ព័ត៌មាន

អតីត​យោធា​២​រូប​ ដែល​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​ម្នាក់​ៗ​ ១៦​ឆ្នាំ​
នាយកដ្ឋានព័ត៌មាន(៣)
123
1571 អតីត​យោធា​២​រូប​ ដែល​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​ម្នាក់​ៗ​ ១៦​ឆ្នាំ​

      លោក ​ប៉ោក ប៉ន អនុប្រធាន​តុលាការ​យោធា ​និង​ជា​ប្រធាន​អង្គ​សវនការ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​ឧសភា ​ឆ្នាំ​២០២០​ បាន​ប្រកាស​សាល​ក្រម​អតីត​យោធា​២​រូប ​ដោយ​ដាក់​ពន្ធនា​គារ​ម្នាក់​ៗ ​១៦​ឆ្នាំ ​ពាក់​ព័ន្ធ​នឹង​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​។​

      អតីត​មន្រ្តី​យោធា​២​រូប​រួម​មាន​៖​

      *ទី១​៖ ​ឈ្មោះ សុខ ប៊ុនធឿន ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ មុខ​របរ​យោធា ​ត្រូវ​បាន​តុលាការ​យោធា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​១៦​ឆ្នាំ​។​

      *ទី២៖ ឈ្មោះ រ័​ត្ន ​ច័ន្ទ​មន្នី​ ហៅ ​ជ័យ ​មឿន ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ​ជន​ជាតិ​ខ្មែរ​ មុខ​របរ​យោធា​ ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​១៦​ឆ្នាំ​។​

      ជន​ទាំង​ពីរនេះ​ បាន​ជាប់​ចោទ​ពីប​ទ៖​ បង្កើត​ដោយ​ខុស​ច្បាប់​នូវ​កង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​គ្មាន​សិទ្ធិ​  និង​គ្មាន​ការ​អនុញ្ញាត​ ពី​អាជ្ញាធ​រស្រប​ច្បាប់​ ប្រព្រឹត្ត​នៅ​ខេត្ត​កំពង់​ឆ្នាំង​ កំពង់​ស្ពឺ​ និង​រាជ​ធានី​ភ្នំពេញ ​កាល​ពី​អំឡុង​ឆ្នាំ​២០១៦​ ដល់​ខែមិ​ថុនា ​ឆ្នាំ​២០១៨​ បទល្មើស​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទា​ទោស​ តាម​មាត្រា​ ៤៦៣ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។​

      តាម​រយៈ​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​យោធា​នេះ ​អតីត​មន្ត្រី​យោធា​ទាំង​២​រូប​ខាង​លើ ​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ចាប់​ពី​ថ្ងៃសាល​ក្រម​ស្ថាពរ​ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ត​ទៅ។​

     សូម​ប​ញ្ជាក់​ថា​៖ កាល​ពី​ឆ្នាំ​២០១៦​ មាន​ប្រជាពល​រដ្ឋ​ចំនួន ​២៤៤​នាក់ ​ត្រូវ​បាន​អតីត​យោធា​ទាំង​ពីរ​នាក់​នេះ ​បាន​បោក​ប្រាស់​ថា​ នឹង​បញ្ចូល​ក្នុង​ក្រប​ខណ្ឌ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​ថ្នូរ​នឹង​ប្រាក់​ ដែល​ពួក​គេ​បាន​កំណត់​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ