ព័ត៌មាន

អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​​ណែត​ អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​ពល​ទាហា​ន​ថ្មី​​ ១៥៥នាក់
នាយកដ្ឋានព័ត៌មាន(៣)
31
1518 អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​​ណែត​ អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​ពល​ទាហា​ន​ថ្មី​​ ១៥៥នាក់

     កាល​ពី​ថ្ងៃ​ទី២០​ ខែ​មីនា ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គ​មេ​បញ្ជា​ការ​រង​ខ.ភ.ម និ​ង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​ពល​ទា​ហាន​ថ្មី​​ ចំនួន ​១៥៥​នាក់ ​កំពង់ធ្វើការហ្វឹ​កហ្វឺ​ននៅ​ក្នុង​សាលា​ពល​ទាហាន​ របស់​យោធ​ភូមិ​ភាគ​ពិសេស​ ដែល​ស្ថិត​ក្នុង​ភូមិ​ថ្មី​ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​។​

   ក្នុងដំណើរចុះជួបសំណេះសំណាលនោះ ឧត្តម​សេនីយ៍​ត្រី​ កង​ ប៊ុន​ធឿន ​នាយក​សាលា​ពល​ទាហាន​យោធ​ភូមិ​ភាគ​ពិសេស​ បាន​រាយ​ការណ៍​ជូន​ស្តី​ពី​ការ​រីក​ចម្រើន​ នៅ​ក្នុង​អង្គភាព​សាលា ​និង​ការហ្វឹកហ្វឺ​នដល់ពលទាហា​ន​ថ្មី ​១៥៥​ នាក់​ ដែលកំពុង​ធ្វើ​ការ​ហ្វឹក​ហាត់​អំពី​សណ្តាប់​ធ្នាប់​ជួរ​ទ័ព​ វិន័យ​ ច្បាប់​ លក្ខន្តិកៈ​ខ.ភ.មផងដែរ។

​   ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រ​ងខ.ភ.ម និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ពាំនាំប្រសាសន៍សាក​សួរ​សុខ​ទុក​ពី​ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន​ ប្រមុខ​រាជ​រដ្ឋាភិបាល​ ដែល​លោក​តែង​តែយ​ក​ចិត្ត​ទុក​ដាក់​គិត​គួរ​ ចំពោះ​ជីវភាពរស់នៅរបស់កងទ័ព ទាំ​ង​នៅ​សម​រភូមិ​មុខ​ ក៏​ដូចជា​សមរភូមិ​ក្រោយ​ជា​និច្ច​។ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​បាន​មាន​ប្រសាសន៍​បញ្ជា​ក់​ថា៖​ ដើម្បី​អោយកងទ័ព​រឹង​មាំ ​មាន​ជំនាញ​ពិត​ប្រាកដ​ គឺ​អា​ស្រ័យ​លើ​ការ​ហ្វឹ​កហាត់។ ខ.ភ.ម ​ត្រូវ​តែ ​ហ្វឹក​ហ្វឺន​អោយ​ចេះទាំ​ង​យុទ្ធសាស្រ្ត​​យោធា ​កល​យុទ្ធ ​និង​យុទ្ធវិធី​រប​ស់​កង​ទ័ព​។​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត​ បាន​ជំរុញ​អោយ​ពល​ទាហាន​ថ្មី ​ត្រូវ​តែ​ខិត​ខំ​ធ្វើ​ការ​ហ្វឹក​ហ្វឺន​នៅក្នុង​សាលា ​ដើម្បី​អោយ​ក្លាយ​ជា​កង​ទ័ព​មាន​វិន័យ​សីលធម៌​ រស់​នៅ​ល្អ​ និង​មាន​សមត្ថភាព​ក្នុង​ការ​បំពេញភារកិច្ច។ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែត ​បាន​គូស​បញ្ជាក់​​បន្ថែម​ទៀត​ថា​៖ ក្នុង​​ពេ​លដែល​ជម្ងឺ​ផ្លូវ​ដង្ហើ​ម​(Covid-19) ​កំពុង​រី​​ក​រាល​ដាល​ឆ្លង​នៅ​លើ​ពិភព​លោក ​ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​ជំងឺនេះ​ ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយត្ន័​ ដោយ​ធ្វើ​ការ​ហាត់​ប្រាណ​ និង​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ ​ហើយ​មិន​ត្រូវ​ដែរ​ហើរ​ផ្តេស​ផ្តាស់​​ចេញ​ក្រៅ​សាលា​នោះ​ឡើយ​។ ឯកឧត្តម​ ហ៊ុន ម៉ា​ណែត​ បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើ​ដល់​សិក្ខា​កាម​យោធា​ថ្មី​ ដែល​កំពុង​ធ្វើ​ការ​ហ្វឹក​ហ្វឺ​ន​នៅក្នុង​សាលា​ពល​ទាហាន​របស់​យោធ​ភូមិ​ភាគ​ពិសេស​ ត្រូវ​ខិត​ខំ​យក​ចិត្តទុក​ដាក់​ស្តាប់​គ្រូ​យោធា​ចារ្យ​​ពន្យល់​ ទាំង​ទ្រឹស្ដី​ និង​កា​រ​ហ្វឹក​ហាត់​នៅ​លើ​ទីលាន​ក្តី។ ត្រូវ​មាន​សាមគ្គី​ភាព​​ផ្ទៃ​ក្នុង​​អោយ​បាន​ល្អ​ក្នុង​វគ្គ​ ត្រូវ​ជួយ​បង្រៀន​អ្នក​មិន​ទាន់​ចេះ​ ពិសេស​ការ​គោរព​វិន័យ​របស់​សាលា ​ដើម្បី​នៅ​បញ្ចប់​វគ្គ​ទទួល​បាន​និទ្ទេស​ល្អ។ នៅ​បញ្ចប់​ពិធី ​ឯកឧត្តម ​ហ៊ុន​ ម៉ាណែត ​ប្រគល់​សម្ភារៈ ដល់​សាលា​ពល​ទាហាន​មាន​ ម៉ី​៣០០កេស, ភេស​ជ្ជៈ​ ៣០​០កេស, ​ទឹក​សុទ្ធ​ ៣០០​កេស​ រួមនិង​ថវិកា​រមួយ​ចំនួន​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ