ព័ត៌មាន

បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ​ ផ្សព្វ​ផ្សាយ​បទ​បញ្ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​
នាយកដ្ឋានព័ត៌មាន(៣)
57
1540 បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ​ ផ្សព្វ​ផ្សាយ​បទ​បញ្ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

     នៅទី​បញ្ជាការ​តំបន់ប្រតិបត្តិការសឹក​រង​កំពង់​ធំ ​បាន​ផ្សព្វផ្សាយ បទបញ្ជា​លេខ​០១៨/២០២០ របស់​ ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើងគោ​ក ​និង​បទ​បញ្ជា​របស់​ ឯកឧត្ដម​មេ​បញ្ជាកា​រ​យោធ​ភូមិភា​គ​ទី៤​ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំថ្មី​នេះ ​ដែល​មាន​ខ្លឹមសារ​ សំខាន់​ៗ ​គឺ យោធិន​ទាំង​អស់​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​អង្គភាព​ ឬ​អនុញាត​ច្បាប់​ ​ដោយ​ត្រូវ​គ្រប់​គ្រ​ងកម្លាំង​នៅ​ក្នុង​អង្គភាព។ ពិធីផ្សព្វផ្សាយ​នេះ​ ​ធ្វើឡើងកាល​ពី​ថ្ងៃ​ចន្ទ​ទី​០៦​ ខែមេ​សា​ ឆ្នាំ២០២០​កន្លង​ទៅ​នេះ ​ស្ថិត​ក្រោម​អធិបតីភាព ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ​ សោម ​ស៊ុន​ មេប​ញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ​ និង​មាន​ការ​ចូល​រួម​ ពី​មេប​ញ្ជាការ​រង ​នាយ​រង​សេនា​ធិការ​ ការិយាល័​យ ​ចំណុះ ​និង​មេបញ្ជាការ ​គ្រប់​កង​ឯក​ភាព​។

     គោល​បំណង​នៃ​កិច្ច​ប្រជុំ​៖ ទី១/ តម្រូវ​ឲ្យ​អង្គភាព​នីមួយៗ​ ត្រូវ​ចាត់​តាំង​ប្រចាំការ​ ប្រចាំ​បញ្ជា​ ឲ្យ​បា​​នម៉ត់​ចត់ ​មិន​ត្រូវ​ប្រមូលផ្ដុំគ្នា ជប់លៀង​ ឬពិធីផ្សេងៗ ដែលប៉ះពាល់ដល់វិធាន​ការ​ទប់​ស្កាត់​ និង​ប្រឆាំងមេរោគ​កូវីដ​១៩ ​ជា​ដាច់​ខាត​។​ ត្រូវ​ត្រៀមកម្លាំង​សម្រាប់​ចល័ត​ អន្តរាគមន៍​ដោះស្រាយ​​នូវ​យថាហេតុ ​ដោយចៃ​ដន្យ​ ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជាតិ​ ជួប​ការ​លំបាក​ ដោយ​ជំងឺ​កូវីដ១​៩ និង​ត្រៀម​សហការ​ចូល​រួម​ ក្នុង​កិច្ច​ការពារ​សន្តិសុខ ​សុវត្ថិភាព​សណ្តាប់​ធ្នាប់​សង្គម​ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ ខ្មែរ​ខាង​មុខ​នេះ​។ ទី២/ កិច្ច​ប្រជុំក៏​ បានផ្សព្វ​ផ្សាយ​ ជូនយោធិន​ដែល​មាន​ការ​ស្ម័គ្រចិត្ត​ ដែល​បាន​លះបង់​ថវិកា​តាម​លទ្ធភាព​ ចូល​រួម​ជា​មួយ​គណៈ​កម្មាធិការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូវីដ ​១៩ ត្រូវ​មាន​លិខិត ​ពី​សម៉ី​ខ្លួន​ម្នាក់ៗ​ តាម​ការ​ស្ម័គ្រ​ចិត្ត ​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​។​ ទី៣/ បាន​បន្ត​ណែ​នាំ​ដល់​យោធិន​គ្រប់រូប​ និង​ក្រុម​គ្រួសារ ត្រូវអនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់ ​តាមសេចក្ដី​ណែនាំ​ របស់​ក្រសួង​សុខាភិបាល ស្តី​ពី​វិធាន​ការ​ការ​ពារ​ទប់​ស្កាត់ ​ប្រឆាំងនឹ​ង​មេរោគ​កូវីដ​១៩​ ​គឺ​ដើម្បី​សុខ​ភាព​យើង​ ក្រុម​គ្រួសារ​យើង​ អង្គភាព​យើង​ ​និង​សង្គម​ជាតិ​យើង​។

      សូមបញ្ជាក់​ផង​ដែរ​ថា​៖ ដើម្បី​សុវត្ថិភាព ក្នុង​ពេល​ប្រជុំ ​និង​អនុវត្តន៍តាម​បទ​បញ្ជា​របស់​ ឯកឧត្ដម​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ ​ក្រុម​ពិធី​ការ​ នៃ​បញ្ជាការដ្ឋាន​តំប​ន់ប្រតិបត្តិការ​សឹក​រង​ កំពង់​ធំ​ បាន​រៀបចំ​កៅ​អី ​ប្រជុំ​ដោយ​ដាក់​​ឲ្យ​សមាជិក​ម្នាក់ៗ​ អង្គុយ​ឃ្លា​តឆ្ងាយ​ពី​គ្នា​ ចម្ងាយ​១.៥០​ម៉ែត្រ ផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ