កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅយោធភូមិភាគទី៥ ខេត្តបាត់ដំបង បានប្រារព្ធអង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ ទិសដៅអនុវត្តន៍ការងារបន្តសំរាប់ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក។
បន្ទាប់ពីសុន្ទរកាថាស្វាគមន៏របស់ ឯកឧត្តម ឧត្តមសេនីយ៏ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានឡើងថ្លែងសន្ទរកថាស្វាគមន៍ដោយបានលើកឡើងពីការខិតខំប្រឹងប្រែងដឹកនាំបញ្ជារបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងការចូលរួមយ៉ាងសកម្មរបស់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់កងឯកភាពចំណុះយោធភូមិភាគទី៥ ដើម្បីពង្រឹងប្រៀបការពារជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងអភិវឌ្ខន៏ប្រទេសរួចមក ឯកឧត្តម ឧត្តមសេនីយ៏ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានអានរបាយការណ៏លទ្ធផលការងារដែលយោធភូមិគាគទី៥ កងទ័ពជើងគោកសម្រេចបានក្នុងឆ្នាំ២០១៩ និងអានផែនការផ្សព្វផ្សាយទិសដៅការងារអនុវត្តន៏បន្តឆ្នាំ២០២០ របស់យោធភូមិភាគទី៥ បានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការគោរពរាល់បទបញ្ជា សេចក្តីណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដោយយកចិត្តទុកដា់ក់ពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដី លើកិច្ចការពារព្រំដែនគោក បន្តពិភាក្សាជាមួយបណ្តារប្រទេសជិតខាងក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ បន្តទំនាក់ទំនងល្អ និងខិតខំដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី។ ឯកឧត្តម បានបញ្ជាក់ថា៖ យោធភូមិភាគទី៥ បានបន្តខិតខំហ្វឹកហ្វឺន បង្កើនសមត្ថភាពកងទ័ព រៀនសូត្រ អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ។ ទទឹមនេះបានយកចិត្តទុកដាក់ការងារសាងសង់ជំរំបន្ទាយ និងការចូលរួមការពារសន្តិសុខ រក្សាសុវត្ថិភាព ព្រមទាំងការអភិវឌ្ឍន៏ប្រទេសជាតិ និងមូលដ្ឋានសម្រេចបានគួជាទីមោទនៈ។ របាយការណ៏ក៏បានបញ្ជាក់ពីទិសដៅ ដែលត្រូវអនុវត្តន៏បន្តក្នុងឆ្នាំ២០២០ ដើម្បីពង្រឹងប្រៀបការពារជាតិ ការពារសណ្តាប់ធ្នាប់សន្តិសុខសណ្តាប់ធ្នាប់សង្គម ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៏ប្រទេស។ សិក្ខាសាលាក៏បានការចូលរួមមតិយោបល់រួមនឹងការងារលំបាកខ្លះៗដែលអង្គភាព ជំនាញជួបប្រទះ ដាក់ចេញជាសំណើរ និងសំណូមពរ រួមនឹងការដកពិសោធន៏កែសម្រួលការងារ ដើម្បីដាក់ចេញទិសដៅឆ្នាំ២០២០ អោយអនុវត្តន៏ល្អបន្ថែមទៀត។ ឆ្លើយតបទៅនឹងភារកិច្ចការពារជាតិ និងស្នាដៃដែលនាយទាហាន ពលទាហានសំរេចបានកន្លងមក អង្គពិធីក៏បានបំពាក់គ្រឿងឥស្សរិយយស ផ្តល់ប័ណ្ណសរសើរ និងលិខិតសរសើរ ដល់អង្គភាព និងបុគ្គលមានស្នាដៃឆ្នើម អមដោយរង្វាន់លើកទឹកចិត្ត ផ្តល់មេគោពូជ ធុងបាញ់ទឹក ធុងជ័រ ស្បែកជើង ស្រោមជើង ទូរទស្សន៏ ធុងទឹកក កង្ហារ នាឡិការព្យួរជញ្ជាំង និងជ័យលាភីទង់ប្រឡងប្រណាំង ផងដែរ ។
បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៏ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក បានគូសបញ្ជាក់បន្ថែមលើបទអន្តរាគមន៏បណ្តាកងឯកភាពចំណុះរួចមក អញ្ជើញមានប្រសាសន៏បូកសរុបអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតំលៃខ្ពសចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារបំពេញរាល់ភារកិច្ចនូវស្នាដៃរយៈពេល១ឆ្នាំកន្លងមក ដែលនាយទាហាន នាយទាហាន និងពលទាហានគ្រប់កងឯកភាពចំណុះយោធភូមិភាគទី៥ សម្រេចបាន ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណការយកចិត្តទុក្ខដាក់បង្កលក្ខណៈគ្រប់បែបយ៉ាងរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃខ.ភ.ម អង្គភាពសម្ព័ន្ធមេត្រីភាព និងអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលនាំឲ្យយោធភូមិភាគទី៥ កងទ័ពជើងគោកអនុវត្តន៏ភារកិច្ចបានជោគជ័យ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីជោគជ័យធំៗរបស់រាជរដ្ឋាភិបាលសំរេចបានដែលបានធ្វើឲ្យមតិជាតិ និងអន្តរជាតិគាំទ្រយ៉ាងខ្លាំងក្លា និងបានគូសបញ្ជាក់សភាពការណ៏នយោបាយទូទៅនៅក្នុងស្រុក និងក្រៅប្រទេស ដែលកំពុងមានការវិវឌ្ឍន៏ ក្នុងនោះកម្ពុជាបានបញ្ចប់សង្គ្រាមជាស្ថាពរ ក្រោមនយោបាយបង្រួបបង្រួមជាតិ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អប្រសើរទូទាំងប្រទេស និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងក្រុមពួកជ្រុលនិយមក្រៅច្បាប់ ដែលបានព្យាយាមធ្វើឲ្យអស្ថិរភាពនយោបាយនៅកម្ពុជា និងវិទ្ធង្សនាសេដ្ឋកិច្ច តាមរយៈការយកបញ្ហា អ៊ីប៊ីអេ (EBA) មកឃោសនានោះ ប៉ុន្តែសកម្មភាពទាំងអស់នោះ គឺមិនបានអូសទាញទឹកចិត្ត ឬទស្សនៈរបស់នាយទាហាន ពលទាហាន យើងបានឡើយបានឡើយ។ ឯកឧត្តមក៏បានផ្តាំផ្ញើរអង្គសិក្ខាសាលាបន្តអនុវត្តន៏ផែនការអនុវត្តន៏ ឆ្នាំ២០២០ ប្រកបដោយប្រសិទ្ធភាព ដោយបន្តចូលរួមគាំទ្រ និងអនុវត្តន៏កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់ទី៤ ក្នុងកំណែរទំរង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល បន្តកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ដើម្បីពង្រឹងប្រៀបការពារជាតិ បន្តសហការណ៏ជាមួយសមត្ថកិច្ច អាជ្ញាធរដែនដី ដើម្បីអនុវត្តន៏ ភូមិ ឃុំមានសុវត្ថិភាព។ បន្តហ្វឹកហ្វឺនបំប៉នសមត្ថភាពកងទ័ពជាប្រចាំ ធានាគ្រប់គ្រងជូសជុលគ្រឿងបរិក្ខា ធានាបាននូវសុវត្ថិភាព និងរក្សាសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច បន្តការពារ គោរពរដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាព ៕