ព័ត៌មាន

ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន​ ប្រគេន​កុំព្យូទ័រ​.​បច្ច័យ និង​ភេសជ្ជៈ​ចំនួន​១២​កេស​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ពោធិ​មាន​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
45
1433 ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន​ ប្រគេន​កុំព្យូទ័រ​.​បច្ច័យ និង​ភេសជ្ជៈ​ចំនួន​១២​កេស​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ពោធិ​មាន​ជ័យ​

     ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគេនកុំព្យូទ័រលើតុមួយគ្រឿង ព្រមទាំងភេសជ្ជៈចំនួន ១២​កេស​ និងថវិកា​មួយ​ចំនួន ​ដល់​ព្រះ​ចៅ​អធិការ ​វត្ត​ពោធិ​មាន​ជ័​យ ហៅវត្តវល្លិ៍យាវ តាមការបិណ្ឌបាត្រពី ព្រះគ្រូចៅអធិការ និងព្រះសង្ឃ លោកអាចារ្យវត្ត ដើម្បីបង្កើនសមត្ថភាព ក្នុងការសិក្សាស្រាវជ្រាវដល់សមណេសិស្ស ស្ថិត​នៅ​ភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     ការប្រគល់ កុំព្យូទ័រ ភេសជ្ជៈ និងបច្ច័យ ដល់ព្រះសង្ឃនៅវត្តពោធិមានជ័យ បានប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតី​ភាព​ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កាលពីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ។ ការប្រគល់កុំព្យូទ័រលើតុ ភេសជ្ជៈ ចំនួន១២កេស និងបច្ច័យមួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ នៅវត្តពោធិមានជ័យ គឺធ្វើឡើងតាមសំណូមពរព្រះគ្រូចៅអធិការវត្ត ដើម្បីបម្រើ​ឱ្យ​ការសិក្សារៀនសូត្ររបស់សាមណសិស្ស និងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃចំនួន.៤២អង្គ ដែលកំពុងស្នាក់នៅរៀន​សូត្រ​ក្នុង​ទី​វត្ត​អារាម​នេះផ​ង​ដែរ​។​

     ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា៖ ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនា​របស់​រដ្ឋ ឲ្យកាន់តែរីកចម្រើនកន្លងមក ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការីបានប្រគេនស៊ីម៉ងត៍​ ខ្សាច់ ​និងថវិកា​ក្នុងការចូលរួមចំណែកក្នុងការសាងសង់សាលាពុទ្ធិកបឋមផងដែល។ ព្រះ​តេជគុណ សុខ មុនី ព្រះគ្រូចៅអធិការវត្តពោធិ៍មានជ័យ បានមានសង្ឃដិការអគុណ ឯកឧត្តម សោម ស៊ុន និងលោកជំទាវ​ ព្រមទាំងសហការី ដែលតែងតែយកចិត្តទុកដាក់ផ្គត់ផ្គង់ចង្ហាន់ ដល់ព្រះសង្ឃ និងចូលរួមចំ​ណែកក្នុងសកម្មភាព​សាង​សង់​នៅក្នុងទីវត្តអារាម។ ព្រះសង្ឃ ប្រជាពលរដ្ឋ និងឧបាសក ឧបាសិកា ចំណុះជើងវត្ត មានសេចក្ដី​ត្រេក​អរ​ និងគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាព មនុស្សធម៌របស់មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែលជានិច្ចកាល បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងព្រះសង្ឃដែលមានការខ្វះ​ខាត​នៅ​គ្រប់​ទីក​ន្លែង​ ក្នុងខេត្តកំពង់ធំ ស្របតាមលទ្ធភាពដែលធ្វើទៅបាន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ