ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ពិភាក្សា​​ការ​ងារ​ទ្វេ​ភាគី​ជា​មួយ​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ វៀត​​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
103
1460 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ពិភាក្សា​​ការ​ងារ​ទ្វេ​ភាគី​ជា​មួយ​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ វៀត​​ណាម​

     ក្នុងឱកាសដឹកនាំគណៈ​​ប្រតិភូ​ក្រសួងការពារជាតិ​កម្ពុជា​ ចូលរួមក្នុងកិច្ចប្រជុំចង្អៀត​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ ​អាស៊ាន ​និង​កិច្ច​ប្រជុំ​​​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន​-​អូស្រ្តាលី​ ក្រៅ​ផ្លូវការ​ នៅ​ទី​ក្រុង​ហា​ណូយ ​សាធារណរ​ដ្ឋ​​សង្គម​​និយម​​វៀត​ណាម ​នា​ថ្ងៃ​ទី​១៩ ​ខែ​កុម្ភៈ ឆ្នាំ​​២០២០​ សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋម​​ន្រ្តី​​​ក្រសួង​ការ​ពារ​ជាតិ​ អម​​តំណើរ​​ដោយ​​ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទី​ប្រឹក្សា​​ពិសេស ​សម្តេច​​ពិ​ជ័យ​​សេនា ​រដ្ឋ​ម​​ន្រ្តី​​​ក្រសួង​ការពារ​ជាតិ​ និង​ជា​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ចការ​បរទេស​ក្រសួង​ការ​ពារ​ជាតិ ​ បាន​​អញ្ជើញ​​ចូល​​ជួប​ពិភាក្សាការ​ងារ​ទ្វេភាគី​ជា​មួយ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ង៉ូ ​ស៊ុន ​លិច្ស ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ វៀត​ណាម​។

សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋម​​ន្រ្តី​​​ក្រសួង​ការ​ពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ង៉ូ ​ស៊ុន ​លិច្ស ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស នៃសាធារណរ​ដ្ឋ​​សង្គម​​និយម​​វៀត​ណាម


      នៅក្នុងជំនួបនោះ ឯកឧត្តម ង៉ូ ស៊ុន លិច្ស បានវាយ​តំលៃ​ខ្ពស់​ចំពោះ​កម្ពុជា​ ក្នុងសកម្មភាពអាស៊ាន ជា​ពិសេស ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ (ADMM)។ ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​​វៀត​​ណាម ​បាន​បញ្ជាក់​ថា៖​ ឆ្នាំ​នេះ​ជា​ខួប​១០​ឆ្នាំ នៃ​កិច្ច​ប្រជុំរដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក (ADMM-Plus) ដែល​មាន​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ចំនួន​១៨​ប្រទេស បានចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម ​នៃ​កិច្ច​​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក។ ឯកឧត្តម ង៉ូ ស៊ុន លិច្ស បញ្ជាក់​អោយ​ដឹង​ថា៖​ ក្នុង​​ឱកាស​​ប្រារព្វ​ខួប​​អនុស្សាវរីយ៍​ ១០​​ឆ្នាំ​ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ ក៏​ដូច​ជា​កិច្ច​​ប្រជុំ​រ​ដ្ឋមន្ត្រី​​ការ​ពារ​​ជា​តិ​​អាស៊ាន​ ​​​នៅ​ចុងឆ្នាំ​នេះ ​ក្រសួង​ការ​ពារ​ប្រទេស​វៀតណា​ម​ មាន​គំរោងរៀបចំ​​ការ​តាំងពិ​ព័ណ៌​​កា​រពារ​ជាតិ​ ​​ជា​លើក​​ដំបូង​នៅ​ប្រទេស​វៀត​ណាម​ ដើម្បី​បង្ហាញ​ជូន​ទស្សនា​នូវ​ ឧបករណ៍​ សំភារៈ​ការពារ​ជាតិ​របស់​វៀត​ណាម​។ ឯកឧត្តម ​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​បន្ថែម​ថា៖ ​វៀត​ណាម​​សន្យា​គាំទ្រ​បណ្តា​គំនិត​ផ្តួច​ផ្តើម​ ក្នុង​កិច្ច​​ប្រជុំរ​​ដ្ឋមន្ត្រី​ការពារ​​ជាតិ​អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការ​ពារ​ជាតិ​អាស៊ាន​បូក ​របស់​កម្ពុជា ​ជា​ពិសេស​គំនិតផ្តួច​ផ្តើមអំពីមជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន​។​  

     មាន​មតិឆ្លើយតប​វិញ​ សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ បានថ្លែងអំណរគុណ និង​វាយតំលៃខ្ពស់​ ​ចំពោះ​គំនិត​ផ្តួច​​ផ្តើមថ្មីៗ​មួយចំនួនរបស់វៀតណាម និង​បានសំដែងការអបអរសាទរ គាំទ្រចំពោះការ​ប្រារព្ធខួប ១០ឆ្នាំ​ នៃកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ នា​ពេល​ខាង​មុខ​។ 

     ឯកឧត្តម ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម ក៏បានថ្លែងអំណរ​គុណដល់ការ​គាំទ្រ​របស់កម្ពុជា​ ដើម្បីធ្វើយ៉ាងណាអោយបណ្តាប្រទេស​អាស៊ាន​មាន​ការ​ឯកភាព​ជា​មួយ​គ្នា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ