ព័ត៌មាន

ឯក​ឧត្តម​ សៅ ​សា​រឿន ​ប្រជុំ​ពិភាក្សា​ក្រុម​ការ​ងារ​ជ្រើស​រើស​មុខ​សញ្ញា​ជន​ពិការ ​ក្នុង​ខេត្ត​ប៉ៃលិន​ ២០​២០​
នាយកដ្ឋានព័ត៌មាន(៣)
77
1456 ឯក​ឧត្តម​ សៅ ​សា​រឿន ​ប្រជុំ​ពិភាក្សា​ក្រុម​ការ​ងារ​ជ្រើស​រើស​មុខ​សញ្ញា​ជន​ពិការ ​ក្នុង​ខេត្ត​ប៉ៃលិន​ ២០​២០​

     បន្ទាប់​ពី​គណៈកម្មការ​អន្តរ​ក្រសួង ​សម្រាប់​ត្រួត​ពិនិត្យមុខសញ្ញាជនពិការ​ ដែលជាអតីតយុទ្ធជន​ នៃកង​ទ័ព​កម្ពុជា​ប្រជាធិបតេយ្យ បានចុះត្រួពិនិត្យមុខ​សញ្ញាជន​ពិការ​ ដែលជា​អតីតៈ​យុទ្ធ​ជន ក្នុងខេត្ត​ប៉ៃលិន​  ទិស​យោធ​ភូមិ​ភាគ​៥ ​កង​ទ័ព​ជើង​គោក​ ទាំង​ចំនួន ១០៤​នាក់ ក្នុងរយៈពេល​កន្លងមក ក្រុមការងារអន្តរក្រសួងសម្រាប់​ត្រួត​ពិនិត្យ​មុខសញ្ញាជនពិការ ដឹកនាំដោយ ឯកឧត្តម​ ​ឧត្តម​សេនីយ៍​ឯក​ សៅ ​សារឿន​ អគ្គនាយក​រង ​ អគ្គ​នាយក​ដ្ឋាន​យោធ​​សេវា​ នាយក​ នាយក​​ដ្ឋាន​​កិច្ច​ការ​យោធា​ស៊ី​វិល​ ជា​ប្រធាន​​គណៈ​កម្មការ​​អន្តរ​ក្រសួងសម្រាប់​ត្រួត​ពិនិត្យ​មុខ​សញ្ញាជនពិការ​ ដោយមាន​វត្តមាន​ ឧត្តម​សេនីយ៍ទោ ឈាង អ៊ិត មេបញ្ជាការរង​យោធ​ភូមិ​ភាគ​ទី​៥ ជាអនុប្រធាន​​គណៈ​កម្ម​ការ​​អន្តរ​ក្រសួង​ សម្រាប់ត្រួត​ពិនិត្យមុខសញ្ញាជនពិការ ឧត្តម​សេនីយ៍​ទោ ​សារី ​ហ្សា​បឺត​ មេបញ្ជាការ​រ​ង​យោធ​ភូមិ​ភាគទី​៥ ប្រធាន​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ប្រភេទ​ថ្នាក់​ពិការ​ និង​ជា​សមាជិក​គណៈកម្មការ​អន្តរ​ក្រសួង​ និង​ឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ប៉ៃលិន​ ជា​ប្រធាន​សមាគមន៍​អតីត​យុទ្ធជន​ ខេត្ត​ប៉ៃលិន ព្រមទាំងជំនាញមក​ពី​ក្រសួង​ការពារជាតិ យោធភូមិភាគ តំបន់​ប្រតិបត្តិការ​សឹក​រង​​ប៉ៃលិន​ និង​តំណាង​បងប្អូន​ជន​ពិការ​ ដែល​ជា​អតីតយុទ្ធជន​ នៃកង​ទ័ព​កម្ពុជា​ប្រជាធិបតេយ្យ​ជា​ច្រើនរូបទៀត បានបើកកិច្ចប្រជុំ​ ដែលបានប្រារព្ធធ្វើនៅបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង ​ប៉ៃលិន​ កាលពី​ពេលថ្មីកន្លង​ទៅនេះ​។

ឯកឧត្តម​ ​ឧត្តម​សេនីយ៍​ឯក​ សៅ ​សារឿន​ អគ្គនាយក​រង ​ អគ្គ​នាយក​ដ្ឋាន​យោធ​​សេវា​ នាយក​ នាយក​​ដ្ឋាន​​កិច្ច​ការ​យោធា​ស៊ី​វិល​ ជា​ប្រធាន​​គណៈ​កម្មការ​​អន្តរ​ក្រសួងសម្រាប់​ត្រួត​ពិនិត្យ​មុខ​សញ្ញាជនពិការ​


     ឯកឧត្តម​ សៅ សារឿន ក្នុងនាមប្រធាន​គណៈ​កម្ម​ការ​​អន្តរ​ក្រសួងសម្រាប់ត្រួតពិនិត្យ​មុខសញ្ញាជន​ពិការ​ បាន​បញ្ជាក់​ថា​៖ កិច្ចប្រជុំនាពេលនេះ​ គឺដើម្បីពិនិត្យសំណុំឯកសារ និងបុគ្គលដែលជាជនពិការឡើងវិញ នូវភាពមិន​ប្រក្រតីទាំងចំនួន ១០៤នាក់ ដែលក្រុមការងារអន្តរក្រ​សួ​ងបាន​ចុះមកត្រួតពិនិត្យម្ត​ង​រួច​ហើយ​ នាខែកញ្ញា​ ឆ្នាំ​២០១៩ ​កន្លង​មក​នេះ ​ក្នុង​​ខេត្ត​ប៉ៃលិន​ គឺត្រូវចុះពិនិត្យមុខ​សញ្ញាជនពិការ ជាប់ថ្នាក់ពិការ​ពិត​ប្រាកដ ពិការ​មិន​ចំ​មុខ​សញ្ញា​ និង​របួស​ស្រាល​ ដោយ​មិន​ចំ​មុខ​សញ្ញាពិការ។

     ​ក្នុងនាមថ្នាក់ដឹក​នាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ឯកឧត្តម សៅ សារឿន បានថ្លែងនូវការកោតសរសើរ​ ​និងវាយតម្លៃខ្ពស់ចំពោះ​ជំនាញក្រុមការងារត្រួតពិនិត្យមុខសញ្ញាជន​ពិការ ​ដែល​ជា​អតីតៈ​យុទ្ធ​ជនពិការ​ នៃកងទ័ពកម្ពុជាប្រជាធិបតេយ្យ ដែលបានចូលរួមប្រជុំពិភាក្សាផ្លាស់ប្តូទាំងចំណុចល្អ និងចំណុចអវិជ្ជ​មាន​ នៃ​ភាព​មិន​ប្រក្រតី ​នាពេលកន្លងមក ដែលនេះ​គឺ​សបញ្ជាក់​ឱ្យ​ឃើញ​ពីការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ជំនាញ​ប្រកប​​ដោយ​​កា​រ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុងការអនុវត្តទៅតាមផែនការណ៍​ និងគោនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិ​បាល ​នៃព្រះរាជាណាចក្រកម្ពុជា​។ ទន្ទឹមនឹ​ងល​ទ្ធផល​ ដែលក្រុមការងារសម្រេច​បាន​នា​ពេល​កន្លង​មក ​នឹង​ខិត​ខំព​ង្រឹ​ង​សមត្ថភាព​ជំនាញ​ ព្រមទាំងបន្តជម្រុញនឹងកែលម្អរ​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ ដែលក្រុមការងារ​ជំនាញ​បាន​ជួប​ប្រទះ ក្នុងការត្រួតពិនិត្យមុខសញ្ញាជន​ពិការ​ នៅខេត្តប៉ៃលិន ដើម្បីធ្វើជាគំរូជាក់ស្តែងសម្រា​ប់​យ​ក​ទៅ​អនុវត្ត​នៅ​តាម​បណ្តា​តំបន់​ផ្សេង​ៗទៀត ​ឲ្យសម្រេចទៅតាមផែនការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល  និងក្រសួងការពារជាតិ អគ្គមេបញ្ជាការប្រគល់ជូន អោយទទួលបានលទ្ធផលល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់​។ ឯកឧត្តម សៅ សារឿន បានថ្លែង​ពីបំណង់​ប្រាថ្នា​របស់​ប្រមុខរាជរដ្ឋាភិបាល ដែលមាន​ សម្តេច​តេជោ  ​ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការ​យក​​ចិត្តទុកដាក់គិត​គូរជួយឧបត្ថម្ភលើក​កំពស់ជីវ​ភាព​យោ​ធិន​​ពិការ​ ដើម្បីកាត់បន្ថយនូវ​ភាពក្រី​ក្រ ​ក្នុងស្រទាប់បងប្អូនជាយោ​ធិនពិ​ការ ​ព្រមទាំង​មានការយកចិត្តទុកដាក់​​ចំពោះសុខ​ទុក្ខ​ ដោយបានកសាង នូវមជ្ឈមណ្ឌល​​អភិវឌ្ឍន៍យោ​ធិន​ពិការ ៣១៧ តាកែនកោះស្លា កំពត មណ្ឌល ៣១៧ គូលេន សៀម​រាប និងមជ្ឈមណ្ឌល​​អភិវឌ្ឍន៍ យោធិនពិការ តេជោភ្នំឆ័ត្រ ក្នុងខេត្តបន្ទាយមានជ័យ ប្រគល់ជូនដល់បងប្អូន​​យោធិនពិការ​ ​ឲ្យចូលមករស់​នៅ​ក្នុងមជ្ឈមណ្ឌល​​ទាំងនោះបានជា​បន្តបន្ទាប់។ ឯកឧត្តម សៅ សារឿន ក៏​បានថ្លែង​អំណរគុណចំពោះជំនាញ​ក្រុមការងារអន្តរក្រសួង​ទាំងអស់​ ដែលបានយកចិត្តទុកដាក់ខ្ពស់បំពេញភារកិច្ច និងបានជំរុញអោយ​បន្តចុះត្រួត​ពិនិត្យវាយតម្លៃ​ ឲ្យបាន​ត្រឹម​​ត្រូវជាក់លាក់ដល់មូលដ្ឋាន ដើម្បីកំណត់​មុខ​សញ្ញា​ថ្នាក់​ពិការ​អោយ​ចំគោ​លដៅ​ និង​បំពេញសំណុំលិខិត​ជូន​មុខ​សញ្ញា​ឲ្យបា​ន​ត្រឹម​ត្រូវ​ យុត្តិធ៌ម និង​ទាន់​ពេល​វេលា ដើម្បីត្រៀមលក្ខណៈរៀបចំបំពេញ សំណុំលិខិតបញ្ចូលក្នុង​​ក្រ​ប​ខណ្ឌ​ជា​​​​​​កងយោធ​ពលខេមរ​ភូមិន្ទ ធ្វើការគ្រប់​គ្រង និងផ្ទេរ​ទៅក្រសួង​សង្គមកិច្ច​អតីតៈយុទ្ធជន និងយុវនិតិសម្បទា គ្រប់​គ្រង​បន្តទៀត ៕