ព័ត៌មាន

ពិធី​​បើក​​វគ្គ​​​ហោះ​​ហ្វឹក​​ហ្វឺន​​អាកាស​​យា​​និក​​ យន្ត​​ហោះ​​អឹម​​អេ​​៦០​​ (MA60)
នាយកដ្ឋានព័ត៌មាន(៣)
125
1448 ពិធី​​បើក​​វគ្គ​​​ហោះ​​ហ្វឹក​​ហ្វឺន​​អាកាស​​យា​​និក​​ យន្ត​​ហោះ​​អឹម​​អេ​​៦០​​ (MA60)

     កាល​ពីថ្ងៃទី១២ ​ ខែ​កុម្ភៈ ឆ្នាំ២០២០  នៅមូលដ្ឋាន​ទ័ព​អាកាស​ពោធិ​ចិន​តុង ​បាន​ប្រារព្ធ​ពិធី​បើក​វគ្គ​បំប៉ន ​ហោះ​ហ្វឹក​ហ្វឺន​អាកាស​យា​និក​ យន្ត​ហោះ​អឹម​អេ​៦០​ (MA60) ក្រោម​អធិបតី​ភាព​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក គង់ មុនី ​មេ​បញ្ជាការ​ស្តី​ទី ​តំណាង​មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​។

     បន្ទាប់​ពី​​លោក ឧត្តម​សេនីយ៍​ត្រី​ មាស ​វុត្ថា ​ស្នង​ការ​រង​ ស្នង​ការ​ដ្ឋាន​ហ្វឹក​ហ្វឺន​ និង​ឃោសនា​ព័ត៌​មាន​ នាយ​ការិយា​ល័យ​ហ្វឹក​ហ្វឺន​ ឡើងមាន​មតិដោយលើកឡើងពីគោលបំណង និងសំណូមពររបស់វគ្គរួចមក ឯក​ឧត្តម ឧត្តម​សេនីយ៍​ទោ​ សូ ​វណ្ណា​រី​ នាយ​រង​សេនា​ធិការ​ និង​ជា​មេ​បញ្ជាការ​កង​ហោះ​ដឹក​ជញ្ជូន​ បាន​ឡើង​អាន​ផែន​ការ​ សច្ចា​ប័ន​ របស់​មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស។​

     មាន​មតិ​សំណេះ​សំណាល ​​និង​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​អាកាស​យានិ​ក ​យន្ត​ហោះMA60 នា​ឱកាស​នេះ​ ឯកឧត្តម គង់ មុនី ​បាន​លើក​ឡើង​ថា​៖ បច្ចុប្បន្ននេះនៅគ្រប់អង្គភាពទ័ព​ បានយកចិត្តទុកដាក់ជាសំខាន់​លើក​ការ​ងារ​បណ្តុះ​បណ្តាល​ និង​បំប៉ន​គ្រប់​ជំនាញ​បន្ថែម​ទៀត​​ ដល់​យោធិនរ​បស់​ខ្លួន​ ជា​ពិសេសដល់​យោធិន​វ័យ​ក្មេង​ និង​បន្ត​វេន​ ទាំង​អនុវត្ត​នៅ​ក្នុង​អង្គភាព​ផ្ទាល់​ នៅ​សាលា​យោធា​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស​ ដែល​ធ្វើ​ឲ្យ​យោធិន​របស់​យើង​ម្នាក់ៗ​ រឹតតែមានសមត្ថភាព​គ្រប់គ្រាន់ច្បាស់លាស់ និង​មាន​ទេពកោសល្យ​ស្ទាត់​ជំនាញ ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ពិត​ប្រាកដ​ ក្នុង​ការ​បំពេញ​តួនាទី ​របស់​ខ្លួន​ឈាន​ទៅ​ទទួល​បាន​លទ្ធផ​លល្អប្រសើរ និង​សម្រេច​ជោគ​ជ័យ​គ្រប់​ភារកិច្ច​ ឆ្លើយ​តប​ទៅ​នឹង​ផែន​ការ​កែ​ទម្រង់​ខ.ភ​.​ម និង​តម្រូវ​ការជាក់ស្តែង​ក្នុង​ភារកិច្ច​ការ​ពារ​ កសាង ​និង​អភិវឌ្ឍ​ជាតិ​ សម្រា​ប់ពេល​អនាគត​ ស្រប​ទៅ​នឹង​ភាព​រីក​ចម្រើន​ និង​ការ​ប្រណាំង​ប្រជែង​លើ​វិស័យ​យោធា​ របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​ទូទាំង​ពិភព​លោក​ ជា​ពិសេស​ឱ្យ​ស្រប​ទៅ​នឹង​កា​រ​វិវឌ្ឍន៍​ធន​ធាន​មនុស្ស​ របស់​កង​យោធ​ពលខេមរ​ភូមិន្ទ ​ដែល​ក្នុង​​នោះ​ក៏​មាន​កង​ទ័ព​ជើង​អាកាស​យើង ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​នឹង​កំពុង​ពង្រីក​ខ្លួន​ជា​បណ្តើរ​ៗ​ ទាំង​អាកាស​យានិ​ក ​និង​អ្នក​ឯកទេស​ផង​ដែរ​។​ ការ​បើក​វគ្គ​បំប៉ន​ហោះ​ហ្វឹក​ហ្វឺន​ដល់​នាយ​ទាហាន​ ជា​អាកាស​យានិក​នៅ​ថ្ងៃ​នេះ​ គឺ​ជា​ជំហាន​ដំបូង​របស់​កង​ហោះ​ដឹក​ជញ្ជូន​ ក្នុង​ការ​រៀប​ចំ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ពី​សមត្ថភាព​របស់​អាកាស​យានិក​ម្នាក់​ៗ​ ក្នុង​ការ​ហោះ​ហើរ​ដោយ​អនុវត្ត​តាម​ផែន​ការ​ សច្ចាប័ន​ របស់​មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​។​ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា​៖ កន្លង​មក​កង​ទ័ព​ជើង​អាកាស​ មាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ ដល់​នាយ​ទាហាន​ជា​បន្ត​បន្ទាប់​ដែរ​ ​តែវ​គ្គ​បំប៉ន​ហោះ​ហ្វឹក​ហ្វឺន​អាកាស​យានិ​ក យន្ត​ហោះMA60​ គឺ​ជំហាន​ដំបូង ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​ ទៅ​តាម​បទ​ដ្ឋាន​ និង​ និយាម​បច្ចេក​ទេស​អន្តរ​ជាតិ​ ដែល​ជា​គោល​បំណង​របស់​យើង ​សម្រាប់​ទៅ​ថ្ងៃ​អនាគត​។​ ក្រោយ​ពី​បញ្ចប់​វគ្គ​ នាយ​ទា​ហាន​ទាំង​អស់​ នឹង​ទទួល​បាន​នូវ​ចំណេះដឹ​ង​មួយ​កំរឹត​ថែម​ទៀត​ លើកា​រ​ងារ​ហោះ​ហើរ​ បញ្ជា​យន្ត​ហោះ​ប្រភេទ​MA60​នេះ​។ ឯកឧត្តម បាន​ក្រើនរំលឹកដល់សិក្ខាកាមទាំងអស់  ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ នូវ​ទ្រឹស្តី ​និងការអនុវត្តហោះជាក់ស្តែង ពិសេស​ត្រូវមានជំនឿ និង​ទុក​ចិត្តលើការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន​ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់​កង​ទ័ព​ជើង​អាកាស​ ឱ្យ​បាន​ល្អ​ជាប់​ជា​ប្រចាំ​ ត្រូវ​គោរពវិន័យ ​បទ​បញ្ជាផ្ទៃក្នុង​របស់សាលា​ឲ្យ​បាន​ម៉ឹង​ម៉ាត់ ​និង​ត្រូវ​ខិតខំរៀនសូត្រ នូវបណ្តាមុខវិជ្ជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់​ ដើម្បីទទួលបានលទ្ធផលល្អ ក្រោយបញ្ចប់វគ្គ។ សិក្ខាកាមដែលត្រូវ​បំប៉ន​នៅ​ក្នុង​វគ្គ​នេះ​មាន​ចំនួន​០៨​នាក់​ និង​យោធា​ចារ្យ​ចំនួន០៨​នាក់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ