ព័ត៌មាន

ក្រសួង​​ការ​​ពារ​​ប្រទេស​វៀត​ណាម​ បាន​ផ្ដល់​សម្ភារៈ​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​កូវីត១៩ ជូន​ដល់​ក្រសួង​ការ​ពារ​ជាតិ​​កម្ពុជា
នាយកដ្ឋានព័ត៌មាន(៣)
48
1549 ក្រសួង​​ការ​​ពារ​​ប្រទេស​វៀត​ណាម​ បាន​ផ្ដល់​សម្ភារៈ​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​កូវីត១៩ ជូន​ដល់​ក្រសួង​ការ​ពារ​ជាតិ​​កម្ពុជា

     កាល​ពីថ្ងៃទី​២២​ ខែ​មេសា​ ឆ្នាំ​២០២០ ក្រសួង​ការ​ពារ​ប្រទេស​វៀតណាម បានផ្ដល់សម្ភារៈផ្នែក​សុខាភិបាល  ដើម្បី​ចូល​រួម​ទប់ស្កាត់ និង​បង្ការ ជំងឺកូវីត ១៩ ជូន​ដ​ល់ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ តាមរយៈ​ ឯកឧត្តម ឯកអគ្គរាជទូត ​និង​សេនា​នុព័ន្ធយោធា អម​​ស្ថាន​ទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូ​យ ​ប្រទេស​វៀត​ណាម​។ ​សម្ភារៈ​ទាំងនេះ​​រួម​មាន​៖ ​ម៉ាសក្រណាត់ចំនួន ១សែនម៉ាស់, ឧបករណ៍​វាស់​កំដៅចំ​នួន ​២០០​គ្រឿង, ទឹក​អាកុល​សំរាប់​លាង​ដៃ​ចំនួន ៥​ពាន់​ដប, សរុប​ប្រមាណ ជាង៤តោន។

    តំណាង​ស្នង​ការ​ពេទ្យ​យោធា ​និង​តំណាងអនុ​ស្នង​ការ​ទំនាក់​ទំនង​អន្តរជា​តិវៀត​ណាម ​ដែល​បាន​ចូលរួមក្នុងពិធី​ប្រគល់​ទទួលនោះ ​បាន​មាន​ប្រសាសន៍​ថា៖ ​សម្ភារៈ​បរិក្ខាពេទ្យ ដែល​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ ផ្តល់​ជូន​ក្រសួងកា​រពារ​ជាតិក​ម្ពុជា​ នៅ​ពេល​នេះ ​ទោះ​បីមិន​មាន​បរិមាណ​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែនេះ​គឺ​ជា​ស្មារតីចែក​រំលែក ​ពី​ផ្នែក​សុខាភិបាល​ នៃ​ក្រសួង​ការពារ​ប្រទេសវៀ​ត​ណាម​ ជូន​ដល់​ផ្នែក​សុខាភិបាល ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ក្នុង​ន័យ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ រវាង​វៀត​ណាម​ និង​កម្ពុជា ដែល​តាំង​ពី​ដើមរៀងមក តែងតែជួយ​ឧបត្ថម្ភ គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុងគ្រាប្រទេសមិត្ត​ណាមួ​យ​ជួប​ការលំ​បាក​។​ 

     ឯកអគ្គ​រាជ​ទូត​ ជំនួស​មុខ​ឱ្យ​រាជរដ្ឋាភិបាល ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ បាន​ថ្លែង​អំណរគុណ ចំពោះសមានចិត្ត​របស់​ប្រទេស​មិត្ត​ ពិសេស​ថ្នាក់ដឹកនាំបក្ស​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​វៀតណាម ដែលបានផ្ដល់​នូវ សម្ភារៈ​យោធ​បរិក្ខារ​ពេទ្យ​ ដ៏​ចាំបាច់បំផុត ដើម្បីចូលរួមការពារ និងទប់ស្កាត់ ជំងឺឆ្លង កូវីត ១៩ ក្នុងកាលៈ​ទេសៈ​ ដែល​ពិភពលោក​ទាំង​មូល​កំពុង​ប្រឈម​ ការឆ្លង​រីក​រាល​ដាល​ជំងឺ​ ដ៏​កាច​សាហាវ​នេះ​។ ​សូម​បញ្ជា​ក់​ថា​៖  សម្ភារៈ​បរិក្ខារ​សុខា​ភិបាល ​នឹង​ត្រូ​វ​បញ្ជូន​មកប្រគល់​ឱ្យតំណាង​ក្រសួងការពារជាតិ​កម្ពុជា​ នៅ​ថ្ងៃទី​២៣​ ខែមេសា​ នេះ ​នៅច្រក​ព្រំដែន​អន្តរជាតិ​ ក្រុងបាវិតខេត្តស្វាយរៀង ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ