ព័ត៌មាន

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វ​ផ្សាយ​ស្តី​ពី​​វិធានការបង្ការការពារប្រយុទ្ធ​ទប់​ស្កាត់​ការ​ រីក​រាល​ដាល​ជំងឺ​ឆ្លង​កូវីដ​១៩ ​
នាយកដ្ឋានព័ត៌មាន(៣)
34
1516 ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វ​ផ្សាយ​ស្តី​ពី​​វិធានការបង្ការការពារប្រយុទ្ធ​ទប់​ស្កាត់​ការ​ រីក​រាល​ដាល​ជំងឺ​ឆ្លង​កូវីដ​១៩ ​

    ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បានបន្ត ផ្សព្វ​ផ្សាយ​ស្តី​ពី​ វិធានការ បង្ការការពារ ប្រយុទ្ធ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ និងសេចក្ដីណែនាំរបស់ក្រសួងការពារជាតិ ដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និង ស្ថាប័នចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី ១៩ ខែមីនា កន្លងទៅនេះ ។

    យោងតាមសេចក្តីណែនាំ របស់អគ្គបញ្ជាការដ្ឋាន ស្តីពីសភាពធ្ងន់ធ្ងរនៃការរីករាលដាលយ៉ាងឆាប់រហ័ស ទូទាំងពិភពលោក និង ដោយមានការយកចិត្តទុកដាក់ ពីក្រសួងសុខាភិបាល បានចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការ រាតត្បាតជំងឺ ឌូវីង១៩ នៅក្នុងកម្ពុជា ។ ឯកឧត្តម បានណែនាំ ដល់កងកម្លាំង និងបានអប់រំ ពង្រឹងស្មារតីដល់យោធិនជំនាញ អំពីជំងឺរាតត្បាត ខ្វវីដ១៩ ដោយមិនត្រូវរើស អើង ហើយត្រូវរក្សាអនាម័យ រស់នៅស្អាត ផឹកស្អាតនិងហូបស្អាត ក្នុងករណីពិនិត្យឃើញមានការសង្ស័យត្រូវនាំយោធិនទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនង១១៥ ដើម្បីពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។

     ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា យោងតាមការណែនាំរបស់ នាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ សូមលោកជំទាវលោក លោកស្រី ប្រធាន ស្ថាប័ន មេបញ្ជាការគ្រប់កងឯកភាព ត្រូវបង្កើនកិច្ចការពារការបង្ការនិង ការទប់ស្កាត់ការរាលដាល នៃជំងឺកូវិដ១៩ នេះ ។ មេបញ្ជាការគ្រប់កងឯកភាពត្រូវ សហការឲ្យបានជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីចាត់វិធានការបង្កើនកិច្ចការពារ ។

      ឯកឧត្តម សោម ស៊ុន បន្តថា៖ ថ្នាក់ដឹកនាំអង្គភាពត្រូវ ណែនាំដល់នាយទាហាន នាយទាហាន និងពលទាហានព្រមទាំងក្រុមគ្រួសារ បង្ការ ទប់ស្កាត់ការរាតត្បាតនិងទប់ស្កាត់ការរីករាលដាល តាមរយៈ លាងដៃឲ្យបានស្អាត សម្អាតបន្ទប់ បោកគក់សម្លៀកបំពាក់និង គ្រឿងបរិក្ខារ ឲ្យបានល្អជាប្រចាំ តែបើពិនិត្យឃើញរោគសញ្ញាណាមួយដែលមានភាពសង្ស័យ ដូចជា ឡើងកំដៅក្អក ឈឺបំពង់ ហត់ ពិបាក ដង្ហើម ឬបញ្ហាសុខភាព ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ មន្ទីរសុខាភិបាល ឬមន្ទីរពេទ្យខេត្តកំពង់ធំ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ