ព័ត៌មាន

ឯកឧត្តម​ ស៊ុំ​ សំ​ណាង​ ទទួល​បរិក្ខា​ពេទ្យ​ពី​ក្រសួង​ការ​ពារ​ប្រទេស​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
90
1530 ឯកឧត្តម​ ស៊ុំ​ សំ​ណាង​ ទទួល​បរិក្ខា​ពេទ្យ​ពី​ក្រសួង​ការ​ពារ​ប្រទេស​ចិន​

     នា​ព្រឹ​កថ្ងៃ​ទី​០១​ ខែ​មេសា ឆ្នាំ២០២០​នេះ​​ ក្រសួង​ការ​ពា​រប្រទេស​ចិន​ បានផ្តល់ជំនួយ​ឧបត្ថម្ភ​នូវ​សម្ភារៈ ឧបករណ៍​បរិក្ខា​ពេទ្យ​ ប្រមាណ​ ២តោន ​មក​ដល់ក្រសួងការពារ​ជាតិ​កម្ពុ​ជា ដើម្បី​បង្ការ​ ការពារ ​ទប់ស្កាត់ការរីក​រាយ​ដាល​ពី​មេរោគ​ជម្ងឺ​ផ្លូវ​ដង្ហើម​ ដែលប​ង្ក​ឡើងដោ​យ​វីរុស​កូវីដ-១៩​ តាម​ជើង​យន្ត​ហោះ​ពិសេស​ នៃ​កង​ទ័ព​អាកាស​រំដោះ​ប្រជាជន​ចិន​ នៅ​ចំណត​អាកាស​យាន​ដ្ឋាន​ភ្នំពេញ។​

     នៅក្នុ​ង​ឱកាស​ទទួលជំនួយ​បរិក្ខាពេទ្យនោះ​ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក​ អគ្គនាយក​ដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញវត្ថុ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​សម្តែ​ង​អំណរគុណ​យ៉ាងជ្រាលជ្រៅ ​ចំពោះក្រសួងការពារ​ប្រទេស កង​ទ័ព​ និង​ប្រជាជន​ចិន​ ដែល​បានផ្តល់​ជំនួយ​ឧបត្ថម្ភ​នូវ​សម្ភារៈ​បរិក្ខា​ពេទ្យ​ ប្រមាណ ២តោន មកដល់​ក្រសួងការ​ពារ​ជាតិ​កម្ពុជា​ នា​ពេល​នេះ ​ដើម្បីបង្ការ ការពារ ទប់ស្កាត់ការរីករាយ​ដា​ល​ពី​មេរោគ​ជម្ងឺផ្លូវដង្ហើម ដែលបង្កឡើង​ដោយ​វីរុសកូវីដ-១៩ ស្របតាម​ទិស​ស្លោក​ «សហគមន៍​វាសនា​រួម ​ដក​ដង្ហើម​រួម​គ្នា ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​»។ ជា​មួយ​គ្នានេះដែរ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង ក៏បាន​ចាត់​ទុក​ថា​ សាធារណរដ្ឋប្រជាមានិត​ចិន​ ជា​មិត្ត​របស់កម្ពុជា ​ជា​មិត្ត​ដែក​ថែប​ មិត្ត​អមតៈ មិត្តដែល​រួម​សុខរួមទុក្ខ ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ​ក្នុង​គ្រា​លំបាក​។​ ទន្ទឹម​នឹង​នេះ​ដែរ​ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង មាន​ជំនឿយ៉ាងមុត​មាំ​ថា​ តាម​រយៈការផ្តល់​ជំនួយ​បរិក្ខាសុខា​ភិបាល​ ការ​បង្ហាត់​បង្រៀន ការ​ប្រើ​ប្រាស់​ ប្រព័ន្ធ​បច្ចេកទេស​ទំនើប ​និង​វិទ្យាសាស្ត្រ​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​ក្រុម​គ្រូ​ពេទ្យ​ចិន​ ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19​ នោះ​នឹង​ជួយ​លើក​កម្ពស់ការ​យល់​ដឹង​ដល់​ស្ថាប័ន​សុខា​ភិបាល​ ក្នុង​កង​យោធពល​ខេមរភូមិន ​ឲ្យ​កាន់​តែ​មាន​សមត្ថភាព​ផ្នែក​បង្ការ​ ទប់ស្កាត់​ ការពារ​ជំងឺ​ឆ្លង​នានា ​ព្រមទាំង​កសាង​បាន​នូវ​យន្ត​ការ​គ្រប់​គ្រង​ ការពារ​រយៈ​ពេល​យូរ​អង្វែង​ ទាំងផ្នែករឹង និង​ផ្នែក​ទន់​ ឈាន​ឆ្ពោះទៅយក​ជ័យ​ជម្នះ​លើ​សម​រភូមិ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ នៃ​ជំងឺ Covid-19​ នៅ​កម្ពុជា​​។ នាយ​ឧត្តមសេនីយ៍ ស៊ុំ​ សំ​ណាង​ បញ្ជាក់​ច្បាស់​ថា​៖ បើទោះបី​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាង​ណា​ក៏​ដោយ ​ក៏​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក៏ដូច​ជា​ប្រជាជន​កម្ពុជា​​ទាំង​មូល​ នៅ​តែ​មាន​គោល​ជំហរ​មិន​ងាករេ​ ក្នុងកិច្ច​សហប្រតិបត្តិការ​រឹង​មាំ​ ដើម្បី​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​រដ្ឋាភិបាល ​និង​ប្រជាជន​ចិ​ន ដោ​យ​ពុំ​មាន​ការ​រើស​អើង ​ហើយ​សង្ឃឹម​ថា​៖ ជម្ងឺដ៍កាច​សាហាវ​មួយ​នេះ ​នឹង​ត្រូវ​បាន​បញ្ចប់នៅ​ក្នុង​ពេល​ដ៍​ឆាប់​ខាង​មុខ​នេះ ​ពី​ពិភព​លោកទាំង​មូល​​។

      គួររំលឹក​ថា​៖ ក្រសួង​ការពារ​ប្រទេស​ចិន​ កាល​ពីថ្ងៃ​ទី២៤​ មីនា ​ឆ្នាំ២០២០​បាន​បញ្ជូន​គ្រូ​ពេទ្យ ​និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​វីរ៉ុស​កូវីដ​១៩​ របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចំនួន​៤​រូប ​រួម​ជាមួ​យឧបករណ៍​សម្ភារៈមួយ​ចំនួនម​កក​ម្ពុជា​ ដើម្បីបង្ហាត់​បង្រៀន​ពី​វិធា​ន​ការទ​ប់​ស្កាត់​ និង​ការព្យាបាល​ដល់​ក្រុម​គ្រូពេទ្យ​បង្គោល​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក្នុង​គោល​ដៅប្រយុទ្ធ​បង្កា​រ ទ​ប់ស្កាត់​ ការ​រីក​រាល​ដាល ​នៃ​ជំងឺ​រលា​កផ្លូវ​ដង្ហើម​ ដោយ​សារ​វីរ៉ុស​កូវីដ​១៩​ ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​កម្ពុជា​។

      គួរប​ញ្ជាក់ថា៖ ក្រៅពីគ្រូពេទ្យ និងអ្នកជំនាញ​វេជ្ជសាស្ត្រ​រប​ស់ក​ង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ទាំង​៤​រូប​ ប្រទេស​ចិន​ ក៏​បាន​បញ្ជូនក្រុមគ្រូពេទ្យ​ជំនាញ​ចំនួន​៧​នាក់​ផ្សេង​ទៀត​ និង​សម្ភារៈបរិក្ខាពេទ្យ​ការ​ពារ​ជំងឺ​កូវីដ​១៩​ មកកម្ពុជា​ កាល​ពីថ្ងៃ​ទី២៣​ ខែមីនា ​ឆ្នាំ២០២០​។ ក្រុម​គ្រូ​ពេទ្យ​ដែល​មក​ដល់​កម្ពុជា​នេះ​ មាន​បេសកកម្មចែក​រំលែក​បទ​ពិសោធន៍​ និង​បច្ចេកទេស​ ជោគ​ជ័យ​នានា​ ដែល​ធ្លាប់ប្រើសម្រាប់​ទប់​ស្កាត់​ការ​រីករា​លដាល​វិរុសកូវី​ដ-១៩​ នៅ​ប្រទេស​ចិន​នោះ ​មក​ដល់​ក្រុមគូ្រពេទ្យ​ និង​មន្ត្រី​ជំនាញ​របស់​កម្ពុជា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ