ស្ថិតក្រោមអធិបតីភាព ឯ.ឧ ជៀង អំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគីរី កាលពីពេលថ្មីៗកន្លងទៅនេះ សមាជិក សមាជិការគណបក្សប្រជាជន ខេត្តរតនគីរី បានស្តាប់ការផ្សព្វផ្សាយស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤២ អាណត្តិទី៥ និងបានធ្វើការបូកសរុបលទ្ធផលការងាររបស់គណបក្សខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០១៩ និងលើកទិសដៅសំរាប់អនុវត្តឆ្នាំ២០២០។
ក្នុងឱកាសនោះ ឯ.ឧ ជៀង អំ បានលើកអំពីលទ្ធផលរបស់សន្និបាតគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជាលើកទី៤២ អាណត្តិទី៥ ដែលធ្វើឡើងរយៈពេល០២ថ្ងៃ ចាប់ថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេច ហេង សំរិន ប្រធានកិត្តិយសបក្ស បានបិទបញ្ចប់ហើយ ដោយបានដាក់ចេញនូវផែនការ ការងារជាច្រើនសម្រាប់ឆ្នាំ២០២០។ឯ.ឧ បានបន្តទៀតថា៖ អង្គសន្និបាតបានអនុម័តលើការងារចំនួន ១១ចំណុច រួមមាន៖
១៖ បានពិភាក្សា និងអនុម័តជាឯកច្ឆ័ន្ទនូវរបាយការណីស្តីពីសភាពការណ៍ទូទៅ និងការងារ គណបក្ស២០១៩ និងទិសដៅភារកិច្ច២០២០ ក្តាប់ជាប់តួនាទីភារកិច្ច និងរបៀបរបបក្រុមការងារចុះមូលដ្ឋាន និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
២៖ បានកត់សម្គាល់ និងមោទនភាពចំពោះសភាពការណ៍ទូទៅរបស់ជាតិ ឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឈន៍។
៣៖ សន្និបាតដឹងគុណប្រជាជនកម្ពុជានៅគ្រប់ទិសទី ដែលយល់ច្បាស់ពីតម្លៃនៃសុខសន្តិភាព និងប្តេជ្ញាថែរក្សាសន្តិភាព។ ជាពិសេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងធ្វើរបស់ពួកជ្រុលនិយម។
៤៖ បានគោរព និងអរគុណក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលបានផ្តល់ជំនឿទុកចិត្ត លើការដឹកនាំ របស់គណបក្ស ដោយបានចេញទៅបោះឆ្នោត និងបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ស្រុកខ័ណ្ឌ អាណត្តិទី៣ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ អង្គសន្និបាតបានពិនិត្យ និងវាយតម្លៃចលនា នៃកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈកា វិសហមជ្ឈការ និងប្រឆាំងអំពើពុករលួយ។ លើកកម្ពស់អភិបាលកិច្ចស្ថាប័ន ការអភិវឌ្ឈន៍ ធនធានមនុស្ស ការផ្តល់សេវាសាធាណៈប្រកបដោយគុណភាពតម្លាភាព ពង្រឹងយុត្តិធ៌ម។ ស្រះដៃគ្នាធ្វើកំណែទម្រង់លើគ្រប់វិស័យ តាមអភិក្រម៥៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
៥៖ អង្គសន្និបាតមានមោទនាពចំពោះលទ្ធផល នៃដំណើរការអភិវឌ្ឈន៍សេ្ឋកិច្ច និងការកែលំអជីវភាពរស់នៅប្រជាជន។ ២០១៩កំណើនសេដ្ឋកិច្ចរក្សាបានប្រមាណ ៧.១ភាគរយ។
៦៖ ជំរុញអនុវត្តគោលនយោបាយជាតិ គាំពារសង្គមតាមរយៈការពង្រឹង និងអភិវឌ្ឈន៍ជំនួយ និងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ខិតខំរក្សាសន្តិសុខការងារ របស់កម្មករនិយោជិត ពង្រឹងគោលនយោបាយជួយកសិករ រក្សារស្ថិរភាពថ្លៃកសិផល និងពង្រីកទីផ្សារ កសិផល។
៧៖ អង្គសន្និបាតប្រកាសប្រឆាំងដាច់ខាត មិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងជំរុញការអនុវត្ត ច្បាប់ដ៏ម៉ឺងម៉ាត់ចំពោះអង្គការចាត់តាំង និងបុគ្គលណា ដែលប្រព្រឹត្តល្មើសច្បាប់។ បញ្ជាក់ជំហរឥតងាករេក្នុងការថែរក្សាពូនជ្រុំ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
៨៖ អង្គសន្និបាតប្រកាសលើកកម្ពស់ស្មារតី នៃសង្គមជាតិ ថែរក្សាសន្តិភាព រៀបចំពិធីជួបជុំ មហាជនថ្ងៃ២៩ ធ្នូ រៀងរាល់ឆ្នាំរំលឹកខួបនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ស្តូបអនុស្សាវរីយ៍ នៃ នយោបាយឈ្នះ-ឈ្នះ និងអប់រំអត្ថន័យនៃនយោបាយឈ្នះ-ឈ្នះ។
៩៖ អង្គសន្និបាត ប្រកាសយកចិត្តទុកដាក់ពីស្ថានការណ៍ពិភពលោកដែលកំពុង បន្តវិវត្តន៍តាមផ្លូវ ដ៏ស្មុគស្មាញ ជ្រាលជ្រៅ ឆាប់រហ័ស និងពិបាកប៉ាន់ស្មាន ដែលបង្កបញ្ហាប្រឈម និងហានិភ័យកាន់ តែច្រើនខាងយោធា សន្តិសុខ សេដ្ឋកិច្ចនិងសង្គម។ អង្គសន្និបាត វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានការពារដាច់ខាតដោយជោគជ័យនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី អព្យាក្រឹត្យភាព សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងការឯក ភាពជាតិអំណោយផលដល់ការអភិវឌ្ឈន៍សេដ្ឋកិច្ចសង្គម និងរក្សាខ្ជាប់នូវបាវចនា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។
១០៖ អង្គសន្និបាត បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការបក្សគ្រប់ថ្នាក់គ្រប់ផ្នែក ក្រុមការងារបក្ស ចុះមូលដ្ឋានមន្ត្រី ដែលបានសម្រេចរាល់ភារកិច្ច និងមានជំនឿថា នឹងបន្តយ៉ាងសកម្មក្នុងស្មារតី សាមគ្គីឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួចធ្វើជាស្នូលចលនារបស់ប្រជាជន។
១១៖ អង្គសន្និបាតអំពាវនាវប្រជាជនទាំងមូលរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល នៅក្រោមម្លប់នៃអង្គព្រះមហាក្សត្រ រួមគ្នាពូនជ្រំសមិទ្ធិផលសង្គមជាតិ ការពារភាពសន្តិភាព និងជំរុញ ការអភិវឌ្ឈន៍សេដ្ឋកិច្ចសង្គមឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និងរុងរឿង ៕