ព័ត៌មាន

ពិធី​ប្រគល់​រថយន្ត​ជូន​អង្គភាព​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​
នាយកដ្ឋានព័ត៌មាន(៣)
51
1548 ពិធី​ប្រគល់​រថយន្ត​ជូន​អង្គភាព​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក

     ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​នាំ​យក​រថយន្ត​ម៉ាក ​ម៉ាស្តា​​​ ( MAZDA)​ប្រភេទ BT 50 2020 ចំនួន ១៥ ​គ្រឿង ​ដែល​ជា​អំណោយដ៏​ថ្លៃថ្លា​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោតេ​ជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី នៃព្​រះរាជា​ណា​ចក្រកម្ពុជា ​និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី​​ ហ៊ុន​សែន ​ប្រគល់​ជូន​ដល់​បណ្តា​ការិយាល័យ ​និងស្ថាប័នចំណុះ​បញ្ជាការដ្ឋាន​ក​ងទ័ព​ជើងគោក ទាំង១៥ អង្គភាព។ ពិធីប្រគល់ និងទទួលបានធ្វើនៅ​បញ្ជាការដ្ឋានកង​ទ័ព​ជើង​គោក​ នា​ព្រឹក​ថ្ងៃទី២១​ ខែ​មេសា​ ឆ្នាំ២០២០។

    នៅក្នុងពិធីទទួលរថយន្ត ឱកាសនោះ ឯកឧត្តម អស់លោកតំណាងអង្គភាព ការិយាល័យ ស្ថាប័ន និងនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្តេច​តេជោ ​និង​សម្តេច​គតិព្រិទ្ធបណ្ឌិត ​ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេរ​តែ​ងតែ​យកចិត្តទុក​ដាក់​ គិតគូរពីសុខទុក្ខ ការលំបាកដល់កងទ័ព​ និង​គ្រួសារ​កងទ័ព ក៏ដូចជាអតីតយុទ្ធជន ព្រមទាំងដោះស្រាយ​រាល់​ការ​លំបាក​គ្រប់​បែបយ៉ាងរបស់កងទ័ពជាប្រចាំ។ ជាក់​ស្តែងអង្គភាពចំនួន ១៥ ចំណុះបញ្ជាការដ្ឋានកង​ទ័ព​ជើង​គោក​ នៃ​កងយោធពល​ខេមរភូមិន្ទ ​បាន​ទទួល​រថយន្តជា​អំណោយ​រ​ប​ស់​សម្តេចតេជោ ​និង​សម្តេច​គត្តិព្រឹទ្ធ​បណ្ឌិត  ​ហើយ​អំណោយនេះ​ថា​ពិត​ជាបានឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ចំពោះ​មុខ ​និង​បាន​ជួយ​សម្រួល​ដល់​បណ្តា​ការិយាល័យ ​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​​គោក ​ក្នុង​ការ​ប្រតិបត្តិ​កិច្ច​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​អង្គ​ភាព​នីមួយៗ ​ប្រក​បដោយ​ប្រសិទ្ធភាព។

     ឱកាស​នោះដែ​រ​ ឯកឧត្តម អស់លោកតំណាងអង្គភាព ការិយាល័យ ស្ថាប័ន និងនាយទាហាន នាយទាហាន​រង​ និង​ពលទាហាន ចំណុះបញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោក​ បានប្តេជ្ញា​ខិត​ខំ​បំពេញ​ភារកិច្ច និងគោរព​យ៉ាងម៉ឺង​ម៉ាត់​ រាល់​បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើគោក បាន​ប្រគល់​ជូន ​និង​ខិតខំ​យកចិត្ត​ទុក​ដាក់​ថែទាំ​នូវ​រាល់​មធ្យោបាយ គ្រឿងបំពាក់ដែលសម្តេចតេជោ និងសម្តេច​គតិ​ព្រិទ្ធបណ្ឌិត​ ប្រគល់ជូននាពេលនេះ ប្រើប្រាស់អោយបានយូរអង្វែងទៅថ្ងៃអនាគត​។​ អរគុណ​សន្តិភាព មាន​សន្តិភាព​ មាន​ការ​អភិវឌ្ឍន៏ ប្តេជ្ញាការពារសន្តិភាពឲ្យបានគង់វង្សជារៀងរហូត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ