ព័ត៌មាន

អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​ប្រារព្ធ​ពិធី​ប្រកាស​តែង​តាំង​ ផ្លាស់​ប្តូរ​មុខ​តំ​ណែង ​ដល់​នាយ​ទាហាន​ចំនួន​១០​រូប​
នាយកដ្ឋានព័ត៌មាន(៣)
60
1547 អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​ប្រារព្ធ​ពិធី​ប្រកាស​តែង​តាំង​ ផ្លាស់​ប្តូរ​មុខ​តំ​ណែង ​ដល់​នាយ​ទាហាន​ចំនួន​១០​រូប​

    ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ ឯកឧត្កម ​នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អគ្គមេបញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ កាលពីរសៀល​ថ្ងៃ​ទី​២០​ ខែមេសា ឆ្នាំ២០២០ កន្លង​ទៅ​នេះ ​នៅបញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​​រាជ​ធានីភ្នំពេញ បានប្រារព្ធពិធី​ប្រកាសតែងតាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​ថ្មី​ ដល់នាយទាហាន​ចំនួន ១០រូប ស្ថិតក្រោ​មអធិបតី​ភាព​ ឯកឧត្កម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​។​

ឯកឧត្កម ​នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អគ្គមេបញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស


     នាយ​ទាហាន​ដែល​ត្រូវ​បាន​តែង​តាំង​មុខដំ​ណែង​ថ្មី​ រួម​មាន៖​ ​លោក​វរសេនីយ៍​ទោ ​ចាន់​ ហេង​ ប្រធាន​មន្ទីរ​យុត្តិ​ធម៌​ ត្រូវ​បាន​តែង​តាំង​ជា​ មេ​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ លោក​វរសេនីយ៍​ត្រី​ សុខ​ ឧត្តម ​មេ​បញ្ជាការ​រង​ មូល​ដ្ឋាន​អាវុធ​ហត្ថខណ្ឌ​សែន​សុខ​ ត្រូវ​បាន​តែង​តាំង​ជា​ មេ​បញ្ជាការ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​បឹង​កេង​កង​ ជំនួស​ លោកវរសេសនីឯក ឃួន សំអុល ដែល​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​មេ​បញ្ជាការ​រ​ង កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រៃ​វែង​ និង​នាយ​ទាហាន​​ ៨រូប ផ្សេង​ទៀត ​ត្រូវ​បាន​តែង​តាំង​ជា​មេ​បញ្ជាការ​រ​ង មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំនួន​​ពីរ​ ​គឺ​ខណ្ឌ​កំបូល ​និង​ខណ្ឌ​បឹង​កេង​កង​។​

     ក្នុង​ពិធីប្រ​កាស​តែងតាំ​ង​ ផ្លាស់​ប្តូរមុខតំណែង ដល់នាយ​អាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្កម​ ឧត្ត​មសេនីយ៍​ឯក​​ រ័ត្ន​ ស៊្រាង ​បាន​មាន​ប្រសាសន៍​​ផ្តាំផ្ញើ​ដល់​ដល់​នាយ​ទាហាន​ កងរាជអាវុធហត្ថ ដែលទើបចូលកាន់មុខ​តំ​ណែង​ថ្មី​ទាំង​១០រូ​ប ​ត្រូវយក​ចិត្តទុក​ដាក់​បំពេញ​ការ​ងារ​ឲ្យ​បាន​ល្អ​ ដើម្បីជាកា​រ​ឆ្លើយ​តប​ទៅ​នឹង​ជំនឿទុក​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ ​និង​ត្រូវស្មោះ​ត្រង់​ចំពោះ ​ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរព​សិទ្ធ​មនុស្ស និង​បទ​បញ្ជាទាំង​ឡាយ​របស់​ថ្នាក់​លើ ​ប្រកប​ដោយ​វិន័យ​សណ្ដាប់​ធ្នាប់​​ល្អ។​

      ក្រោយពេលបញ្ចប់​កម្មវិធី​ ឯកឧត្កម​ ឧត្ដម​សេនីយ៍​ឯក​ រ័ត្ន​ ស៊្រាង​ បាន​ប្រគ​ល់សម្ភារៈបង្កា​ទប់​ស្កាត់​ និងសម្លាប់​មេរោគ​ រួមមាន៖ ​ទូរ​បាញ់ថ្នាំសម្លាប់មេរោគ ដែលបានច្នៃប្រឌិតផលិត​ដោយ​កង​អាវុធ​ហត្ថរាជធានី​ភ្នំពេញ​ខ្លួន​ឯង​,​ ប្រគល់​ទឹក​អាកុល​សម្លាប់មេរោគ​,​ ខោ​អាវ​ការពា​រ, ម៉ាស, វែនតា, របាំងមុខ ព្រមទាំងភេសជ្ជៈ M-150 ជូនដល់ បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង​១៤​ សម្រាប់យកទៅ​ប្រើប្រាស់ក្នុងយុទ្ធនាការ ប្រឆាំងទប់ស្កាតការរីករាលដាលនូវជំងឺឆ្លង កូវីដ១៩។ ការយកចិត្តទុកដាក់ ផ្តល់ជូននូវសម្ភារៈបង្កាទប់ស្កាត់​ និង​សម្លាប់​មេ​រោគ​ របស់ ឯកឧត្កម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជូនដល់មូលដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​ទាំង​ ១៤ ​នេះ ​គឺ​ពុំ​មែនជា​លើក​ទី​១​ ​ទេ ដោយកន្លងមក ឯកឧត្កម បានអប់រំណែនាំ និងផ្តល់សម្ភារៈ​ជូន​ជា​ហូរហែរ​ ដូច​ជា​បាន​ផ្សព្វ​ផ្សាយ​នូវ​សេចក្តី​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល ​និង​បើក​ចែក​នូវ​ធុង​បាញ់​ថ្នាំសម្លាប់​មេរោគ​ដល់​បណ្តា​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទាំង​១៤​ ដោយភ្ជាប់ជាមួយ ទឹកថ្នាំសម្លាប់មេរោគ សាប៊ូលាងដៃ ក្រដាស់ជូតដៃ ស្រោមដៃ ម៉ាស ​និងត្រីខ គ្រប់ៗខណ្ឌ ព្រមទាំងបាននាំយកស្បៀងអាហារ សម្ភារៈរក្សាអនាម័យមួយចំនួនទៅចែកជូនដល់​ពល​រដ្ឋ​​ក្រីក្រ ១០១គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតពី ឯកឧត្កម ​មេបញ្ជាការ ​កងរាជអាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស ក៏ដូចជា ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​គណអភិ​បាល​រាជ​ធានី​ភ្នំពេញ ​អាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបចំម៉ូតូកង់បី ចំនួន ១២ គ្រឿងបំពាក់ដោយគ្រឿងបំពង​សម្លេង​ ចុះសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធចម្រុះ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាជន មហាជន តាមបណ្ដាមូលដ្ឋានភូមសង្កាត់ក្នុងខណ្ឌទាំង ១៤ នៃ​រាជ​ធានីភ្នំពេញ រយៈពេល ២ សប្ដាហ៍រួចមកហើយផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ