ព័ត៌មាន

សាលា​ពល​ទាហាន​យោធ​ភូមិ​ភាគ​ពិសេស​ មាន​រៀប​ចំបើ​ក​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ក្បាច់​គុណ​ របស់​កង​យោធព​លខេមរភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
122
1437 សាលា​ពល​ទាហាន​យោធ​ភូមិ​ភាគ​ពិសេស​ មាន​រៀប​ចំបើ​ក​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ក្បាច់​គុណ​ របស់​កង​យោធព​លខេមរភូមិន្ទ​

     ក្បាច់​គុណបុរាណខ្មែរ គឺជាប្រភេទយុទ្ធគុណដ៍ចំណាស់មួយ នៃប្រភពក្បាច់គុណដ៍សំបូរបែប ក្នុងនោះខ្មែរយើង​ក៍​មាន​អរីយ៍ធម៍​ខ្ពង់​ខ្ពស់​យូរអង្វែ​ង ដែលប្រជាពលរដ្ឋក៍ដូចជាកងទ័ព​ក្នុង​សមយ័​បុរេ​ប្រវត្តិ​ រហូតមក​ដល់​សម័យអង្គរ​បាន​​ហាត់​រៀន​ និងហ្វឹកហាត់ក្បាច់គុនរបស់ខ្លួនតាមក្បួនគម្ពីគុនរបស់ខ្លួនត្រឹមត្រូវ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណះ មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគពិសេស តំណាង​ ឯកឧត្តម​មេបញ្ជាការយោធភូមិភាគពិសេស បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងឱកាសបើក​វគ្គបណ្តុះបណ្តាលគ្រូ​បង្គោល​ក្បាច់គុន​របស់កងយោធពលខេមរភូមិន្ទ នៅក្នុងសាលាពលទាហានយោធភូមិភាគពិសេស ស្ថិតក្នុង​ភូមិថ្មី​ ឃុំ​ជ្រៃ​បាក់​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២០ ​កន្លងទៅនេះ ដោយមានការ​ចូល​រួម​ពីលោក ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយក​សាលា​ពល​ទាហាន​​ យោធ​​ភូមិ​​ភា​គ​ពិសេស​​ និង​​ មាន​​សិក្ខា​កា​ម​ចូល​​រួម​​ចំនួន​១៤​០​នាក់។

     លោក ឧត្តម​សេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហា​ន​យោធ​ភូមិភាគពិសេស បានឡើងអាន របាយ​ការណ៍​ ដោយបានបញ្ជាក់ថា៖ គោលបំណង នៃការបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុណ​ របស់​កង​យោធពល​ខេមរ​ភូមិន្ទ គឺដើម្បីអោយនាយទាហាន នាយទាហានរង​ ជា​គ្រូ​បង្គោល​ក្បាច់​គុណ ​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ បានយល់ដឹងពីមេរៀនក្បាច់គុន អោយបានយ៉ាងស្ទាត់ជំនាញ ដើម្បីយកទៅបង្ហាត់ដល់ សិក្ខា​កាម​ ខ.ភ.ម អោយបានស្ទាត់ជំនាញបន្ថែម​ទៀត។​ ឧត្ត​ម​សេនីយ៍ត្រី​ កង​ ប៊ុន​ធឿន ​បាន​អោយ​ដឹង​ទៀត​ថា​​៖​ សិក្ខា​កាម​ហ្វឹកហ្វឺន​គ្រូ​បង្គោល​ក្បាច់​គុន ​មាន​ចំនួន ​១៣០នាក់ ​មកពី​៤អង្គភាព រួមមាន៖ សាលាពល​ទាហាន​​តំបន់​អភិវឌ្ឍន៍​ វរៈសេនា​តូច​កាំភ្លើង​ធំ​ និង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្តកំពង់ឆ្នាំង។

    ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណះ បានផ្តាំផ្ញើ​ដល់​សិក្ខាកាម​ក្នុង​វគ្គវណ្តុះបណ្តាលគ្រូជំនាញ ​គ្រូបង្គោល​ក្បាច់គុន ​ត្រូវ​ធ្វើ​យ៉ាង​ណា​សាមគ្គីភាព​ផ្ទៃ​ក្នុង​អោយបានល្អ និងយកចិត្តទុកដាក់លើ​ការ​ងារ​កត់​ត្រា​​បច្ចេ​ក​ទេស​សំខាន់ៗ ​នៅ​លើខ្លឹ​មសារមេរៀន ដើម្បីអោយក្លាយទៅជាគ្រូបង្កោល​មានសមត្ថភាព គុណភាព​គ្រប់​គ្រា​ន់ ក្នុងការយកទៅបង្ហាត់បន្ត​ដល់អង្គភាពរបស់ខ្លួន។ ក្នុងពេលហ្វឹកហ្វឺនរៀនសូត្រ សិក្ខាកាមត្រូវសាមគ្គី​សហការគ្នា និងគោរពវិន័យអោយបានល្អ។ នៅ​ចុងបញ្ចប់ពិធី គណៈអធិបតីបានប្រគល់សៀវភៅក្បាច់​គុន​របស់​កង​ទ័ព ជូន​ដល់​សិក្ខាកាម​គ្រូ​បង្គោល​​ក្បាច់គុណ ទាំង៤អង្គភាព​ផង​ដែរ ៕​ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ