ព័ត៌មាន

ឯកឧត្តម​ សោម ​សុវណ្ណ​ បើក​វគ្គ​ហ្វឹក​ហ្វឺន​ក្បាច់​គុន ​និង​ក្បាច់​រាំ​ យោធ​ភូមិ​ភាគ​ពិសេស ០៥-០២-២០​
នាយកដ្ឋានព័ត៌មាន(៣)
58
1436 ឯកឧត្តម​ សោម ​សុវណ្ណ​ បើក​វគ្គ​ហ្វឹក​ហ្វឺន​ក្បាច់​គុន ​និង​ក្បាច់​រាំ​ យោធ​ភូមិ​ភាគ​ពិសេស ០៥-០២-២០​

     អនុវត្តតាមផែនការណ៍ហ្វឹកហ្វឺប្រចាំឆ្នាំ២០២០ របស់ឯកឧត្តម ​មេបញ្ជាការយោធភូមិភាគពិសេស​ យោធភូមិភាគ​ពិសេស​​ បាន​ដំណើរ​ការបើកវគ្គហ្វឹកហ្វឺនក្បាច់គុន និងក្បាច់រាំ ស្ថិតក្រោម​អធិបតី​ភាព ​ឯកឧត្តមឧត្ដមសេនីយ៍ទោ សោម សុវណ្ណ មេ​បញ្ជាការរង យោធ​​ភូមិ​ភាគ​ពិសេស ដែលពិធីនេះ​បានប្រព្រឹត្តិទៅ នៅ បញ្ជាការ​ដ្ឋាន​​យោធ​​ភូមិ​ភាគ​​ពិសេស ស្ថិតក្នុងភូមិសាស្ត្រ​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។

      ឧត្តម​សេនិយ៍​ត្រី​ ហ៊ូ ចាន់ដារ៉ា នាយ​សេនា​រង​ យោធ​ភូមិ​ភាគ​ពិសេស​ ​អានបទ​បញ្ជាហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ និង ក្បាច់រាំ និងផែនការស្តីពីការងារហ្វឹកហ្វឺនវគ្គបំប៉ន​គ្រូជំនាញ ​គ្រូ​បង្គោ​ល​ក្បាច់គុន ដោយបានបញ្ជាក់​ថា៖​ វគ្គហ្វឹកហ្វឺនមានគោលបំណង ដើម្បីនាយទាហាន នាយ​ទាហាន​រង និងពលទាហាន បានយល់ដឹងពីក្បាច់​គុន​ និង​ក្បាច់​រាំ​ ឲ្យ​បាន​ស្ទាត់​ជំនាញ ​និងដើ​ម្បី​​ពង្រឹង​កាយ​សម្បទា ​ធានា​ប្រយុទ្ធ​ សម​ស្រប​តាម​ការ​អភិវឌ្ឍន៍​ រីក​ចម្រើន​របស់ប្រទេសជាតិ និងលើក​កម្ពស់​សមត្ថភាព កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ​។ ហ្វឹកហ្វឺនទៅតាមខ្លឹមសារ​មេរៀន​ក្នុងសៀវភៅក្បាច់គុន កងយោធពលខេមរភូមិន្ទ និងក្បាច់រាំ ឆ្លងតាម​ការហ្វឹកហាត់នៅសាលានាយទាហានសកម្ម វគ្គអន្តរាគមន៍​ពិសេស។ ហ្វឹកហ្វឺនបំប៉ន​គ្រូរបង្គោលជំនាញ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ កុម្ភៈ ដល់ថ្ងៃទី១៩ កុម្ភៈ និងបន្តហ្វឹក​ហ្វឺនដល់សិក្ខាកាម រយៈពេល ៣០ថ្ងៃ ពីថ្ងៃទី​១៩ ​កុម្ភៈ ​ដល់​ថ្ងៃទី ​១៩​ មិនា ឆ្នាំ​២០២០​ ទើប​បញ្ចាប់​​​។​

      ក្នុងនាម ឯកឧត្តម ​មេបញ្ជាការ​យោធ​ភូមិភាគពិសេស​ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម សុវណ្ណ បានថ្លែង​​នូវ​ការ​កោត​​សរសើរ​ និងវាយតម្លៃ​ខ្ពស់​ ​ចំពោះ​លទ្ធផល​​ការងារ​​ ដែលបានយកចិត្តទុកដាក់ ​ក្នុងការហ្វឹកហ្វឺន​ឲ្យ​ដល់​នាយ​ទាហាន​ ពលទាហាន បានសម្រេចបាន​លទ្ធផល​ដោយជោគជ័យនា​ពេល​នេះ។ ឯកឧត្តម សោម សុវណ្ណ  ផ្តាំផ្ញើរដល់កម្មសិក្សាការី​ជា​គ្រូ​បង្គោល​​ជំនាញ​ទាំង​អស់​ ត្រូវយក​ចិត្តទុកដាក់​ហ្វឹកហ្វឺន​​រៀន​សូត្រ​ឲ្យបានស្ទាត់​ជំនាញ នូវមុខវិជ្ជាក្បាច់គុន កងយោធពលខេមរភូមិន្ទ និងក្បាច់រាំ ធ្វើយ៉ាងណាពេលបញ្ចប់វគ្គវិលត្រឡប់ទៅ​អង្គភាព​របស់​ខ្លួនវិ​ញ​ បន្តចែករំលែកចំណេះដឹងទាំងនេះដល់នាយទាហាន នាយទាហនរង និងពលទហាន ឲ្យ​បាន​ចេះចាំ​ស្ទាត់​គ្រប់ៗគ្នា។ ឯកឧត្តម បានក្រើនរំលឹកដល់យោ​ធិនគ្រប់រូប ត្រូវប្រកាន់ភ្ជាប់នៅតួនាទី​​ភារ​កិច្ច​​​រ​បស់​ខ្លួន​ ​ជា​កង​យោធ​ពលខេមរភូមិន្ទ មានទួនាទី​ការពារ​បូរណ​ភាពទឹកដី និងការពារសុវត្ថភាព សន្តិសុខ ជូន​ប្រជាពល​រដ្ឋ​។ ​ពិសេស​យោធ​ធិនជាគ្រូបង្គោលម្នាក់ៗ ត្រូវគោរពឲ្យបាននូវច្បាប់លក្ខន្ធកៈ​ទូទៅ​របស់កង​យោធ​​​ពល​ខេមរ​ភូមិន្ទ ​ក្នុងនោះមិន​ត្រូវ​ប្រព្រឹត្ត​​នៅ​ភារកិច្ច​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​នឹ​ង​ច្បាប់​របស់រដ្ឋ និង លក្ខន្ធកៈ​​របស់​កងយោធ​ពលខេមរភូមិន្ទ ព្រមទាំង​ចូលរួមថែរក្សា​ការពារនូវ​សុខសន្តិភាពឲ្យបានដាច់ខាង ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ