ព័ត៌មាន

ឯកឧត្តម​​ មាស​​ ​សំ​អុល ​​គោរព​​វិញ្ញាណ​ក្ខ័ន្ធ​​សព​ឯកឧត្តម​ ជួប​ សំបូរ ​ ០៧.០៤.២០២០
នាយកដ្ឋានព័ត៌មាន(៣)
70
1542 ឯកឧត្តម​​ មាស​​ ​សំ​អុល ​​គោរព​​វិញ្ញាណ​ក្ខ័ន្ធ​​សព​ឯកឧត្តម​ ជួប​ សំបូរ ​ ០៧.០៤.២០២០

     ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​​​ជាមួយ​នាយ​ទាហាន ​នាយ​ទាហានរ​ង ​និង​ពល​ទាហាន​ក្នុងនា​យក​ដ្ឋានបុ​គ្គលិក​ ក្រសួង​ការ​ពាជាតិ​​ និង​លោកជំទាវ សួន សឿន ត្រូវ​ជា​ភរិយា​នៃ​សព​ ឧត្តមសេនីយ៍ទោ ជួប សំបូរ នា​ព្រឹក​ថ្ងៃ អង្គារ​ ទី០៧​ ខែ​មេសា នេះ​ ប្រតិភូ​ក្រសួងការពារជាតិ​ដឹក​នាំ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស​ សំ​អុល ​អគ្គនាយករ​ង​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ នាយក ​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​ការ​ពា​រជាតិ ​តំណាង​សម្តេច​ពិជ័យ​សេនា​ បាន​អញ្ជើញ​ដាក់​កម្រងផ្កា គោរពវិញ្ញាណ​ក្ខ័ន្ធ និងផ្តល់កិត្តិយស​ជា​លើក​ចុង​ក្រោយ​ បំពាក់​ឋានន្តរ​សក្តិ​ថ្នាក់​ ឧត្តម​សេនីយ៍​ឯក​ ជូន​សព​ ឧត្តមសេនីយ៍ទោ ជួប សំបូរ ជាកិច្ច​បច្ឆាមរណៈ ​និង​ជូន​សារ​រំលែកមរណ​ទុក្ខ​របស់​ សម្តេច​ពិជ័យ​សេនា​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ផ្ញើ​ជូន​ លោកជំទាវ សួន សឿន និង​ក្រុម​គ្រួសារ​សព ​ក្នុង​មនោសញ្ចេត​នា​ក្រៀម​ក្រម​ជា​ទី​បំផុត​ ចំពោះ​​មរណ​​​ភាព​របស់​ ឯកឧត្តម​ គឺ​ជាកា​រ​​បាត់​បង់​នូវ​ឧត្តម​ស្វាមី​ជាបីតា ជីតា ដែលប្រកបដោយ​ព្រហ្មវិហារ​ធ៌ម​ និង​​បា​ន​រួមសុខ​រួម​​ទុក្ខ​ជា​មួយ​គ្នា​ ក្នុង​ការ​បំរើជាតិ​បុព្វ​ហេតុ សុខ​សន្តិភាព ​និង​ប្រជា​ជន​កម្ពុជា​រហូត​ដល់​ថ្ងៃ​អវសាន​នៃ​ជីវិត​។​​ សូមបញ្ជាក់ថា៖ សព ​ឧត្តមសេនីយ៍ឯក ជួប សំបូរ ​ ជា​នាយក​រង​ នាយក​ដ្ឋាន​បុគ្គលិក ​ក្រសួង​ការពារ​ជាតិ ​បាន​​ទទួ​ល​មរណភាព​វេលាម៉ោង​ ៩ :៣០ ​នាទី ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី០​៥ ​ខែ​មេសា ​​ឆ្នាំ២០២០​ ក្នុ​​ង​ជន្មាយុ ​៦៨​ឆ្នាំ​​ ដោយ​រោគាពាធ​។​

     ក្នុងឱកាស​នោះ​ដែរ​ គណៈប្រតិភូ​របស់​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​ថ្នាក់​ឧត្តម​សេនីយ៍​ ដឹកនាំ​ដោយ​ ឯកឧត្តម​​ ​ឧត្តម​​​​សេនីយ៍ឯក សៅ សារឿន អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ ​ជា​​ប្រធាន​អនុគណៈកម្មា​ធិការ​រៀប​ចំ​បុណ្យ​សព​ ​បា​ន​អញ្ជើញដាក់​​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​​សព​ ឯកឧត្តម ជួប សំបូរ ព្រមទាំងបាន​នាំយ​ក​នូវថវិកា​គោន​យោបាយ​​ ក្រសួង​​ការពារ​​ជាតិ​ ចំនួន​ជាង ​៣០ ​លាន​​រៀល ​ជូន​លោកជំទាវ ជាភរិយា​ នៃ​ក្រុម​គ្រួសារសព សម្រាប់រៀបចំធ្វើបុណ្យ ទៅតាមប្រពៃណី​ព្រះពុទ្ធសាសនា​ខ្មែរ​យើង ​និង​បែប​ពីធី​ការ​កង​ទ័ព​ឲ្យ​បាន​សម​រម្យ​។​

      ឯកឧត្តម សៅ សារឿន បានបញ្ជាក់ផងដែរថា៖ ថវិកា​គោលនយោបាយ​ឧបត្ថម្ភ​សម្រាប់​​ពិ​ធីបុណ្យ​​សព​នេះ​​ ដោយ​បាន​ការ​យក​ចិត្តទុក​ដាក់​ពី​ សម្តេច​តេជោ ​ហ៊ុន ​សែន​ និង​​ថ្នា​ក់ដឹក​​នាំ​របស់​ក្រសួង​​ការ​ពារ​ជាតិ​ ដែល​ជា​និច្ចកាល​សម្តេចតេ​ជោ ​និងស​ម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ តែងតែគិត​​គូរខ្ពស់​ និង​​យ​កចិត្តទុកដាក់​បំផុត​​ចំពោះ​​សុខទុក្ខ​​របស់​នាយ​ទាហាន​ នាយ​​ទា​ហា​នរង​ និង​ពល​ទាហាន​ ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ព្រមទាំងបងប្អូនអតីត​យុទ្ធជន​ទាំង​អស់​ ទោះស្ថិត​ក្នុងការ​គ្រប់​គ្រង​ ឬ​ចូលនិវត្តន៍ក្តី ក៏ប្រមុខ​រាជរដ្ឋានភិបាល​បាន​បី​​បាច់​​​ថែ​រក្សា​ជា​និច្ច​ ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​ដល់​​ញាតិ​មិត្ត​ នៃ​ក្រុម​​គ្រួសារ​នៃ​សព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ