ព័ត៌មាន

ក្រុមហ៊ុន អ៊ឹមអេច បាយអូ អ៊ិនណឺជី ​(MH Bio - Energy) នៃសាធារណរដ្ឋកូរ៉េ ​ផ្តល់​​អំ​​ណោយ​​អាល់​កុល ​១០​តោន​ ​ដ​ល់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
72
1539 ក្រុមហ៊ុន អ៊ឹមអេច បាយអូ អ៊ិនណឺជី ​(MH Bio - Energy) នៃសាធារណរដ្ឋកូរ៉េ ​ផ្តល់​​អំ​​ណោយ​​អាល់​កុល ​១០​តោន​ ​ដ​ល់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​

      ដើម្បី​​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ​Covid-19 ​នៅ​កម្ពុជា​, ​ក្រុមហ៊ុន ​អ៊ឹមអេជ ​បាយ​អូ ​អ៊ិន​ណឺ​ជី ​(MH Bio - Energy) នៃ​សាធារណរដ្ឋ​កូរ៉េ ​បាន​ផ្តល់​អំណោយ​អាល់​កុល ​១០តោន ​ស្មើរ​នឹង​ ១​ម៉ឺន ​២​ពាន់​លីត្រ​ ដ​ល់​ក្រសួងការ​ពារ​ជាតិ​ ពិធីនេះ​ត្រូ​វ​បានរៀបចំ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី០៧​ ខែ​មេសា ​ឆ្នាំ២០២០​។​ ក្នុង​ពិធី​​ផ្ទេរ​ប្រគល់​អំណោយ​នេះ ​លោក ជីន ស៊ីហាន់ នាយក ក្រុមហ៊ុន អ៊ឹមអេច បាយអូ អ៊ិនណឺជី (Energy)​ ​បាន​ប្រសាសន៍​ថា​៖ សព្វថ្ងៃនេះពិភព​លោក​បាន​ប្រឈមនឹង ​ជម្ងឺ Covid-19។ ប្រទេសកូរ៉េ មានបទពិសោធន៍​ជា​មួយ​មេរោគ​នេះប្​រហែល ២ខែមុននេះ អា​ចទ​ប់ស្កាត់​បាន​ផ​ង​ដែរ។​ ពេលនេះ ក្រុមហ៊ុន មានកិត្តិយស​ណាស់​ ដែល​បាន​បរិច្ចា​គអាល់កុល ​ដល់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​នា​ពេល​នេះ,​ ទោះបីមា​ន​បរិមាណតិច​តួច​ តែអា​ច​ជួយ​ប្រយុទ្ធ​ប្រឆាំង​បង្ការ​ និង​ទប់ស្កាត់ការ​រីក​រាល​ដាល​ នៃជម្ងឺរលាក​ផ្លូវដង្ហើម ដោយវីរ៉ុស កូវីដ​១៩​បា​ន ហើយក្រុមហ៊ុន​មាន​ក្តី​រីក​រា​យ ក្នុងការចូលរួម​ចំ​ណែក​ជា​មួយ​រាជរដ្ឋាភិបាល និ​ង​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​នេះ​។

     ឯកឧត្តម​ ឧត្តម​សេនីយ៍ឯ​ក ​គង់​ សាលី​ អគ្គនាយក​រ​ង អគ្គនាយក​ដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញវត្ថុ ​ក្រសួងការ​ពារ​ជាតិ​ និង​ជា​នាយក​ នាយកដ្ឋាន​សុខាភិបាល​ ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពា​រ​ជាតិ ​និង ខ.ភ.ម បានសំដែង​នូវ​សោមនស្សក្តី​រីក​រាយ​ និង​អរគុណចំពោះ​ក្រុមហ៊ុន អ៊ឹមអេច បាយអូ អ៊ិនណឺជី នៃ​សាធារណ​រដ្ឋ​កូរ៉េ ​ដែល​បាន​បរិច្ចាគ​អំណោយ ​អាល់​កុល​ មក​ដល់​ក្រសួង​​កា​រ​ពារ​ជាតិ​​​នា​ពេល​នេះ ​ស្រប​ចំ​ពេល​ដែល​កម្ពុជា​បាន​កំពុង​ប្រយុទ្ធ​ទប់​ស្កាត់ នូវមេរោគដ៏​កំ​ណាច​នេះ ​ក្នុង​ការបង្ការ​ ការពារ ដោយការលាង​សំអាតដៃ ពិសេសសម្រាប់ប្រើប្រាស់​នៅ​តាម​មន្ទីរពេទ្យ​ ខ.ភ.ម ដែលកំពុង​មាន​តម្រូវ​ការ​ចាំបា​ច់។​ ឯកឧត្ត​ម បាន​បញ្ជាក់ថា៖ ការបរិច្ចាគ​អាល់​កុល​នេះ​ ពិត​ជា​មាន​សារៈ​សំខាន់​ ទោះបី​ការ​ធ្វើអំណោយ​តិច​ឬ​ច្រើន​ក្តី​ គឺជាការចូលរួមចំណែក​ជួយ​កាត់​បន្ថយ​ហានិភ័យ ការរីករាលដាល​នៃ​ជម្ងឺកូវីដ ១៩ នៅ​កម្ពុជា​។ ឯកឧត្តម សង្ឃឹមថា​ ក្រុមហ៊ុន​នឹង​បន្ត​សហការ​ជា​មួយ​ក្រសួងកា​រ​ពារ​ជាតិ​ និង​រាជ​រដ្ឋាភិបាលក​ម្ពុជា​ ដើម្បីប្រយុទ្ធ​ប្រឆាំង​ ដើម្បី​បង្ការ និងទប់ស្កាត់ការ​រីក​រាល​ដាល​ នៃជម្ងឺកូវី ១៩ និង​ការ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​កម្ពុជា ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ