ព័ត៌មាន

នាយ​​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ ចុះ​ពិនិត្យ​ទី​តាំង​ប្រវត្តិ​សាស្រ្ត​យោធា​លើ​ភ្នំ​២០០ និង​តំបន់​ចុង​ព្រិច​
នាយកដ្ឋានព័ត៌មាន(៣)
36
1557 នាយ​​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ ចុះ​ពិនិត្យ​ទី​តាំង​ប្រវត្តិ​សាស្រ្ត​យោធា​លើ​ភ្នំ​២០០ និង​តំបន់​ចុង​ព្រិច​

     កាល​ពី​ថ្ងៃ​ទី​២៥​-​២៦​ ខែ​មេសា​ ឆ្នាំ២០២០ កន្ល​ងទៅនេះ​ ប្រតិភូ​ក្រុមការងារ​សាង​សង់​វិមាន​ឈ្នះឈ្នះ​ ដឹក​នាំ​ដោយ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ច​ការ​បរទេស​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុមការងារ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ អមដំណើរដោយ ឯកឧត្តម​​ ឧត្តម​សេនីយ៍​ទោ ​មាស​ ស៊ី​ណា ​អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​​កិច្ចការ​បរទេស​ ទទួល​បន្ទុកកា​រ​ងារ​ប្រវត្តិ​សាស្ត្រ​យោធា ​និង​ឧត្តមសេនីយ៍​ត្រី​ និត​ ណា​រុង​ ប្រធាន​ក្រុម​ការងារ​ប្រវត្តិសាស្ត្រ​យោធា​យោធភូមិភាគ​ទី​៤ ​បាន​អញ្ជើញ​ចុះពិនិត្យទីតាំង​ប្រវត្តិសាស្រ្តយោធា​លើភ្នំ​២០០​ ជាំ​ស្រងាំ ​លើ​ភ្នំ​ដង​រែក​ ក្នុង​ស្រុក​អន្លុង​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ នៅ​ទីនោះ​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះឈ្នះ ​បាន​​ជួប​ប្រជុំ​ធ្វើ​ការ​ងារ​ជា​មួយ​ក្រុម​ការ​ងារ​ប្រវត្តិ​សាស្រ្ត​យោធា​យោធ​ភូមិភា​គ​ទី៤ ​ដោយ​មាន​ការ​ចូល​រួម​ពី​ នាយ​ទាហាន ​ទទួល​​បន្ទុក​ប្រវត្តិ​សាស្ត្រ​យោធា មក​ពី​តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្ដរ​មាន​ជ័យ​ កង​ឯកភាព​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៤០២- ៤០៣ និង ​កង​អនុសេនាធំ​លេខ​២​ ផ្នែក​សឹក​រង​អន្លង់​វែង​ ដោយ​បាន​ស្តាប់​នូវ​របាយ​ការណ៍​លទ្ធផល​ការ​ងារ​ ​ដែល​បាន​រាយការណ៍​ដោយ​ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង អំពីភារ​កិច្ច​ ដែល​បាន​អនុវត្ត​កន្ល​ងម​ក ក្រោយពី​ទី​ស្នាក់​ការ​ប្រវត្តិសាស្រ្ត​យោធា​លើភ្នំ២០​០ ត្រូវ​បាន​ដាក់​សម្ពោធ​ ​អោយ​ប្រើប្រាស់ជាផ្លូវ​ការ​កាល​ពី​ថ្ងៃទី០៨​ ខែ​មក​រា ឆ្នាំ​២០២០​ កន្លង​មក​។​ កិច្ចប្រជុំ​ក្រៅ​ពី​លើក​ឡើង ​លទ្ធផល​ការងារ ​ក៏បា​ន​ធ្វើ​សំណូមពរ​មួយ​ចំនួន​ ដើម្បី​ជំរុញ​អោយ​ការអនុវត្ត​ការ​ងារ​ប្រវត្តិ​សាស្រ្ត​យោធា​ប្រព្រឹត្ត​ទៅ​ទទួល​បាន​លទ្ធផ​លល្អ​ផង​ដែរ​។​

    បន្ទាប់​មក​ប្រតិភូ​ក្រុម​ការងារ​សាង​សង់​វិមាន​ឈ្នះឈ្នះ ​ដឹក​នាំ​ដោយ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ​ អម​ដំណើរ​ដោយ​ក្រុម​ការ​ងារ​ប្រវត្តិ​សាស្ត្រ​យោធា​ យោធ​ភូមិ​ភាគទី​៤​ បាន​ធ្វើដំណើរ​លើ​ខ្នង​ភ្នំ​ដង​រែក​ ពី​ជាំស្រងាំ ​ទៅកាន់​តំបន់​ចុង​ព្រិច​ ឆ្លង​កាត់​បង្គោល​សីម៉ា​លេខ​​​២ និង​បន្តទៅ​ពិនិត្យ​មើល​បង្គោល​សីម៉ា​លេខ៣​ កម្ពុជា-ថៃ។ ​តាមរយៈការ​ចុះទៅពិនិត្យ​តំបន់​ប្រវត្តិសាស្រ្ត​យោធា​នៅ​លើភ្នំ​២០០​ និង​តំបន់​ចុង​ព្រិច​ ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ប្រមូលផ្តុំ​បាន​នូវខ្លឹមសារ​ជាច្រើន​ ដែលទាក់ទង​ទៅ​នឹង​រឿង​រ៉ាវ​ប្រវត្តិ​សាស្រ្ត​យោធា ​បទ​ពិសោធ ​ក្នុង​កិច្ចការ​ការ​ពារ​បូរភាពទឹក​ដី​ ចាប់​ពី​មុន​ពេល​នៅ​មាន​សង្រ្គាម​ និង​ក្រោយ​ពេល​បញ្ចប់​សង្រ្គាម ​ដែល​ទាំង​អស់​នេះ​បាន​ត​ភ្ជាប់​ទៅ​នឹង​នយោបាយ​ឈ្នះ ឈ្នះ ​របស់សម្តេចតេជោ ហ៊ុន សែន សំរាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​ចង​ក្រង​ទុក​ឯកសារ​ទៅ​ថ្ងៃ​អនាគត​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ