ព័ត៌មាន

កង​ទ័ព​​រំដោះ​​ប្រជាជន​​ចិ​ន​​ (នាគ​​មា​ស​២០២០​) អញ្ជើញ​ធ្វើមាតុភូមិនិវត្តន៍​វិ​លត្រឡប់​មាតុ​ប្រទេស​វិញ​
នាយកដ្ឋានព័ត៌មាន(៣)
78
1529 កង​ទ័ព​​រំដោះ​​ប្រជាជន​​ចិ​ន​​ (នាគ​​មា​ស​២០២០​) អញ្ជើញ​ធ្វើមាតុភូមិនិវត្តន៍​វិ​លត្រឡប់​មាតុ​ប្រទេស​វិញ​

     បន្ទាប់​ពី​បានចូលរួមធ្វើ លំហាត់​សមយុទ្ធយោធាជា​មួយ​នឹង​កងយោធពល​ខេមរភូមិន្ទ​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចំនួន​ ២៦៥នាក់ បាន​អញ្ជើញ​ធ្វើមាតុភូមិនិវត្តន៍​វិ​លត្រឡប់​មាតុ​ប្រទេស​វិញ​ នា​ព្រឹក​ថ្ងៃ​ទី០១​ ខែ​មេសា​ ឆ្នាំ២០២០២​នេះ​​ តាម​ជើងយន្តហោះ​ពិសេស​ នៃ​កងទ័ព​អាកាស​រំដោះ​ប្រជាជ​នចិ​ន​។

     លំហាត់​សម​យុទ្ធ​យោធា ​នៃប្រទេស​ទាំង​ពីរ​ បាន​រៀបចំធ្វើឡើងនៅរៀងរាល់​១ឆ្នាំម្តង ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ ខ ភ ម ជាមួយកង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដើម្បីផ្លា​ស់ប្តូរ​បទ​ពិសោធន៍​ នៃការ​ធ្វើ​លំហាត់រួមគ្នា ​លើកិច្ចការមនុស្សធម៌​ ​ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្នរាយ​ ការប្រឆាំងភារវកម្ម ការរក្សាសន្តិភាព ក្នុងក្រប​ខ័ណ្ឌ​អង្គកា​រសហប្រជាជាតិ និងគ្រ​ប់ប្រភេទ​ទ័​ព ស្រម​តាម​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​ ដែល​មាន​ឈ្មោះ​ថា៖ ​(​សមយុទ្ធនាគមាស២០២០)​ លើ​ប្រធាន​បទ៖ (​រួមគ្នាប្រឆាំង​ភារវកម្ម​ និង​ការ​ងារ​មនុស្ស​ធម៌​​​) បាន​បញ្ចប់វគ្គ​ហ្វឹក​ហ្វឺន​សមយុទ្ធរបស់ខ្លួន ប្រកបដោយ​លទ្ធផល​ជោគជ័យ នៅលើទីលានបាញ់​គ្រាប់​ពិត​ តេជោសែន​ ជុំ​គិរី​ នៃ​សាលា​ហ្វឹក​ហ្វឺន​បាញ់​គ្រាប់​ពិ​ត របស់កងពល​តូច​លេខ​៧០​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ តំបន់​វាល​ចំបក់ ​ប្រជុំជួរភ្នំព្រះ ក្នុងភូមិ​ត្រពាំង​វែង​ ឃុំ​ត្រពាំង​រាំង​ ស្រុក​ជុំគីរី ​ខេត្ត​កំពត​ កាល​ពី​ព្រឹកថ្ងៃ​ទី​៣០ ​ខែមីនា ​ឆ្នាំ​២០២០​នេះ​។

     លំហាត់នេះ​បាន​បញ្ចប់​ទៅប្រកប​ដោយ​ជោគ​ជ័យ​ ដោយ​មាន​វត្តមាន ​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ មេបញ្ជាការ​ នៃ​ខ ភ ម និង​ឯកឧត្តម ​វ៉ាង​ វិន ​ធៀន ​(​WANG WEN TIAN) ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​ប្រជាមា​និត​ចិន​ ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជាអធិបតី ​និងធ្វើ​ជា​សក្ខីភា​ព ក្នុង​ពិធី​បិទ​សមយុទ្ធនាគ​មាស​ឆ្នាំ​២០២០​នេះ។

     បើតាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខា​ធិការដ្ឋាន​សេនា​ធិការចម្រុះ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ដឹ​កនាំ​សម​យុទ្ធ​នាគ​មាស​២០២០​ ភាគីកម្ពុជា និងលោកវរសេនីយ៍ឯកពិសេស ចាង ធី រិន (Zhang Ti Ren​) ប្រធាន​ក្រុម​ការ​ងារ​ដឹកនាំ​សមយុទ្ធនាគមាស ​២០២០​ ភាគីកងទ័ពរំដោះប្រជា​ជន​ចិន​ បានគូសបញ្ជាក់ថាៈ៖ សមយុទ្ធនាគមាស២០២០ ដែលបើកប្រតិបត្តិការ​រយៈពេល​ ១៥ថ្ងៃ​កន្លង​មក​នេះ ​បាន​ចាប់ផ្តើ​មតាំង​ពីថ្ងៃទី​១៥​ ខែមីនា​ ដល់​ថ្ងៃទី​៣០​ ខែមីនា ​ឆ្នាំ២០២០​ ដោយ​មាន​ការ​ចូល​រួម​ពីកងទ័ពកម្ពុជា-ចិន សរុបជាង ៣ពាន់នាក់ ​អមដោយអាវុធ​យុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយ​និង​កាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន និងឧបករណ៍សម្រាប់បន្សាប​សារធាតុគីមី​ជា​ច្រើន​ទៀត​។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់​ទ្រា​យធំ​ជា​ង​បណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌»។

     លំហាត់សមយុទ្ធនេះមាស២០២០​ គឺ​ជា​លំហាត់មួយ​ ដែល​កងយោធពលខេមរ​ភូមិន្ទ​ និង​កង​ទ័ព​រំដោះប្រជា​ជន​ចិន​ បាន​បន្សល់​ទុកនូវ​និមិត្តសញ្ញា​មួយ​ដ៏​រឹង​មាំ​កត់​​ត្​រាទុក​ក្នុង​ប្រវត្តិសាស្ត្រ​យោធា ​នៃកិ​ច្ចសហប្រតិបត្តិការ​មិត្ត​ភាព​ រវាង​ប្រទេស​ទាំង​ពីរ​ និង​កងកម្លាំងប្រដាប់​អាវុធ​ទាំង​ពីរ​ដោយ​សារ​ការ​រៀបចំ​សមយុទ្ធ​នេះ​ ស្របពេល​ដែល​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​លើសាក​លលោក​​និយាយ​ជា​រួម ​និង​និយាយ​ដោយ​ឡែក ​ប្រទេស​កម្ពុ​ជាចិន ​បាន​នឹង​កំពុង​ប្រយុទ្ធ​ប្រឆាំង​យ៉ាងស​កម្ម​ជា​មួយ​ការ​រីក​រាល​ដាល​ នៃ​ជំងឺផ្លូវដ​ង្ហើម ​Covid​-19 ​ដ៏​ធ្ងន់ធ្ងរ។ ប៉ុន្តែទោះជាមាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ ​ក៏ប្រទេស​យើង​ទាំង​ពី​រជំនះ​គ្រប់​ឧបសគ្គ​ បាន​រួម​ចិត្ត​តែ​មួយ​ កៀក​ស្មា​គ្នា​ និង​ធ្វើ​ជា​មួយ​គ្នា​គ្រប់​ការ​លំបាក​ រៀបចំស​មយុទ្ធ​នេះ​​សម្រេច​បាន​ជោគ​ជ័យ​ តាមផែនការគ្រោងទុក ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ