ព័ត៌មាន

ឯកឧត្តម​ ណឹម​ សុវត្ថិ​ ចុះ​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​ក្នុង​ខេត្ត​កោះ​កុង​
នាយកដ្ឋានព័ត៌មាន(៣)
103
1578 ឯកឧត្តម​ ណឹម​ សុវត្ថិ​ ចុះ​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​ក្នុង​ខេត្ត​កោះ​កុង​

      អនុវត្ត​តាម​អនុសាសន៍​ណែ​នាំ​របស់​ សម្តេច​ពិជ័​យសេនា ​ឧបនាយក​រដ្ឋមន្ត្រី ​​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ស្តី​ពី​ការ​រៀបចំ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​ និង​ការ​ថែរក្សា​សមិទ្ធផល​នយោបាយ​ឈ្នះ ឈ្នះ ​កាលពី​ថ្ងៃទី១០​ ខែ​ឧសភា ឆ្នាំ​២០២០​ ក្រុម​ការ​ងារ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​យោធា​ដឹក​នាំ​ដោយ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថិ ​ទីប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា​ ជា​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបា​យ​ និង​កិច្ចការ​បរទេ​ស​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​​សង​សង់​វិមាន​ឈ្នះ ឈ្នះ ​និង​ប្រវត្តិ​សាស្ត្រ​យោធា ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ នាយ​ទាហាន​ក្រុម​ការងារ​ប្រវត្តិសាស្ត្រ​​យោធា​ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កោះកុង​ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ បណ្តា​​ទីតាំង​ប្រវត្តិ​​សាស្រ្ត​យោធា ​នៅ​ក្នុង​ខេត្ត​កោះកុង ​ដើម្បី​រៀបចំ​ទីតាំ​ងទាំង​នោះ​សំរាប់​ការ​សិក្សា​ស្រាវជ្រា​វ​​ ចង​ក្រង​ឯកសារ​ប្រវត្តិ​សាស្រ្ត​ រៀន​សូត្រ​ទៅ​ថ្ងៃ​ខាង​មុខ​។​ នៅ​ខេត្ត​កោះកុ​ង​ ឯកឧត្តម​ ណឹម ​សុវត្ថិ​ ព្រម​ទាំងក្រុមការងារ​បាន​ទៅ​ពិនិត្យ​នៅ​ព្រំ​ដែន​កម្ពុជា-ថៃ ​ច្រក​ចាំយា​ម ​និង​បន្ត​ទៅ​ត្រួត​ពិនិត្យតំបន់​ប្រវត្តិសាស្ត្រ ​និង​សួរសុខ​ទុក្ខ​នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ពល​ទាហាន​ ផ្នែក​សឹក​រង​មណ្ឌល​សីម៉ា ចំណុះ​អោយ​​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កោះ​កុង​ ដែរ​បាន​ឈរ​ជើង​ការពារ​បូរណភាព​ទឹក​ដី​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-ថៃ ក្នុង​ភូមិ​សាស្រ្ត​ ស្រុក​មណ្ឌល​សីម៉ា​ ខេត្ត​កោះកុ​ង។

       បន្ទាប់​មក​ក្រុម​ការងារ​ប្រវត្តិសាស្រ្ត​យោធា​ដឹក​នាំ​ដោយ ​ឯកឧត្តម ណឹម សុវត្ថិ បាន​បន្ត​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​ត្រៀម​រៀប​ចំ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ ឈ្នះ​ ឈ្នះ​ នៅ​ក្នុង​ខេត្ត​កោះ​កុង​ ដែល​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​នោះ ​ក៏​មាន​ការ​ចូល​រួម​ពី ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ ឡឺត ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ផង​ដែរ​។​ ស្តូប​អនុស្សាវរីយ៍​នយោបាយ ​ឈ្នះ ​ឈ្នះ​ ដែល​មាន​គំរោង​សាង​សង់​នៅ​ក្នុង​ខេត្ត​កោះកុង​នេះ​មាន​កំពស់ ​៥៩ ម៉ែត្រ ឋិតនៅ​ភូមិ​បឹង​ឃុន​ឆាំង ​សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ​ តាម​ដង​ផ្លូវ​ជាតិ​លេខ​​៤៨ ​ដែល​ស្ថិត​នៅ​ចំងាយ​ជាង ​១០គីឡូ​មែត្រ​​ ពី​ក្រុង​ខេមរភូមិន្ទ ​ទី​រួម​ខេត្ត​កោះ​កុង​។

      ​សូម​បញ្ជាក់​ថា៖​ នៅ​ខេត្ត​កោះកុង​មាន​តំបន់​ប្រវត្តិសាស្ត្រ​យោធា​មួយ​ចំនួន​ ដែល​បាន​ត​ភ្ជាប់​នឹង​នយោ​បាយ​ឈ្នះ ឈ្នះ ​ដូច​ជា​នៅ​គិរី​វង្ស​ ជា​តំបន់​ជាប់​ព្រំ​ដែន​ និង​តំបន់​ប្រវត្តិសាស្រ្ត​នៅ​តាតៃ ​ដែលនៅ​ទី​នោះ​ជា​អតីត​ទី​តាំង​វរសេនា​តូច​លេខ ៣០៦​។ ​ទីតាំង​គំរោង​សាងស​ង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ ​ឈ្នះ ឈ្នះ​ នៅ​ក្នុងខេត្ត​កោះ​កុង​នេះ​ មាន​ទីតាំង​នៅ​លើភ្នំ ​ដែល​នៅ​ទីនោះ ​គេអាច​មើល​ឃើញ​ទិដ្ឋភាព​ទូទៅ ​ទី​រួម​ខេត្ត​កោះ​កុង ​នៅ​ភាគ​ខាង​ត្បូង​ ដែល​មាន​ផ្ទៃ​សមុទ្រ​ និង​ជួរភ្នំ​ លាត​សន្ធឹង​តាម​ព្រំដែន​។​ តាម​រយៈ​ការ​ចុះត្រួត​ពិនិត្យទី​តាំង​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​ នៅ​ខេត្ត​កោះកុ​ង​នា​ពេល​នោះ ​ក្រុម​ការងារ​បាន​ធ្វើការ​ពិភាក្សាអំពី​គំរោង​ប្លង់​ សាង​សង់​ និង​ពិភាក្សា​អំពី​ការ​រៀបចំ​កម្មវិ​ធី ពេល​វេលាប​ញ្ចុះ​បឋម​សិលា​សាង​សាង់​ផង​ដែ​រ។

      ក្នុង​ឱកា​សនោះ​ បន្ទាប់​ពី​បាន​ចុះត្រួតពិនិត្យ​ទី​តាំង​គំរោង​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ ​ឈ្នះ ឈ្នះ​ នៅ​ក្នុ​ងខេត្ត​កោះកុ​ងរួច​មក​ ក្រុម​ការងារប្រវត្តិសាស្រ្ត​យោធា​ដឹក​នាំដោ​យ ឯកឧត្តម ណឹម សុវត្ថិ បាន​ជួប​ប្រជុំធ្វើ​ការ​ងា​រជា​មួយ ​នាយ​ទាហាន​ទទួល​បន្ទុក​ការងារ​ប្រវត្តិ​សាស្ត្រ​​យោ​ធា​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះ​កុង​។​ ​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម ណឹម សុវត្ថិ បាន​ជំរុញ​ដល់​ក្រុម​ការ​ងារ​ប្រវត្តិ​សាស្ត្រ​​យោធា​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រ​ងខេត្ត​កោះ​កុង​ ត្រូវ​រៀប​ចំ​ក្រុម​ជា​បន្ទាន់​ក្នុង​ការ​រៀប​ចំ​តាក់តែ​ង​ ការ​ប្រមូល​ផ្ដុំ ​និង​ការ​រៀប​ចំ​បង្កើត​អោយ​មើល​ឃើញ​ថា​ ទី​ណាខ្លះ ​ជា​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ ដែល​ក្នុ​ងនោះ​រួម​មា​នតំបន់​តា​តៃ ​តំបន់​តាចា​ត ​តំបន់​ភ្នំ​១០០​ និង​នៅ​ទីតាំង​ផ្សេង​ទៀត​នៅ​តំបន់​ព្រំដែន​ រួម​ទាំង​តំបន់​តូចៗ​ ដែល​ធ្លាប់​មាន​លក្ខណៈ​ប្រតិបត្តិការ​សឹក​យោធា​កន្ល​ងមក​។​ ឯកឧត្តម ​បាន​បន្ត​ថា៖​ តំបន់​ប្រវត្តិសាស្ត្រ​យោធា​នៅ​ខេត្ត​កោះកុង​នេះ​ គឺ​មិន​សំដៅ​ថា ត្រូវ​តែមា​ន​ហើយ​ត្រូវ​តែយ​ក​មក​គ្រប់​គ្រ​ងដាច់​ខាត​នោះ​ទេ​។​ យើង​មាន​ចែក​តំបន់​ខ្លះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​រប​ស់យោធា ​តំបន់​ខ្លះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ស៊ីវិល​ ហើយ​តំបន់​ខ្លះ​ស្ថិត​ក្រោ​មការ​គ្រប់​គ្រ​ង​ជាកម្មសិទ្ធ ​គ្រាន់​តែ​យើង​ដឹង​ថា​ ទីតាំ​ងនោះ​ធ្លាប់​មាន​ប្រវត្តិ​នៃ​ប្រតិបត្តិការ​ ក្នុង​ពេល​កន្លង​មក​។​​ ឯកឧត្តម ​បាន​ង្កត់​ធ្ងន់​ថា៖ ​ទឹក​ដី​កោះកុង​នេះ​ ត្រូវ​បាន​ចារឹក​ជាប្រវត្តិសាស្ត្រ​ថា​ ជា​កម្លាំង​មួយ​ផ្នែក​ដែល​បាន​ចូល​រួម​ក្នុង​ការ​រំដោះជាតិ​កម្ពុជា​ ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ដែល​ដឹ​កនាំ​នៅ ​ភាគ​នារតី​នេះ ​ដោយ ​ឯកឧត្តម​ សាយ​ ភូ​ថង​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​ចាប់​ផ្ដើម​ពី​ប្រវត្តិ​នោះ​មក​យើង​មាន​ មូល​ដ្ឋាន​ និង​កិតិ្តយស​ អាច​ថាជា​​អត្ត​សញ្ញាណ​ដើម​ នៃ​ខេត្ត​កោះកុង​នេះ ​ហើយ​តំបន់​នេះ​ ធ្វើ​ជា​តឹក​តាង​រួម​។ ខេត្ត​កោះ​កុង​ត្រូវ​បាន​រំដោះក្រោយ​គេ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាស​ន៍ នា​ថ្ងៃទី​១៧​ ខែ​មករា​ ឆ្នាំ​១៩៧៩​។​ ឯកឧត្តម​ ណឹម ​សុវត្ថិ​ ​ក៏បាន​លើក​ឡើង​អំពី​ គំរោង​ធ្វើ​សិក្ខាសាលា​ស្តី​ពី​ការ​រៀប​ចំ​តំបន់​ប្រវត្តិសាស្រ្ត​យោធា​ នៅ​ខេត្ត​កោះ​កុង​ ដែល​នៅក្នុង​សិក្ខាសាលា​នេះ​ តំបន់​ប្រតិបត្តិការ​សឹក​រ​ង​ខេត្ត​កោះកុង​ និង​ជា​តួ​អង្គ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​សហការ​រៀប​ចំ​សិក្ខា​សាលា​នេះ​។ ​ឆ្លៀត​ក្នុង​ឱកា​ស​នោះ​ ឯកឧត្តម​ ណឹម​ សុវត្ថិ​ ​ក៏បាន​ក្រើន​រំលឹក​ដល់​ នាយ​ និង ​ពល​ទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រ​ង​ខេត្ត​កោះ​កុង​ទាំង​​អ​ស់​ ​ត្រូវ​បន្ត​ចូល​រួម​ទប់​ស្កាត់​ និង​បង្កាជំងឺ​ កូវីដ​១៩ ​បន្ត​ទៀត ​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​បាន​ដាក់​ចុះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ