រា​នច​ង់​កាន់​កាប់​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ ​ធ្វើ​ជា​កម្ម​សិទ្ធិ​បុគ្គល​ជា​ដើម​។​

     ក្នុ​ង​នាម​តំណាង ​អគ្គ​នាយក​ដ្ឋាន ​តំណាង​ថ្នាក់​ដឹ​ក​នាំ​អង្គភាព​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ទាំង​អស់ ​តំណាង​ឃ្លាំង​កា​៨៦​ អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ បាន​សំ​ដែង​នូវ​ចិត្ត​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំ​ង ចំពោះ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ និង​មន្ត្រី​នៃ​មន្ទីរ ​អង្គភាព​ជំនាញ​ស៊ី​វិល​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ និង​មាន​ទំនាក់​ទំនង​ល្អ ​ជា​មួយខ.ភ.ម ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និត បន្ថែ​ម​ទៀត​រវាង​កង​កម្លាំង ​និង​អង្គភាព​ស៊ី​វិល​។​ ក្នុង​ពិធី​ប្រគល់​ទទួល ​និង​ពិធី​សំណេះ​សំណាល​នោះ​ដែរ​ លោក​​ ម៉ាង​ ណាន​ ប្រធាន​ភូមិ​បាល​ស្រុក​បាន​នាំយ​ក​​គ្រឿង​ឧបភោគ ​បរិភោគ​ភោគ ​និង​ថវិកា​មួយ​ចំនួន​ ប្រគល់​ជូន​ដល់​នាយ​ទាហាន​ នាយ​ទាហានរ​ង ​និង​ពល​ទាហាន​ ឃ្លាំង​កា៨​៦ ​នៃអ​គ្គនាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ ក្រសួង​ការ​ពារ​ជាតិ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ