ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា អ​ញ្ជើញ​ទៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ភ្នំ​ជំរាយ​ សួរ​សុខ​ទុក្ខ​ សំណេះ​សំណាល ​និង​ជូនព​រ​ឆ្នាំ​ថ្មី​ ដល់​នាយ​ទាហាន​ នាយ​ទាហានរ​ង​ និង​សិក្ខាកាម​ នៃ​កង​រាជ​អាវុធ​ហត្ថ​
នាយកដ្ឋានព័ត៌មាន(៣)
62
1543 នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា អ​ញ្ជើញ​ទៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ភ្នំ​ជំរាយ​ សួរ​សុខ​ទុក្ខ​ សំណេះ​សំណាល ​និង​ជូនព​រ​ឆ្នាំ​ថ្មី​ ដល់​នាយ​ទាហាន​ នាយ​ទាហានរ​ង​ និង​សិក្ខាកាម​ នៃ​កង​រាជ​អាវុធ​ហត្ថ​

     កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម និង​ជា​មេបញ្ចាការកង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានអញ្ជើញទៅ​សួរសុខទុក្ខ សំណេះសំណាល និង​ជូនពរឆ្នាំ​ថ្មី​ដល់​នាយ​ទាហាន ​នាយទាហានរង និងសិក្ខាកាម​ នៃ​កងរាជអាវុធហត្ថ ដែលកំពង់ហ្វឹកហ្វឺននៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កងរាជ​អាវុធ​ហត្ថ​ភ្នំ​ជំរាយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម និង​ជា​មេបញ្ចាការកង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស


     ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម សៅ សុខា បានមានប្រសាសន៍សំដែងនូវ​ក្តីសោមនស្សរីករាយ ដែលបាន​ដឹក​នាំ​ប្រតិភូ បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស មកជួប​សួរសុខទុក្ខ សំណេះសំណាល និងជូនពរ​ឆ្នាំថ្មី ​ដែលជាទំនៀមទម្លាប់ ប្រពៃណី​ជាតិ​ខ្មែរ​យើង​ ដែល​មា​នតាំង​ពី​បរម​បុរាណកាលមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំនូវក្តីនឹករលឹក បណ្តាំសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​សមាគមន៍​ជាតិ​ កាកបាទក្រហម​កម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះ លោក លោកស្រី នាយទាហាន នាយទាហានរង និង សិក្ខាកាម នៃមជ្ឈមណ្ឌលហ្វឺកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ទាំងអស់ និងបានជូនពរឆ្នាំថ្មី សូមអោយបានប្រកបតែ សេចក្តីសុខ សេចក្តីចំរើន មាន សុខភាពល្អ និង សុភមង្គល ក្នុងគ្រួសារ និងទទួលបានជោគជ័យ នូវគ្រប់ភារកិច្ច ។

      ជាមួយគ្នានោះដែរ ឯកឧត្តម សៅ សុខា មេបញ្ជាការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ រាល់ការប្រឹងប្រែង ធ្វើការងារ បង្រៀន បម្រើការ និងរៀនសូត្រ ក្នុងឆ្នាំកន្លងមក ក៏ដូចជាបណ្តាឆ្នាំមុនៗដែរ។ ការខិត​ខំ​ទាំង​អស់​នេះរ​បស់​អស់លោក លោកស្រី បង្កើតបានជាកម្លាំងចលករ ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រផែន​ការ​ធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ពិសេស ការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ។ ការកែទម្រង់ ទាំង​នោះលេ​ចធ្លោរួមមាន រចនាសម្ពន្ធចាត់តាំងបុគ្គលិក កសាងហេដ្ឋារចនាសម្ពន្ធ សំណង់បន្ទាយ សាលា មធ្យោបាយ គ្រឿងបំពាក់ និងរបៀបរបបធ្វើការងារ ។ ឯកឧត្តម សៅ សុខា បានថ្លែងអំណរគុណ រាល់ការ គាំទ្រ របស់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថយើង ដែលមានការយល់ដឹងខ្ពស់ មានមនសិកាស្នេហាជាតិ ចូលរួមគាំទ្រការធ្វើកំណែទម្រង់ របស់កងរាជអាវុធហត្ថ ។ តាមរយៈកំណែទម្រង់កងរាជអាវុធហត្ថ មានការអភិវឌ្ឍន៍ រីកចម្រើន ធំធាត់លើច្រើនវិស័យ រ៉ាប់រងបាននូវតួនាទី ភារកិច្ច រួមចំណែកថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយ ។ ឯកឧត្តម បានចាត់ទុកការងារបណ្តុះបណ្តាធនធានមនុស្ស ជាភារកិច្ចចម្បងជាកិច្ចការអទិភាព និង ជាកត្តាជោគជ័យ ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ ។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សៅ សុខា បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ដែលលោកផ្តល់ទំនុកចិត្តសម្រេច ប្រគល់ទីតាំងនេះមកឱ្យកងរាជអាវុធហត្ថ និងបានថ្លែងអំណរគុណ សម្តេចពិជ័យសេនា ទៀ បាញ់ ដែល​បាន​សម្រេចជ្រើសយកមជ្ឈមណ្ឌលនេះ សម្រាប់ការត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ បាញ់កាំភ្លើងកីឡា កង​ទ័ព​ជើងគោ​ក​អាស៊ាន ព្រមទាំងបានថ្លែងអំណរគុណដល់បណ្តាស្ថាបន័ ក្រសួងនានា សប្បុរសជន និង បណ្តាប្រទេសជាមិត្ត ដៃគូរសហប្រតិបត្តិការ ដែលបានជួយគាំទ្រឧបត្ថម្ភ នូវគំនិតផ្តួចផ្តើមប្រែក្លាយ ទីនេះ ជាប្រយោជន៍​ប្រវត្តិសាស្ត្រ ក្នុងការបណ្តុះបណ្តាល កសាងប្រភពធនធានមនុស្ស ក្នុងវិស័យ សន្តិសុខ និងការពារជាតិ។ ក្នុងពេលដែល ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា ក្នុងពិភពលោកទាំងមូល កំពុងទទួលរងនូវការ​ឆ្លង​ ជំងឺកូវីដ-១៩(Covid-19) ឯកឧត្តម សៅ សុខា បានផ្តាំផ្ញើ និងដាក់ចេញនូវ វិធានការមួយចំនួន ដើម្បីអោយកងរាជអាវុធហត្ថ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩(Covid-19) ដោយ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួនយើងម្នាក់ៗ​ក្នុងនោះរួមមាន៖ ការហូបចុកត្រូវមានជីវជាតិគ្រប់គ្រាន់ និងទៀងទាត់ ត្រូវសម្រាកគ្រប់គ្រាន់ និង​ទៀង​ទា​ត់ ត្រូវ ហ្វឹកហាត់កីឡា ឬហាត់ប្រាណជាប្រចាំ និងទៀងទាត់ត្រូវ ធ្វើអនាម័យ សម្អាតរាងកាយ សម្លៀក​បំពាក់ ផ្ទះសម្បែង ការិយាល័យធ្វើការ និងមធ្យោបាយ ឧបករណ៍ សម្ភារៈប្រើប្រាស់ ។ ត្រូវចាត់តាំងដាំបន្លែ និងចិញ្ចឹមសត្វ អាវុធហត្ថម្នាក់ដាំបន្លែ ៣០Kg និងចិញ្ចឹមសត្វ ១២ក្បាល ។ ត្រៀមខ្លួនអនុវត្ត បទបញ្ជា ការ​ពារ​សន្តិសុខ សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើស ជាពិសេសត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខា​ភិបាលបានដាក់ចុះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ