ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អនុញាតិ​ឲ្យ​​​ឯក​អគ្គរាជ​​ទូត​​​ប្រទេស​​អូស្ត្រាលី​ ​ប្រចាំ​​នៅ​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​​​​ ​ចូល​​​ជួប​​សំ​​ដែង​​ការ​​គួរ​​សម​
នាយកដ្ឋានព័ត៌មាន(៣)
84
1533 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អនុញាតិ​ឲ្យ​​​ឯក​អគ្គរាជ​​ទូត​​​ប្រទេស​​អូស្ត្រាលី​ ​ប្រចាំ​​នៅ​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​​​​ ​ចូល​​​ជួប​​សំ​​ដែង​​ការ​​គួរ​​សម​

      សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញាតិឲ្យ​ ឯកឧត្តម PABLO KANG ឯកអគ្គរាជ​ទូត​​ប្រទេស​អូស្ត្រាលី ​ប្រចាំ​នៅ​​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មី ​ចូល​ជួប​​សំ​​ដែង​​ការ​​គួរ​សម ក្នុង​ឱកាស​ដែល​ឯកឧត្តម​ ឯកអគ្គរដ្ឋទូត​រូប​នោះ​បាន​អញ្ជើញ​មក​បំពេញ​អាណត្តិ​ការ​ទូត​របស់​ខ្លួន ​នៅ​កម្ពុជា​ បន្ត​ពី​ឯកអគ្គរាជ​ទូត​ចាស់​ ដែល​បាន​បញ្ចប់​អាណត្តិ​ការ​ទូ​ត​នៅ​កម្ពុជា​ កាល​ពីរ​សៀល​ថ្ងៃទី​០២​ ខែ​មេសា ​ឆ្នាំ​២០២០​នេះ​ នៅ​បន្ទប់​សវនាការ​ សម្ដេច​ពិជ័យ​សេនា ​នា​អាគារ​មិត្តភាព​ ទី​ស្ដី​ការគណៈ​រដ្ឋមន្ត្រី​ ក្នុង​ទី​ក្រុង​ភ្នំពេញ​។​ 

      ក្នុងជំនួបនាឱកាសនោះ ឯកឧត្តម Pablo Kang បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជា​តិ រួម​និង​ថ្នាក់​ដឹកនាំ​ក្នុង​ក្រសួងការពារជាតិ ​ដែល​បានផ្ដល់​ឱកាស​ឲ្យ​រូប​ឯកឧត្ត​ម ដែល​ជា​ឯកអគ្គរដ្ឋ​ទូតថ្មី​ ប្រចាំ​នៅក​ម្ពុជា​ បាន​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ ក្នុង​ខណៈ​ពេល​ដែល​ពិភព​លោក​ទាំង​មូល​ កំពុង​ប្រឈម​ នូវ​ការ​រីក​រាល​ដាល​ នៃ​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​ Covid 19 ដែល​បណ្ដាលឱ្យ​មាន​មនុស្ស​ឆ្លង​ និង​ស្លាប់​រាប់​ពាន់​ រាប់​ម៉ឺន​សែន​នាក់​​។ ឯកឧត្តម Pablo Kang បាន​សម្ដែង​នូវ​អំណរ​គុណជា​អនេក​ចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​កា​រពារ​ជាតិ ​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេប​ញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និង​គ្រប់​បណ្ដា​ស្ថាប័ន​ពាក់​ព័ន្ធ​ ដែលក្នុងរយៈ​ពេល​ នៃ​ការ​បំពេញ​បេសក​កម្ម​ការ​ទូត​រប​ស់ឯកឧត្តម​ ឯកអគ្គរាជ​ទូត​ចាស់​នៅ​កម្ពុ​ជា កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​រួម​សហប្រតិបត្តិការ​ បង្ក​គ្រប់​លក្ខណៈ​សម្បត្តិ​ងាយ​ស្រួល​គ្រប់​បែប​យ៉ាង​ដល់​ឯកឧត្តម ​ឯកអគ្គរាជ​ទូតចា​ស់ ​រួម​នឹង​សហការី ​ក្នុង​ការ​បំពេញ​បេសកកម្ម​ការ​ទូត ​ក្នុង​ការ​រឹត​ចំណង​សាមគ្គីភាព​ មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិ​ការ​ទំនាក់​ទំនង​ល្អ​ រវាង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ពិសេស​កង​យោធ​ពលខេមរ​ភូមិន្ទ​ នៅក​ម្ពុជា​ រហូត​ទទួល​បាន​ជោគ​ជ័យ​។ ​ឯកឧត្តម​ អគ្គរាជ​ទូត​អូស្ត្រាលី​ថ្មី​ ក៍​បាន​លើក​ឡើង​អំពី​កង្វល់​រប​ស់ប្រជាជន​នៅ​ទូទាំង​ពិភ​ព​លោក​ អំពីការ​រីក​រាយ​ នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ វីរុសកូរ៉ូណា (Covid 19) ដែលបាន​នឹង​កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ នៅ​គ្រប់​បណ្តា​ប្រទេស ​ក្នុង​តំបន់​អាស៊ី ​អឺរ៉ុប ​អាហ្វ្រិច អាមេរិច អូស្ត្រាលី និងតំបន់មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ ដែល​មាន​អ្នក​ឆ្លង​ និង​អ្នក​ស្លាប់​ កើន​ឡើង​ជា​រៀងរា​ល់ថ្ងៃ​។​ ឯកឧត្តម ឯកអគ្គរាជ​ទូត​ ក៏បា​ន​ជម្រា​បជូន​ សម្តេចពិជ័យសេនា ទៀ បាញ់ ផង​ដែរ​ អំពី​ការ​លុប​ចោល​រាល់​កម្មវិធី​ជា​ច្រើន​របស់​រាជរដ្ឋាភិបាល និង​កង​ទ័ព​អូស្ត្រាលី​ ដោយ​សារ​ការរីក​រាល​ដាលនៃ​វីរុស ​កូរ៉ូណា ​Covid 19​ ដែល​ជា​ការរាំ​ងស្ទះបំផុត ដល់ដំណើរ​ការ​នានា​របស់​រាជរដ្ឋាភិបាល​ និង​កង​ទ័ព​អូស្ត្រាលី​នា​ពេល​បច្ចុប្បន្ន​នេះ​។ 

     សម្ដេច​​ពិជ័​យ​សេនា ​ទៀ ​បាញ់ ​បាន​បញ្ជាក់​ថា៖ ​សម្តេច​សូម​ចូល​រួម​អបអរ​សាទ​រចំពោះ​ភាព​ជោគ​ជ័យ​ នៃ​ការ​បំពេញ​ការ​ងារ​ ការ​ទូត​​របស់​ឯកឧត្តម ឯកអគ្គរាជទូត​អូស្ត្រា​លី​ចាស់ ​ដែល​​បា​នបញ្ចប់​អាណត្តិ​នៅ​កម្ពុជា​នា​ពេល​​កន្ល​ង​មក​​ ហើយ​​និង​សូម​ស្វាគមន៍​ ចំពោះ​ឯកឧត្តម​ ឯក​អគ្គរាជ​ទូត​ថ្មី​ របស់​ប្រទេស​អូស្ត្រាលី​ នៅ​កម្ពុជា​នា​ពេល​នេះ ​ហើយ​ក៏​សូម​ស្វាគមន៍​ជានិ​ច្ច ​ចំពោះ​គ្រប់​បេសក​កម្ម​ការ​ទូត ​របស់​បណ្ដា​ប្រទេស​ជា​មិត្ត​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ​ បើ​ទោះ​បច្ចុប្បន្ន​នេះ​មាន​ការ​រីក​រាល​ដាល​ នៃ​ជម្ងឺដ៏​កាច​សាហាវ ​Covid19 ក៏ដោយ ក៏ថ្នាក់​ដឹក​នាំ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​ទទួល​ស្វាគមន៍​ជា​និច្ច​។​ សម្ដេច​ពិជ័យ​សេនា​ បញ្ជាក់​ទៀត​ថា​៖ កន្លង​មក​ រាជ​រដ្ឋាភិបាល ​កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា អូស្ត្រាលី តែង​តែរួ​មគ្នា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ ជាមួយ​គ្នា​ បាន​យ៉ាង​ល្អ​ប្រសើ​រ ចាប់​តាំង​ពីថ្នា​ក់ដឹក​នាំកំ​ពូល ​រហូតដល់​ថ្នាក់​ក្រោម​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើភារវកម្ម​ និង​សន្តិសុខ​ក្នុង​តំបន់​។​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ក៏​នៅតែ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ទប់​ទល់​ការ​ពារ​នឹង​វីរុស​ដ៏​កាច​​សាហាវ​នៃ​ជំងឺឆ្លង​កូរ៉ូណា ​Covid 19​ ដែល​កំពុង​រាត​ត្បាត​ពិភព​លោក​ទាំង​មូល​។ សម្ដេចពិជ័យសេនា ទៀ បាញ់ បាន​បញ្ជាក់​ជូន​ឯកឧត្តម​ ឯកអគ្គរាជ​ទូតថ្មី​ នៃ​ប្រទេស​អូស្ត្រាលី​ដែរ​ថា​៖ កង​យោធ​ពល​ខេមរ​ភូមិន្ទគ្រប់​បណ្ដា​កង​ឯកភាព​ និង​បង្ក​គ្រប់​លក្ខណៈ​សម្បត្តិ​ដល់​ការ​បំពេញ​បេសក​កម្ម​កា​ទូត​របស់​ឯកឧត្តម​ នៅ​កម្ពុជា​ បើទោះ​ពិភព​លោក​ទាំង​មូល​កំពុង​ប្រឈម​ក្នុង​ស្ថាន​ភាព​ នៃ​ការ​រីករាលដាល​នៃ​ជំងឺឆ្លង​ Co vid 19 ​នេះក៏​ដោយ​ យើង​នឹងរួមគ្នា ការពារទប់ស្កាត់ ឲ្យខាងតែបាន ទៅតាមអ្វី​ដែល​អាច​ធ្វើទៅបានដោយប្រសិទ្ធភាព​។ ​តាម​រយៈ​នៃការ​មក​បំពេញបេសកកម្ម​កាទូត​របស់​ ឯកឧត្តម Pablo Kang នៅកម្ពុជា សម្ដេច មាន​សង្ឃឹម​យ៉ាង​មុតមាំថា​៖ ឯងអគ្គរាជទូតថ្មី ប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹងបន្ត​ការ​ងារ​ដែល​នៅ​សេស​សល់​ និង​បំពេញការងារ​ថ្មីៗ​ថែម​ទៀត​កាន់​តែ​ល្អ​ប្រសើរ​ ក្នុងការ​ពង្រឹងពង្រីក​ចំណង​ទាក់​ទង​ ការ​រឹត​ចំណង​សាមគ្គីភា​ព មិត្តភាព ​កិច្ចសហប្រតិបត្តិការ​ទំនាក់​ទំនង​ កាន់​តែ​ល្អ​ថែម​ទៀត​ ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​កង​យោធព​លខេមរ​ភូមិន្ទ​។ ​ជំនួស​មុខឱ្យប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​ថ្នាក់​ដឹកនាំ​កងយោធពលខេមរភូមិន្ទ ​សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្ដែង​នូវ​អំណរ​គុណ​ចំពោះរា​ជ​រដ្ឋាភិបាល ​កងទ័ព និងប្រជាជន​​អូស្ត្រាលី ដែលជានិច្ច​ជា​កាល​តែង​តែបា​ន​ផ្ដល់​នូវ​ការ​គាំទ្រ ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ពិសេស​ជួយ​ដល់​ការ​បណ្ដុះ​​បណ្ដាល​​ធ​ន​ធាន​មនុស្ស​​លើ​​គ្រប់​​ជំនាញ​​ ដល់​​ក​ងយោធពលខេមរភូមិន្ទ ឲ្យមានធនធានមនុស្ស​ពិត​ប្រាកដ​ក្នុង​ការ​ចូល​រួម​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា​ ឱ្យ​កាន់​ប្រសើរ​។ ពាក់​ព័ន្ធ​ដល់​វិធាន​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោគ​ផ្លូវដ​ង្ហើម(COVID-19) សម្ដេចពិជ័យសេនា ទៀ បាញ់ បាន​គូស​បញ្ជាក់​ពី​តួនាទី​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ ដែលជាកម្លាំងស្រួច បានត្រៀម​ខ្លួនជា​ស្រេច​ ក្នុង​ការ​អន្តរាគមន៍ ជួយ​សង្គ្រោះ​តាម​សេចក្តី​ណែ​នាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ ពិសេស​ក្រសួង​សុខាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម Pablo Kang បានសន្យា​ចំពោះ​​សម្ដេ​ច​ពិជ័យ​សេនា​ ថា​នឹង​ខិត​ខំបំ​ពេញការ​ងារ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព​ មិត្តភាព ​ជា​មួយ​រាជរដ្ឋា​ភិបាល​កម្ពុជា​ និង​កង​យោធ​ពល​ខេមរភូមិន្ទ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ