ព័ត៌មាន

ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​ងារ​ នាយ​ទាហាន​ នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី​
នាយកដ្ឋានព័ត៌មាន(៣)
53
1535 ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​ងារ​ នាយ​ទាហាន​ នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី​

     ខណៈ​ជំងឺកូវីដ​១៩​ បាន​កំពុង​រីក​រាល​ដាល​ក្នុ​ងពិ​ភព​លោក​​កាន់​តែ​ធ្ងន់​ធ្ង​រ ហើយ​ប្រទេសកម្ពុជា​ក៏​បាន​រងនូវ​ផល​ប៉ះពាល់​ពី​ជំងឺ​ដែល​នោះ ​ឧត្តមសេនីយ៍ត្រី ហែម បូណា​រ៉ែល​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ ខេត្ត​មណ្ឌល​គិរី​ បាន​ដាក់​ចេញ​វិធាន​ការ​ដោយ​អនុវត្តន៍​​តាម​ការ​​ណែនាំ​​រប​ស់ នាយ​ឧត្តម​សេនីយ៏​ សៅ ​សុខា ​ដោយ​តម្រូវ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ មន្ត្រី​អាវុធ​ហត្ថ​ទាំង​អស់​ ត្រូវ​ដាំ​ដុះ​បន្លែ​ម្នាក់​ឲ្យ​បាន​៣០​គីឡួក្រាម និងចិញ្ចឹម​មាន់​អោយ​បាន​ចំនួន​១២​ក្បាល ​ដើម្បី​បង្កើនជីវភាព​រ​ស់នៅ​ ត្រៀមទប់ទល់​ការ​ខ្វះ​ខាត​ស្បៀង ​ប្រសិនបើជំងឺនេះ​គេ​នៅ​មិន​ទាន់​អាច​គ្រប់គ្រង​បាន​នោះ។

ឧត្តមសេនីយ៍ត្រី ហែម បូណា​រ៉ែល​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ ខេត្ត​មណ្ឌល​គិរី​


      ការ​លើក​ឡើងបែប​នេះ ​ក្នុង​ឱកាស​ដែល​លោក​មេបញ្ជាការ​ កង​រា​ជអាវុធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី​ បាន​បញ្ជាក់​នៅ​ក្នុ​ង​ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខងា​រ ​នាយ​ទាហាន​ នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​ នា​ព្រឹក​ថ្ងៃទី​០៦​ មេសា ​ឆ្នាំ​២០២០​​។ ​លោក​មេ​បញ្ជាការកង​ រាជ​អាវុធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី​ បាន​បញ្ជាក់​ទៀត​ថា៖ ​សម្រាប់​នាយ​ទាហាន​ដែល​ទើប​ទទួល​បាន​តួនាទី​ថ្មី​ មិន​ត្រូវ​ប្រើ​សិទ្ឋ​អំណាច​លើ​មន្ត្រី​ក្រោម​ឱវ៉ា​របស់​ខ្លួន​ខុស​ច្បាប់​ឡើយ ​ទទឹម​នេះ​ត្រូ​វចូល​រួម​សហការ​ជា​មួយ​អាជ្ញាធរ​មូ​ល​ដ្ឋាន​ មន្ត្រី​ជំនាញ​នានា​ ដើម្បី​បង្កើ​ន​ប្រសិទ្ឋ​ភាព​ការងា​រ ហើយ​ត្រូវ​ចូល​រួម​ឲ្យ​បាន​ខ្លាំង​ក្លា​ លើ​ការ​ប្រយុទ្ឋប្រឆាំងជំងឺ​កូវីដ​១៩​ នៅ​តាម​សហគមន៏​។ ឆ្លៀត​ក្នុ​ងឱកាស​នេះ​ លោក​មេបញ្ជាការ​អាវុធហ​ត្ថ​ខេត្ត​បាន​ ថ្លែង​អំណរគុណដ​ល់ ​នាយឧត្តមសេនីយ៏ សៅ សុខា ដែល​បាន​ផ្តល់​ជា​សម្ភារៈ​បង្ការ  និង​សម្លាប់​មេរោ​គ ​ដល់​បណ្តា​ទី​បញ្ជាការ​អាវុធ​ហត្ថ​ខេត្ត​ ដើម្បី​សុវត្ថិភាព​សុខ​ភាព​កង​កម្លាំង​ត្រៀម​ប្រតិបត្តិការ​ការ​ងារ​ទូរ​ទៅ​ប្រចាំ​ថ្ងៃ​។

      នាយ​ទាហានក​ងរាជ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ដែល​ត្រូវផ្លាស់​ប្តូរ​មុខងា​រ​នា​ពេល​នេះ​មាន​ លោក អ៊ុយ សម្ភស្ស ត្រូវ​តែង​តាំង​ជា​នាយ​ការិយាល័យ​បុគ្គលិក​ លោក រស់ អៀង ជា​មេបញ្ជាការ​មូល​ដ្ឋាន​អាវុធ​ហត្ថ​ក្រុង​សែន​មនោ​រម្យ​ និងលោក អ៊ិន សុភ័ក្រ ជាមេ​បញ្ជាការ​មូល​ដ្ឋាន​អាវុធ​ហត្ថ​ស្រុក​ពេជ្រា​ដា​។

 លោក ឈឹម កាន អភិបាល​រង​ខេត្ត​មណ្ឌលគិរី


     លោក ឈឹម កាន អភិបាល​រង​ខេត្ត​មណ្ឌលគិរី បាន​ផ្តាំផ្ញើរ​ឲ្យ​នាយទាហាន​ ក​ង​រាជអាវុធហត្ថខេត្ត​មណ្ឌល​គិរី ​ទាំង​អស់​ ដែល​ទើប​ប្រកាស់​តែង​តាំ​ងថ្មី ​ត្រូវ​យក​ចិត្តទុក​ដាក់​ការ​ពារ​សន្តិសុខ​ស​ណ្តាប់​ធ្នាប់​សង្គម​ ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ ជា​ពិសេស​ចូល​រួម​ការ​ពារ​សន្តិសុខ សណ្តាប់​ធ្នាប់​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ ខ្មែរ​ដែល​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​។ ​ទទឹម​នេះ​ ត្រូវ​បង្កើ​នការ​ល្បាត​ប្រចាំ​ការ​ ដើម្បី​បង្កា​ទប់​ស្កា​ត់​ករណី​ល្មើស​ព្រហ្ម​ទណ្ឌ​ផ្សេងៗ​ កុំ​ឲ្យ​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ