ព័ត៌មាន

ពិធី​បិទ​​វគ្គ​នាយ​​ទាហាន​​ទ័ព​​ជើង​​គោក ​​ជំនាន់ទី​ ៨
នាយកដ្ឋានព័ត៌មាន(៣)
96
1457 ពិធី​បិទ​​វគ្គ​នាយ​​ទាហាន​​ទ័ព​​ជើង​​គោក ​​ជំនាន់ទី​ ៨

    នាយ​ឧត្តមសេ​នីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ​ នៃកងយោធពលខេមរ​ភូមិន្ទ​បាន​ប្រសិទ្ធ​នាម​វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី​ ៨ ​ថាជា​ជំនាន់​ (សាមគ្គី ​ជ័យ​ជំនះ ក​ម្ពុជា ​ចិន)។

   និស្សិត​នាយទា​ហានទ័ពជើងគោកជំនាន់ទី ៨ ចំនួន ២២៧នាក់ ក្នុងនោះមាននិស្សិត​ជា​នារី​ចំនួន ​៣៩​នាក់​ផង​នោះ ​បន្ទាប់ពីបាន​បញ្ចប់​ការ​ហ្វឹក​ហ្វឺន​នូវ​ក្បួន​ច្បាប់​យោធា ​និងចំណេះដឹងទូទៅ នៅឯវិទ្យាស្ថានទ័ពជើង​គោក​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ នា​ខេត្តកំពង់​ស្ពឺ ​រួម​ទាំង​បាន​ចុះអនុវត្តជាក់ស្ដែង​នៅ​លើ​ទីលាន​ នៃ​តំបន់​វាល​រាប​ តំបន់​ភ្នំ ​និង​ការចុះដកពិសោធន៍​ការ​ងារ​ តាម​បណ្ដាកង​ឯក​ភាព​ របស់​កងយោធ​ពលខេមរ​ភូមិន្ទ​ នៅ​តាម​តំបន់​ព្រំ​ដែន​ និង​ចេញ​ទៅ​បន្ត​កម្ម​សិក្សា​បន្ថែម​នៅ​ប្រទេស​ចិន​ ព្រម​ទាំង​បាន​ធ្វើ​សច្ចា​ប្រណិធាន​នៅ​ចំពោះ​មុខ​ដួង​វិញ្ញាណខន្ត​បុព្វបុរស​ វីរៈយុទ្ធ​ជន​ យុទ្ធ​នារី​ កម្មាភិបាល ​កងទ័ព​ខ្មែរ​នៅ​វិមាន​ឈ្នះ ឈ្នះ​ អ​ស់​រយៈពេល ៤​ឆ្នាំ​មក​នោះ ​និស្សិត​នាយទាហានទ័ព​ជើង​គោកជំ​នាន់​ទី ​៨ ​ទាំង​២២៧នាក់ ក៏ត្រូវ​បាន​គណៈកម្មាធិការហ្វឹក​ហ្វឺន​ នៃកង​យោធពល​ខេមរ​ភូមិន្ទ​ និង​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​កងយោធពល​ខេមរភូមិន្ទ​ រៀបចំពិធីបិទ​វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់ទី​ ៨នេះ​ ដោយ​ប្រសិទ្ធិនាម​វគ្គ​ជំនាន់​នេះ​ថា​៖ (ជា​ជំនាន់ ​សាមគ្គី ​ជ័យ​ជំនះ​ កម្ពុជា ចិន​) ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០ នេះ ក្រោម​អធិបតីភាព ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ