ព័ត៌មាន

ឯកឧត្តម ​គន់ ​គីម​ ដឹក​នាំ​កិច្ច​ប្រជុំ​ជា​មួយ​មន្ត្រី​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ​ដើម្បី​ស្រាវ​ជ្រា​វ​រក​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះ​ខាត​ នៅ​តាម​បណ្តា​ស្រុក​ទាំង​៥​
នាយកដ្ឋានព័ត៌មាន(៣)
17
1554 ឯកឧត្តម ​គន់ ​គីម​ ដឹក​នាំ​កិច្ច​ប្រជុំ​ជា​មួយ​មន្ត្រី​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ​ដើម្បី​ស្រាវ​ជ្រា​វ​រក​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះ​ខាត​ នៅ​តាម​បណ្តា​ស្រុក​ទាំង​៥​

      ឯកឧត្តម គន់ គីម ប្រធាន​ក្រុមការ​ងារ​រាជរដ្ឋាភិបា​ល​ ​ចុះ​ជួយ​ខេត្ត ​​ឧត្តរ​មាន​ជ័យ​ បាន​ដឹក​នាំ​ប្រជុំ​ត្រួត​​ពិនិត្យ​ការ​ងារ​ចុះ​មូលដ្ឋា​ន ប្រចាំ​ខែ​មេសា​។ ​ការងារ​ដែល​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​សម្រេច​បាន​ក្នុង​ខែ​កន្លង​មក​រួម​មាន​៖ អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ឯ​កឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក្នុង​នាម​សម្តេច​ បាន​ប្រគល់​អង្ករ​ ២០០​តោន​ ក្រម៉ា ​ជាង​១ម៉ឺ​ន ​ត្រី​ខ​កំប៉ុង ​ទឹកត្រី ទឹកស៊ីអ៊ីវ អោយក្រុម​ការងារ និងរដ្ឋបាល​ក្រុង​/ស្រុក ​យក​ទៅជួយ​ប្រជាជន​មាន​ជីវភាព​លំបាក​ និង​អ្នក​ដែល​រង​ផល​ប៉ះពា​ល់ពីជំងឺ ​Covid -19 នៅទូទាំង​ខេត្ត​ ដែល​សរុប​ជា​ថវិកា ​ជាង ១​ពាន់​លាន​រៀល។ អាជ្ញាធរគ្រប់ថ្នាក់ និងមន្ត្រីជំនាញ បានធ្វើការគ្រប់គ្រង​ពលករ​ចំណាក​ស្រុក​មក​ពីក្រៅ​ខេត្ត ​និង​ពីក្រៅប្រទេស​បាន​ល្អ ​ទាំង​អ្នក​មក​ដល់​ផ្ទះ ​ទាំងអ្នក​ដែល​ឆ្លង​កាត់​តាម​ច្រ​កព្រំ​ដែន។​ បានចុះជួយ​ប្រជាពលរដ្ឋ​ ដែលរង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់បណ្តាលអោយ​រលំ​ និង​របើក​ដំបូល​ជិត​១០០​ខ្នង​ នៅ​តាម​មូល​ដ្ឋាន​បាន​ទាន់​ពេល​វេលា។

  ឯកឧត្តម​​ ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ


      មាន​ប្រសាសន៍​បូក​សរុប​ក្នុង​អង្គ​ប្រជុំ ​ឯកឧត្តម គន់ គីម បាន​ថ្លែង​អំណរគុណ ​ចំពោះ​ក្រុម​ការងារ​ និង ​រដ្ឋាភិបាល​ គ្រប់​ថ្នាក់​ ដែល​បាន​ខិត​ខំ​ បំពេញ​ការ​ងារ​កន្លង​មក​ ចុះ​ដល់​ខ្នង​ផ្ទះ​ ជួយប្រជា​ពលរដ្ឋ​ ដែល​ជួប​ការលំបាក​បាន​ទាន់​ពេលវេលា​ ដោយ​មាន​ទាំង​ការបរិច្ចាក​ថវិការ​ផ្ទាល់​ខ្លួន​ជួយ​គាត់​។​ សម្រាប់​ទិស​ដៅប​ន្ត​ ឯកឧត្តម​ គន់​ គីម​ បាន​ជម្រុញ​អោយ​ក្រុម​ការ​ងា​រ បន្ត​ចុះតាមខ្នង​ផ្ទះប្រជាពលរដ្ឋ​ ជួយ​អ្ន​ក​ដែល​មា​នជីវភាព​លំបាក​ ពិសេស​អ្ន​កដែលរងផលប៉ះពាល់ពី Covid -19។ ដោយមាន​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ជា​បន្តបន្ទាប់​ ដូច្នេះ​ក្រុម​ការ​ងារ​ត្រូវ​បន្ត​អនុវត្តវិធាន​ការ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល។ ត្រូវបន្តពិនិត្យ ចំពោះ​ប្រជាជន​ ដែល​គ្មាន​ដី​គ្មានផ្ទះ ​ដើម្បី​ស្នើសុំរាជរដ្ឋាភិបាល​រៀបចំ​ដី​ដោះ​ស្រាយ​ជូន​ពួក​គាត់​ មិន​ត្រូវ​ទុក​ពួកគាត់​ក្នុ​ងស្ថានភាព​ដូច​នេះទេរ​ ជម្រុញកា​រ​អភិវឌ្ឍមូលដ្ឋាន​ដោយ​ផ្អែក​លើ​កញ្ចប់​ថវិការដ្ឋ ​ព្រម​ទាំង​បាន​ស្នើសុំអោយ​ខេត្ត​ ស្រុក​ បន្ត​ដោះ​ស្រាយបញ្ចប់​បញ្ហាប្រឈមនានា ដែលនៅសេសសល់ ៕