ព័ត៌មាន

​ឯកឧត្តម​ សៅ ​សា​រឿន ​ប្រជុំ​ពិភាក្សា​ការ​ងារ​អភិវឌ្ឍន៍​មណ្ឌល​៣១៧ ​គូ​លេន​សៀម​រាប​ ២០​២០​​
នាយកដ្ឋានព័ត៌មាន(៣)
49
1553 ​ឯកឧត្តម​ សៅ ​សា​រឿន ​ប្រជុំ​ពិភាក្សា​ការ​ងារ​អភិវឌ្ឍន៍​មណ្ឌល​៣១៧ ​គូ​លេន​សៀម​រាប​ ២០​២០​​

     នៅ​មជ្ឈមណ្ឌល​​​អភិ​វឌ្ឍន៍​​ ​​យោធិន​ពិការ​ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប នាព្រឹកថ្ងៃសុក្រទី ២៤​ ខែមេសា ​ឆ្នាំ២០២០​នេះ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយក​រ​ង ​ជា​នាយក​ នាយក​ដ្ឋានកិច្ចការ​យោធា​ស៊ីវិល​ តំណាង​ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋាន​យោធ​សេវា ​ក្រសួងការពារជាតិ បាន​អញ្ជើញ​ជា​អធីបតីភាព​ ក្នុងកិច្ចប្រជុំពិភាក្សា​ការងារ​ស្វែងរក​ដំណោះ​ស្រាយ​ ជូនយោធិនពិការចំពោះ​ករណី​ផ្ទេរ​កម្ម​សិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ​មិន​ទាន់​ចុះ​បញ្ជី​នៅ​មជ្ឈមណ្ឌល​​ ដោយ​មានវត្តមានចូលរួមពី ឧត្តមសេនីយ៍ឯក សោម ឡាយ និងឧត្តមសេនីយ៍ឯក សំ ចាន់ធួន ជា​អគ្គនាយក​រង​ អគ្គនាយកដ្ឋា​ន​យោធ​សេវា​ ព្រ​ម​ទាំង​នាយក​រង​ នាយក​ដ្ឋាន​ នាយ​ទាហាន​ក្នុង​មជ្ឈមណ្ឌល អាជ្ញាធរមូលដ្ឋានស្រុក ប្រាសាទបាគង ឃុំ​បល្ល័ង្ក​ និង​មន្ត្រី​ជំនាញ​មូល​ដ្ឋាន​ ជា​ច្រើន​រូប​ទៀង។

      យោងតាមរបាយការណ៍របស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយក​មជ្ឈមណ្ឌល​​​អភិ​វឌ្ឍន៍​ ​​យោធិនពិការ ​សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប លើកឡើង​ពី​ទួនាទី​ភារកិច្ច ​ក្រោយ​ពី​​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​​​ជាផ្លូវ​ ការ​នាថ្ងៃទី៣១​ ខែ​​កក្តដា ​ឆ្នាំ​២០១១​ កន្លង​​មក​ មជ្ឈម​ណ្ឌល​អភិវឌ្ឍន៍​យោធិន​​ពិកា​រ​​សម្តេចតេជោ ហ៊ុន សែន គូលែន​៣១៧​សៀមរាប បាន​ធ្វើចលនា​​យ៉ាង​​សកម្ម​​ផុល​ផុះ​ទៅ​លើ​​ការ​ងារ​បង្ក​បង្កើន​​ផ​ល ​និង​​ចិញ្ចឹមសត្វ​ ​ដើម្បីជួយលើក​កំពស់​ជីវ​ភាព​​ប្រចាំ ថ្ងៃ​របស់​បងប្អូន​គ្រួសារ​យោធិនពិការ ឲ្យមាន​ជីវភាព​ធូរធារ​ធ្វេរ​ឡើង។រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​បងប្អូនយើងរស់នៅក្នុងមជ្ឈមណ្ឌល ៣១៧មានចំនួន ៣០០គ្រួសារ ក្នុងនោះមាន​យោធិនពិការ​ មានចំនួន ២៧៣​គ្រួសារ លោកគ្រូ​ អ្នកគ្រូ ២៥គ្រួសារ ពេទ្យឆ្មប ២គ្រួសារ។ ​កិច្ច​ប្រជុំពិសេសនេះបាន​ពិភាក្សាគ្នាយ៉ាងយកចិត្តទុក្ខដាក់​បំផុត​ ក្នុងការស្វែងរកដំ​ណោះ​ស្រាយសម្រប​សម្រួល​ ជូនដល់បងប្អូនយោធិន​ពិការ​ចំពោះ​ករ​ណី ផ្ទេរកម្មសិទ្ធិ​កាន់កា​ប់​អចលន​ទ្រព្យ​​ ដែល​មិន​ទាន់​បាន​ចុះបញ្ជីធ្វើយ៉ាងឲ្យ​បង​ប្អូន​យោធិន​ពិការ​យើង​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល ៣១៧ កូលេននេះ​ មានភាពកក់ក្តៅ និ​ងមាន​លំនឹង​ក្នុង​ចិត្ត​ដោយ​ទទួល​បាន​នូវកម្មសិទ្ធិស្រប​ទៅ​តាម​និតិវិធី​ច្បាប់​ ដើម្បីជួយផ្គត់ផ្គង់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។​​

ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយក​រ​ង ​ជា​នាយក​ នាយក​ដ្ឋានកិច្ចការ​យោធា​ស៊ីវិល​ តំណាង​ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋាន​យោធ​សេវា ​ក្រសួងការពារជាតិ 


      ក្នុង​នាម​សម្តេច​ពិជ័យ​សេនា ​ឯកឧត្តម សៅ សារឿន បាន​​រំលេចឡើងវិ​ញ​អំពី​តំបន់​នេះពី​​អតីត ​ជាតំ​បន់​ព្រៃ​ និង​ជា​តំបន់​សមរភូមិ​ប្រយុទ្ធ ​ក្រោយ​ពី​អនុវត្ត​នូវ​នយោ​បាយ​ឈ្នះ ឈ្នះ ​របស់​ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យ​​​ព្រះរាជា​ណាចក្រ​កម្ពុជា​​ទាំង​មូល​ បានបញ្ចប់​សង្គ្រាមទាំងស្រុង ការពារ​បាននូវបូរណៈភាព​​​​​ទឹកដីស្វែង​រក​​ សុខ​សន្តិភាព​​ សេចក្ដី​សុខសាន្ត​​ជូន​ប្រជាពល​រដ្ឋ​ ការ​អភិវឌ្ឍន៍​​​ប្រទេស​ជាតិ​​ជាក់ ស្តែងតំបន់​អភិវឌ្ឍន៍​៣១៧​គូ​លេន​ សៀមរាប​ ជាសក្ខីភាពស្រាប់​ ដែលប្រមុខ​រាជ​រដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​​ក្រសួង​ការពារជាតិ​ តែង​​តែ​ដឹង​​គុណ​​​ជានិច្ច​ ​ចំពោះវីរៈភាព​ដ៏​អង់​អាច​ក្លា​ហាន​ ​​របស់បងប្អូនយោធិន​​ពិការ​ ដែលបានលះ​បង់​សាច់​ស់ឈាម​ស្រស់ ដើម្បី​​បុព្វហេតុជាតិ មាតុភូមិ និង​ប្រជា​ជនក្នុង​អំឡុង​សម័យសង្គ្រាម កន្លងមកនេះ​។ ​ទន្ទឹមនឹងពិភព​លោក​កំពង់​​​ប្រឈមនឹងជម្ងឺកូវីដ១៩ ឯកឧត្តម សៅ សារឿន បានអំពាវនាវ​​ដល់​បងប្អូនយោធិន​ពិការ​ និងក្រុមគ្រួសារ​ព្រម​ទាំង ​ប្រជាពលរដ្ឋទាំងអស់​ បើទោះ​បីក្នុងមជ្ឈមណ្ឌលពុំមាន​មេរោគកូវីដ១៩​ឆ្លង​ យើងត្រូវអនុវត្តទៅ​តាម​វិធានការ​នានា​ របស់ក្រសួងសុខាភិបាល ដើម្បី​សុខភាព​អនាម័យផ្ទាល់ខ្លួន និង​ក្រុមគ្រួសារព្រមទាំងសង្គមជាតិទាំងមូល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ