ព័ត៌មាន

​នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា ​ទទួល​ការ​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ពី​សេនា​នុព័ន្ធ​យោធាថៃ​
នាយកដ្ឋានព័ត៌មាន(៣)
64
1538 ​នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា ​ទទួល​ការ​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ពី​សេនា​នុព័ន្ធ​យោធាថៃ​

      កាល​ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រ​ង នៃ​កងយោធពល​ខេមរ​ភូមិន្ទ និងជា​មេបញ្ជាការក​ង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បានអនុញ្ញាតអោ​យ ​លោក​វរសេនីយ៍​ឯក​ ពី​សា​នូ ​សា​រ៉ា​ធី ​សេនានុព័ន្ធ​ថៃ​ ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុ​ជា ចូល​ជួ​បសម្តែង​កា​រគួរ​សម​ និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដែល​នឹង​ចូល​នាពេលខាង​មុខ​នេះ។​

      ក្នុងឱកាស​នោះ ​លោក​វរសេនីយ៍​ឯក​ ពី​សា​នូ ​សារ៉ា​ធី​ សេនានុព័ន្ធ​ថៃ​ បាន​ប្រសិទ្ធពរ​ជ័យ​សិរី​មង្គល ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែ​រ សូម​គោរ​ពជូនព​រ​ដល់​ ឯកឧត្តម សៅ សុខា និង​ក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធ​ហត្ថ​ទាំង​អស់​ សូមអោយមានសុខ​ភាព​ល្អ​បរិបូណ៌ កម្លាំង​មាំ​មួន ​ជួប​ប្រទះ​តែសេ​ចក្តី​សុខ ​សេចក្តី​ចម្រើន​ត​រៀង​ទៅ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រ​ង នៃ​កងយោធពល​ខេមរ​ភូមិន្ទ និងជា​មេបញ្ជាការក​ង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និងវរសេនីយ៍​ឯក​ ពី​សា​នូ ​សា​រ៉ា​ធី ​សេនានុព័ន្ធ​ថៃ​ ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុ​ជា


      ក្នុងជំនួប​នា​ឱកាស​នោះដែ​រ ឯកឧត្តម សៅ សុខា បានសម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​សេនា​នុព័ន្ធ​ថៃ​ ដែលមាន​កង​ទ័ព​ជើង​គោក​ កង​ទ័ព​ជើង​ទឹក​ កងទ័ព​ជើង​អាកាស​ ដែលបានមកបំពេញ​បេសកកម្ម​ការ​ទូត​នៅ​កម្ពុជា​។​ ឯកឧត្តម សៅ សុខា បានវាយតម្លៃ​ខ្ពស់ចំពោះបេសក​កម្ម​ការទូត ផ្នែកយោធា​ និង​សន្តិសុខ​ របស់សេនា​នុ​ពន្ធ័​ថៃ​ប្រចាំ​នៅក​ម្ពុជា ​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សេនា​នុព័ន្ធ​ថៃ​ទាំង​អស់​ ដែលបានឆ្លៀតឱកាស​មក​ជូន​ពរ​ដល់​ឯកឧត្តម និង​នាយទហាន​កង​រាជ​អាវុធហត្ថ​ នៅ​ក្នុង​ពេលដែល​ពិភព​លោក​ទាំង​មូល ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូវិត​-​១៩​នេះ។​ ​ឯកឧត្ត​ម បាន​ចាត់​ទុក​​វត្ត​មាន​សេនានុ​ពន្ធ័​ថៃ​នៅ​កម្ពុជា ​បា​ន​​រួមចំ​ណែក​ពង្រឹង​ទំនាក់​ទំន​ង កិច្ចសហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​ លើវិស័យ​ការពារជាតិ និង​សន្តិសុខ ហើយក្នុង​នាម​មេ​បញ្ជាការ ​មេបញ្ជាការរ​ង​ កង​រាជ​អាវុធ​ហត្ថ​ ឯកឧត្តម សៅ សុខា បាន​ជូនពរ​ឆ្នាំថ្មី​ ដល់​លោកវរសេនីយ៍ឯក តំណាង​អោយក្រសួង​សន្តិសុខ​ និង​ការពារ​ជាតិ​ថៃ ​អម​ស្ថាន​ទូតថៃ ​ប្រចាំ​នៅ​កម្ពុជា សូមអោយទទួល​បាន​សិរីសួរស្តី ជ័យមង្គល បវរមហាប្រសើរ និង​ទទួលបានជោគ​ជ័យ​ ក្នុងបេសកកម្មការ​ទូតនៅ​កម្ពុជា​។ ​ក្នុង​នាម​កងរាជ​អាវុធហត្ថទាំងមូល ឯកឧត្តម សៅ សុខា ក៏បានជូនពរ​ដល់ថ្នាក់​ដឹក​នាំ ​ទាំ​ងការពារជាតិ ទាំងសន្តិសុខ និង គ្រួសារ ព្រមទាំងសហការី បុគ្គលិក ក៏ដូចប្រជាជនថៃ សូមអោយបានជៀសចាកផុតពីជំងឺ កូវិត​១៩​នេះ។ ឯកឧត្តម សៅ សុខា បានបន្តថា៖ បញ្ហាប្រឈម យើងបានដឹងទាំងអស់គ្នាហើយ ប៉ុន្តែយើងក៏ត្រូវរកអោយ​ឃើញនូវ​កាលាប្ប​នុវត្ត​ភាព​ នៅក្នុងបញ្ហាប្រឈម ដើម្បីយើងបន្តទំនាក់ទំនង ដែលពេលវេលានេះសំខាន់ណាស់​ធ្វើ​យ៉ាង​ណា​នៅ​តែ​រក្សា​បាន​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយគ្នា ​សូម​បន្តធ្វើតទៅទៀត ដើម្បីសេចក្តីសុខសប្បាយ​ទាំង​អស់​គ្នា ​រីកចម្រើនទាំងអស់គ្នា ថៃនិងកម្ពុជា ធ្វើអោយល្អ​ ដើម្បីជាគំរូដល់ប្រទេសផ្សេងៗ​ទៀត​ ក្នុង​ការ​ប្រយុទ្ធប្រឆាំងកូវិត១៩ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ