ព័ត៌មាន

ឯកឧត្តម​ ម៉ឹង ​សំ​ផន​ កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ចុះ​ជួយ​ក្រុង​បាវិត​ និង​ស្រុកចន្ទ្រា
នាយកដ្ឋានព័ត៌មាន(៣)
61
1531 ឯកឧត្តម​ ម៉ឹង ​សំ​ផន​ កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ចុះ​ជួយ​ក្រុង​បាវិត​ និង​ស្រុកចន្ទ្រា

     នៅថ្ងៃទី០១​ ខែ​មេសា ឆ្នាំ​២០២០​ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង​ សំផន អនុប្រធានក្រុមការងាររាជរដ្ឋា​ភិបាលចុះ​​ជួយខេត្ត​ស្វាយរៀង និង​ជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយក្រុងបាវិត និង ស្រុកចន្ទ្រា ខេត្តសា្វយរៀង បាន​ប្រជុំ​ក្រុម​ការងារ​ចុះជួយក្រុងបាវិត និង ស្រុកចន្ទ្រា ខេត្តសា្វយ​រៀង ​ដើម្បីរៀបចំវិធាន​ការ​ដោះ​​ស្រាយ​​ចំពោះ​ការលំបាក​របស់​ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងពេលដែល​រាជរដ្ឋា​ភិបាល​​ បាន​កំពង់​​ចា​ត់វិធាន​ការ​ទប់ស្កាត់ និង ជំងឺកូវីដ ១៩។​

 ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង​ សំផន អនុប្រធានក្រុមការងាររាជរដ្ឋា​ភិបាលចុះ​​ជួយខេត្ត​ស្វាយរៀង និង​ជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយក្រុងបាវិត និង ស្រុកចន្ទ្រា ខេត្តសា្វយរៀង


      ថ្លែងនៅក្នុង​កិច្ចប្រជុំ​​ក្រុម​​កា​រងារ​​ចុះជួយក្រុងបាវិត និង ស្រុកចន្ទ្រា ខេត្តសា្វយ​រៀងនាពេលនោះ ឯកឧត្តម ម៉ឹង​ សំផន បានមាន​ប្រសាសន៍ថា៖ រាជរដ្ឋាភិបាល ក៏ដូចជាគណៈបក្សប្រជាជនកម្ពុជា បានកំពង់ខិត​ខំ​ប្រឹង​​ប្រែ​ងយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុងការបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត ១៩ នៅទូទាំង​ប្រទេស​​ក្នុង​នោះ ​រាដរដ្ឋាភិបាល​បាន ជំរុញអោយក្រុមការងារត្រូវចុះទៅតាមបណ្តាភូមិ ឃុំ ដើម្បីជួយណែនាំ​ និង​ផ្សព្វ​ផ្សាយពីវិធានការអនាម័យ រៀបចំផ្ទះសំបែង ការរស់នៅអោយបានស្អាត និង ជួយដោះស្រាយការ​លំបាក​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាពរស់​នៅទីទ័លក្រ​ អោយបានប្រសើរឡើងវិញ។

      ឯកឧត្តម ម៉ឹង​ សំផន បានរំលឹកឡើងវិញថា៖ ក្នុងជំនួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធនឹងជំងឺ​កូវីដ​១៩ ​កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០កន្លងទៅ​នេះ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណា​ចក្រ​កម្ពុជា បានណែនាំដល់ក្រុមការងារថ្នាក់ជាតិ​ទាំង​អស់​ អោយចុះជយយប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ ​ដែលបណ្តាល មកពីការរង ឥទ្ធិពល នៃ ជំងឺកូវីដ១៩ ហើយត្រូវរៀបចំចាត់ចែង ស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ ដូចជាការរៀបចំក្រមា​ជាដើម​ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តម ម៉ឹង​ សំផន បានសង្កត់ធ្ងន់ថា៖ តាម រយៈការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនេះ បានបង្ហាញឱ្យឃើញពីស្មារ​តី​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយ​បញ្ហារបស់សង្គមជាតិ និងប្រជាពលរដ្ឋនៅពេលជួបទុក្ខលំបាក ដូចដែលសម្តេចតេជោធ្លាប់ថ្លែងថា៖ ទីណា​មានទុក្ខលំបាក តែងមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។ ឯកឧត្តម ប្រធាន​ក្រុម​ការងារ ក៏បានណែនាំ និងចាត់ចែងឱ្យក្រុមការងារចុះជួយក្រុងបាវិត និង ស្រុកចន្ទ្រា ខេត្តសា្វយ​រៀង ត្រូវរៀបចំ ដើម្បីដាក់ចេញវិធានការ និង ចំណាត់ការទាំងឡាយ សំរាប់ដោះស្រាយការលំបាករបស់ប្រជា​ពល​​រដ្ឋឱ្យបានទាន់ពេលវេលា ទទឹមនេះត្រូវចុះទៅផ្ទាល់ជួបប្រពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែលទទួលខុសត្រូវ ដោយ​ធ្វើ​ការណែនាំ និង ពន្យល់ពីគោលការណ៍ការការពារមេរាគឆ្លង កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខា​ភិបាលបានដាក់ចេញ ដោយអោយពួកគាត់ចេះធ្វើអនាម័យ លាងដៃ អោយបានញឹកញាប់ និង សូមកុំនៅ​ប្រមូលផ្តុំគ្នា ជៀសវាងការឆ្លងមេរោគនេះ និង ត្រូវ រួមគ្នាទប់ស្កាត់ការឆ្លងមេរោគ កូវីដ-១៩ នេះអោយទទួល​ជោគជ័យដើម្បីសុខភាពល្អទាំងអស់គ្នា។ ក្នុងកិច្ចប្រជុំនាពេលនោះ អង្គប្រជុំក៏បាន ធ្វើការ ពិភាក្សាគ្នា ផង​ដែរ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាប្រឈមនានាអោយមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋរស់នៅ។

      ជាចុងក្រោយ ឯកឧត្តម ម៉ឹង​ សំផន បានបញ្ជាក់ថា៖ ជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹត្ត​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់គិតគូរជានិច្ច​ ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ