ព័ត៌មាន

យើង​ទាំង​អស់​គ្នា ​ចូល​រួម​ការ​ពា​រ និង​ទ​ប់ស្កាត់​​ការ​ឆ្លង​រីក​រាល​ដាល​ នៃ​ជំងឺ​Covid-19​
នាយកដ្ឋានព័ត៌មាន(៣)
42
1545 យើង​ទាំង​អស់​គ្នា ​ចូល​រួម​ការ​ពា​រ និង​ទ​ប់ស្កាត់​​ការ​ឆ្លង​រីក​រាល​ដាល​ នៃ​ជំងឺ​Covid-19​

       អនុវត្ត​តាម​សារាចរ​ សេចក្តី​ណែនាំ និងបទ​បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ពិសេសជំនាញ​សុខាភិបាល​របស់​ក្រសួង​ការ​ពារ​ជាតិ​ អគ្គមេបញ្ជាការ​ នៃកង​យោធពល​ខេមរ​ភូមិន្ទ ​ស្ដី​ពី​វិធាន​ការ​​នៃការ​បង្ការ​ការ​ពារ​ទប់ស្កាត់​ និងគ្រប់គ្រងជំងឺកូវីត​១៩​ និង​យោង​តាម​ស្ថានភាព​ នៃកា​រ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​របស់​ជំងឺ​រាត​ត្បាត​វីរុសកូរ៉េណា កូវីត១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងតំបន់ ក្នុងរយ:ពេលថ្មីៗនេះ បញ្ជាការដ្ឋានការពារ​កោះឆ្នេ​រ ក​ងទ័ព​ជើង​ទឹក​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ វិទ្យាស្ថាន​​ទ័ព​​ជើ​ង​គោក​ ​និង​សាលា​នាយ​ទាហានសកម្ម​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ ដែល​មាន​មូល​ដ្ឋាន​ ក្នុ​ងភូមិ​សាស្ត្រ​ស្រុក​ភ្នំ​ស្រួច និង​ឧត្តុង្គ​ ខេត្ត​កំពង់​ស្ពឺ​ ថ្នាក់​ដឹក​នាំ ​មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់លើ ថ្នាក់ក្រោម នៃ​អង្គភាព​ទាំង​បី​នេះ​ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើវិធានការ នៃការពារ និងទប់ស្កាត់ជំងឺឆ្លងផ្លូវដង្ហើម វីរុស​កូរ៉ូណា កូវិត១៩ ​ក្នុងការថែរក្សា សុខមាលភាពជូនកងទ័ព ​និង​សិក្ខាកាម​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ ​ដោយ​ពុំមាន​នាយ ​ពលនាវី នាយ ពលទាហាន ណាម្នាក់ អាចចេញក្រៅបន្ទាយ ឬសាលាហ្វឹកហ្វឺន ហើយមានឆ្លងវីរុសនេះបា​ន​ឡើយ​។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រ​ង នាយសេនាធិការចម្រុះ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ ដឹ​កនាំ​មន្ត្រី​យោធា​ជំនាញ​សុខាភិបាល និងជំនាញ​ពាក់ព័ន្ធ ក្នុងអគ្គបញ្ជាការដ្ឋាន ចុះ​ទៅ​ពិនិត្យ​មើល​ ពី​ជីវភាព​រស់​នៅ ​និង​ពីវិធានការ​នានា ​ស្តីពីការ​ការពារ និងទប់ស្កាត់ជំងឺ កូវីត​១៩


      នៅ​ព្រឹក​ថ្ងៃទី២០​ ខែ​មេសា ​ឆ្នាំ២០២០ ក្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​​បទ​​បញ្ជា​​ស្តី​ពី​ការ​ដាក់​កំហិត​លើ​​ការ​​ធ្វើ​​ដំណើរ​ក្នុង​ប្រទេស​​ ​ហាម​​​​មិន​​​ឲ្យ​ពល​​រដ្ឋ​​ខ្លួន​​ធ្វើ​ដំណើរពីខេត្តមួយ ទៅ​ខេត្ត​មួយ ពីរាជធានីទៅខេត្ត ពីខេត្តមក​រាជធានី ក្នុងអំឡុងពិធី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ ចាប់​ពី​ថ្ងៃទី​០៩ ​រហូត​ដល់​ថ្ងៃ​ទី​១៦ ​​ខែ​​មេសា ​​ឆ្នាំ​២០២០ កន្លង​មក​ថ្មី​នេះ ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រ​ង នាយសេនាធិការចម្រុះ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ បាន​ដឹ​កនាំ​មន្ត្រី​យោធា​ជំនាញ​សុខាភិបាល និងជំនាញ​ពាក់ព័ន្ធ ក្នុងអគ្គបញ្ជាការដ្ឋាន ចុះ​ទៅ​ពិនិត្យ​មើល​ ពី​ជីវភាព​រស់​នៅ ​និង​ពីវិធានការ​នានា ​ស្តីពីការ​ការពារ និងទប់ស្កាត់ជំងឺ កូវីត​១៩ ​របស់​បងប្អូន​នាយ ពលនាវី នាយ ពលទាហាន កងទ័ពជើងទឹក និងសិក្ខាកាម​ក្នុងបញ្ជាការដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​ កង​ទ័ព​ជើង​ទឹក​ នឹ​ង​បណ្ដា​សាលា​ហ្វឹកហ្វឺន​ នៃ​កង​យោធពល​ខេមរ​មិន្ទ ដែល​នៅ​ទីនោះ ​ដោយ​អនុវត្តតាម​បទ​បញ្ជា សា​រា​ចរ​​ណែនាំ​ របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ក្រសួង​សុខាភិបាល ក្រសួងការពារជាតិ និង​អគ្គមេបញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេបញ្ជាការ នៅគ្រប់កង​ឯកភាព​នានា ​ក្នុងបញ្ជាការដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​ និង​សាលាហ្វឹក​ហ្វឺន​ មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ លើ​ការ​ថែ​រក្សា​សុខភាព​ ជូន​កង​ទ័ព​ ដោយ​ស្ថិតក្នុងភាព​រ​ស់នៅ​ស្អាត មាន​អនាម័យ​ខ្ពស់​ និង​បទ​បញ្ជាជាក់លាក់ ដោយមិន​អនុញ្ញាត​ឲ្យ​ នាយ​ ពលនាវី នាយ ពលទាហាន ជាសិក្ខា​កាម​ណា​ម្នា​ក់ ចេញ​ក្រៅ​បន្ទាយ​ និង​សាលា​ដោយ​ពុំមានទប​​បញ្ជា ​មាន​ការ​គ្រប់​គ្រង​តឹង​រឹង​ ចំពោះ​បុគ្គលណាដែល​អនុវត្តផ្ទុយពីបទបញ្ជា និងសារាចរណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងមេបញ្ជាការអង្គភាព ​នឹងត្រូវដាក់ឲ្យនៅដាច់​ដោយ​ឡែក​រយៈពេល ១៤ថ្ងៃ តាមការកំណត់។

     ក្នុងឱកាស​ចុះត្រួតពិនិត្យពី​វិធានការ​ការពារ និងទប់ស្កាត់ជំងឺ Covid 19 របស់ប្រតិភូអគ្គមេបញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ដែល​ដឹកនាំ​ដោយ​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រ​ង នាយសេនា​ធិការ​ចម្រុះ​ នៃ​កងយោធពលខេមរ​ភូមិន្ទ នៅពេលនោះ មេបញ្ជាការ និងនាយក​ស្ថាប័ន​ទាំងបី​អង្គភាព បានរាយ​ការណ៍​ឲ្យ​ដឹង​ថា​៖ យើងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមការណែនាំ​របស់​ក្រសួង​សុខាភិបាល ​ពិសេសជំនាញ​សុខា​ភិបាល​ របស់​កង​យោធ​ពលខេមរ​ភូមិន្ទ​ ក្នុងការអប់រំដល់យុទ្ធជន យុទ្ធនារី កងទ័ពជើងទឹក និងសិក្ខា​កាម​ដែល​កំពុង​បំពេញ​កម្ម​សិក្សា​នៅ​ក្នុង​វិទ្យាស្ថាន​ទ័ព​ជើង​គោក ​និង​សាលា​នាយ​ទាហាន​សកម្ម​ ឱ្យមានការ​ភ្ញាក់​រលឹក​យល់​ដឹង​ ពីវិធីថែរក្សាសុខ​ភាព​ជា​ប្រចាំ​ តាម​រយៈ​ការ​រស់​នៅ​ស្អាត​ ហូបចុកស្អាត មានអនាម័យខ្ពស់ ក្នុងការរស់នៅ ចេញចូលបម្រើការងារ​ និង​សិក្សា​ក្បួន​ច្បាប់​យោធា​នៅ​ក្នុ​ង​សាលា ​និង​ក្នុង​អង្គភាព ត្រូវប្រកាន់​ខ្ជាប់​ វិធាន​ការ​ការ​ពារ​ ដោយ​ត្រូវ ពាក់​ម៉ាស់ ​ឬមាន​ក្រម៉ាបិទ​មុខ​ ជា​ប្រចាំ​ សម្អាត​ដៃ​ជើង ​ខ្លួន​ប្រាណ​ ដោយ​លាង​ដៃ​ ងូតទឹក​ដុះ​នឹងសាប៊ូ ឬ​អាកុល​ ជែល​ សម្លាប់មេរោគ ឱ្យបានញឹកញាប់ សំលៀកបំពាក់ត្រូវ​បោក​គក់​រៀប​ចំ​ឱ្យ​បាន​រាល់​ថ្ងៃ ​ហើយ​ពេល​សិក្សា​ត្រូវ​មាន​គម្លាត​ពី​គ្នា​ ពី​១ម៉ែត្រកន្លះ ទៅ២ម៉ែត្រ និង​​មុន​ចូល​បំពេញ​ការ​ងារ​ ឬ​រៀន​សូត្រ​ ត្រូវឆ្លងកាត់​ការ​ពិនិត្យ​វាស់​កំដៅ ​និង​ឆ្ល​ងកាត់​ឧបករ​ណ៍បាញ់​ថ្នាំ​សម្លាប់​មេ​រោគ​ ពី​សំណា​ក់គ្រូ​ពេទ្យ​ប្រចាំ​អង្គភាព​ ជា​មុនៗ​ នឹង​ចូល​ធ្វើ​ការ​ និ​ងការ​ប្រា​ស្រ័យ​ទាក់​ទង​ការ​ងារ​។​ ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ទាំង​បី ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​៖ អង្គភាព​បាន​ត្រៀម​បម្រុង​នៅ​ស្បៀង​សម្រាប់​រយៈ​ពេល​យូរ ​ដែល​រួម​មាន​អង្ករ​របប​ពី​ក្រសួង​ការ​ពារ​ជាតិ​ ផ្ដល់​ឲ្យ​យោធិន ​សម្រាប់​ម្នាក់ៗ​ និង​ម្ហូប​អាហារ​ មាន​ស្បៀង​ក្រៀម​ គួប​ផ្សំ​ និង​ការ​ច្នៃ​ប្រឌិត​របស់​អង្គភាព​ មាន​ជា​ការ​ដាំ​ដុះ​បន្លែ​បង្ការ​គ្រប់​ប្រភេទ​ ការ​ចិញ្ចឹម​សត្វ ​តាម​កង​ តាមវរៈ នឹង​តាម​ជំនាន់​សក្ខា​កាម​ ដែលអាច​ផ្គត់​ផ្គង់​ជីវភាព​កង​ទ័ព​ ដែល​មិន​គួរ​ឲ្យ​ព្រួយ​បារម្ភណ៍​។​ មេ​បញ្ជាការ ​និង​គណៈ​គ្រប់​គ្រង​ស្ថាប័នទាំង​បី​ ក៏​បាន​បញ្ជាក់​ផ​ង​ដែ​រ​ថា៖ សម្រាប់​នាយ ពលនាវី នាយ និងពលទាហាន ដែល​ទើប​វិល​ត្រឡប់​មក​ពី​បំពេញ​កម្ម​សិក្សា​ជំនាញ ​នៅ​ក្រៅ​ប្រទេស​ ហើយ​វិល​ចូល​មក​អង្គភាព​វិញ ​មុន​ពេល​ រាជ​រដ្ឋាភិបាល ​ប្រកាស​ដាក់​កំណត់​ថ្ងៃ​ហាម​ឃាត់​ការ​ធ្វើដំណើ អង្គភាព​បាន​ដាក់​យោធិន​ទាំង​នោះ ​ឱ្យ​រ​ស់​នៅ​ដាច់​ដោយ​ឡែក ​រយៈ​ពេល ​១៤​ថ្ងៃ​ ដោយ​មានក្រុមគ្រូ​ពេទ្យ​ជំនាញ ​នៅ​តាម​ដាន​សុខ​ភាព​ជា​ប្រចាំ​សម្រាប់​ពួក​គេ ​ព្រម​ទាំង​មាន​ការ​ហាម​​ការ​ចេញ​ចូល​ពី​សំណាក់​អ្នក​ផ្សេង​ ក្នុង​ការ​សួរ​សុខ​ទុក្ខ​ផង​ដែ​រ​។ ​ចំពោះ​ការ​សិក្សា​របស់​សិក្ខាកាម​ទាំង​ពីរ​សាលា ​ត្រូវបាន​គណៈ​គ្រប់​គ្រង​ រៀប​ចំ​ឲ្យ​មាន​ការ​សិក្សា​នៅ​កម្ម​វិធីខ្លះ​ដែល​ចាំ​បាត់ ​ហើយ​បង្វែរ​ពី​កា​ររៀន​ដោយ​ប្រមូលផ្ដុំ ​នៅ​ក្នុង​ថ្នាក់​ ឱ្យមក​រៀននៅក្រោម​ម្លប់​ឈើទី​វាល​ ដែលមាន​ពន្លឺ​ និង​កំដៅថ្ងៃ​គ្រប់​គ្រាន់​ក្នុង​ការ​ថែរក្សា​សុខ​ភាព​របស់​សិក្ខាកាម​។​ 

      ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ពី​ជីវភាព​រស់​នៅ ​និង​វិធាន​ការ​ការ​ពា​រ ទប់​ស្កាត់​នៃជំងឺ​ឆ្លង​កូវីត ​១៩​ នៅ​បញ្ជា​ការ​ដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​ និង​នៅ​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​ និង​សាលា​នាយ​ទាហាន​សកម្មនា​ពេល​នោះ ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខ​ឱ្យប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រសួង​សុខាភិបាល ​ពិសេស​ សម្ដេចពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នាយ​ឧត្តមសេនីយ៍ ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​លើក​សរសើរ​ចំពោះថ្នាក់ដឹកនាំ បញ្ជា​ការ​ដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​កង​ទ័ព​ជើង​ទឹក​ វិទ្យាស្ថាន​ទ័ព​ជើង​គោក​ និង​សាលា​នាយ​ទាហាន​សកម្ម​ នៃកងយោធពល​ខេមរ​ភូមិន្ទ​ ថា​បាន​អនុវត្ត​ បាន​យ៉ាង​ត្រឹម​ត្រូវ​នូវ​វិធាន​ការ​ការ​ពា​រ និង​ទប់​ស្កាត់​ជំងឺ​ឆ្លង ​កូវីត​១៩​ សម្រាប់​នាយ​ ពលនាវី ​និង​នាយ​ពល​ទាហាន​អ្នក​បម្រើ​ការ​ និង​សិក្ខាកាម​គ្រប់​ជំនាន់​ ដែល​កំពុងបំ​ពេញការ​សិក្សា​នៅ​ក្នុ​ងសាលា​របស់​ខ្លួន​ ដោយ​ការ​ប្រុង​ប្រយ័ត្នខ្ពស់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ជូនដែរថា៖ វិធាន​ការ​ការ​ពារ​ និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ កូវីត​១៩​នេះ ​មិន​មែន​ធ្វើ​តែ​ត្រឹម​ក្នុង​រយៈ​ពេល​នេះទេ​ គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ជា​ប្រចាំ ​និង​ជា​រៀង​រហូតទៅ​ បើ​ទោះ​ណា នៅ​ប្រទេស​កម្ពុជា​យើង ​ពុំមានការកើន​ឡើង​ នៃ​ការ​រីក​រាល​ដាលជំងឺឆ្លង​កូវីត​១៩​នេះ ​ដូច​បណ្ដា​ប្រទេស​នៅ​ក្នុង​សហគមន៍​អាស៊ាន ​និងនៅ​ក្នុង​ពិភព​លោក​ក៏​ដោយ​ ក៏​យើង​នៅតែ​ប្រើវិធានកា​រ​នេះ ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ នឹង​រហូត​ទៅ​ ព្រោះ​វា​មិន​គ្រាន់​តែ​ការ​ពារ​សម្រាប់​ជំងឺ​ឆ្លង​កូវីត​១៩​ ប៉ុណ្ណោះទេ​ តែ​វា​ក៏​អាច​ការ​ពារ​រាង​កាយ​យើង​គ្រប់​គ្នា​ ពី​ជំងឺ​ផ្សេងៗ​ បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ