ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត ​ទៅ​ចូល​រួម​ទស្សនា​ការ​តាំង​ពិព័រណ៌​(Air show​)​សឹង្ហ​បូរី​
នាយកដ្ឋានព័ត៌មាន(៣)
125
1441 ឯកឧត្តម​ នាង​ ផាត ​ទៅ​ចូល​រួម​ទស្សនា​ការ​តាំង​ពិព័រណ៌​(Air show​)​សឹង្ហ​បូរី​

       នៅ​ព្រឹកថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ​២០២០​​នេះ ​ឯកឧត្តម​ នា​យ​ឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខា​ធិការ​​ប្រ​ចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដឹក​នាំ​ប្រតិភូ​មួយ​ក្រុម ​អញ្ជើញ​ទៅ​ចូល​រួម​ទស្សនា​ ការ​តាំង​ពិព័រណ៌​អាកាស​ចរណ៍ ​លើក​ទី​១៧ ​ដែល​ប្រព្រឹត្តិទៅ​នៅ​ប្រទេសសឹង្ហបូរី ចាប់ពី​ថ្ងៃទី​១០ ​ដល់ ១៣ ខែកុម្ភៈ ឆ្នាំ២០២០។ ជូន​ដំណើរប្រតិភូដល់​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ​ក្នុង​ឱកាស​នោះមាន​៖​ ឯកឧត្តម​​អគ្គនាយក​រង​ ក្រសួង​ការ​ពារ​ជាតិ​​, នាយ​ទាហាន​ នាយទាហានរង ចំណុះក្រសួងការពារជាតិជាច្រើនរូប។

       សូមបញ្ជាក់ថា៖ ការតាំងពិព័រណ៌អាកាសចរណ៍​ (Air show)លើក​ទី​១៧​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​សឹង្ហ​បូរី​ គឺ​ប្រារព្ធ​​ឡើង​ជា​រៀង​រាល់​​២ឆ្នាំ​ម្តង ដើម្បី​ដាក់​តាំង​បង្ហាញ​នូវ​យន្ត​​ហោះ​​ទំនើបៗ​ទាំង​ស៊ីវិល​ និង​យោធា ដែលបណ្តា ក្រុម​ហ៊ុន​​នានា​ នៅលើ​សកល​លោក​ មួយ​​​ចំនួនបានផលិតក្នុងប្រទេសរបស់ខ្លួន ហើយ​នាំ​យក​មក​ដាក់​​បង្ហាញ​ក្នុង​ពិធី​តាំង​ពិព័រណ៍​ នៅ​ប្រទេសសឹង្ហបូរី ដើម្បីអោយប្រមុខការពារជាតិ និងមេបញ្ជាការកងទ័ពមកពីបណ្តា​ប្រទេស​​នានា​ ទៅ​ទស្សនា​ និង​ទទួល​បាន​ការ​ចំណាប់​អារម្មណ៏​ ដើម្បីនាំ​យកមកប្រើប្រាស់​ក្នុងប្រទេសរបស់​ខ្លួន​លើ​វិស័យ​ការ​ពារ​ជាតិ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ