ព័ត៌មាន

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​អនុញ្ញាត​ឱ្យ​ មេ​បញ្ជាការ​កង​ទ័ព​​ជើង​គោក​សិង្ហបុរី​ ដឹក​នាំគ​ណៈ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរ​សម​​
នាយកដ្ឋានព័ត៌មាន(៣)
109
1418 សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​អនុញ្ញាត​ឱ្យ​ មេ​បញ្ជាការ​កង​ទ័ព​​ជើង​គោក​សិង្ហបុរី​ ដឹក​នាំគ​ណៈ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរ​សម​​

    សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ នា​ល្ងាចថ្ងៃទី២១ ​មករា​ ឆ្នាំ២០២០​នេះ​ បាន​អនុញ្ញាត​ឱ្យ​ ឯឧត្ដម ឧត្តមសេនីយ៍ទោ ហ្គោ ស៊ី ហ៊ូ (Goh Si Hou) មេបញ្ជាការកងទ័ព​ជើងគោកសិង្ហបុរី ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និងពិភាក្សាការងារនៅវិមានសន្តិភាព។

    ឯកឧត្តម អៀង សុផល្លែត ជំនួយ​ការ​សម្ដេចតេជោបានឲ្យដឹងថា៖ ឯកឧត្តម ហ្គោ ស៊ីហ៊ូ បានជម្រាបជូន​សម្តេច​តេជោ​ថា៖ ឯកឧត្តម​ធ្លាប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ​ហើយ​ដំណើរទស្សនកិច្ចជាផ្លូវ​ការ​របស់​ឯកឧត្តម​នៅ​ពេល​នេះ ​ឯកឧត្ដម​មាន​អារម្មណ៍​ថា​ ប្រទេសកម្ពុជាមាន​សុខសន្តិភាព​ និងការអភិវឌ្ឍ ហើយការអភិវឌ្ឍន៍នោះទៀត​​​សោ​ត​​ គឺ​ជាការអ​ភិវឌ្ឍ​រយៈ​ពេល​២០​ឆ្នាំ​ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ ឯកឧត្តម ហ្គោ បានមាន​ប្រសាសន៍បន្ដថា៖ សន្តិភាព​ដែល​កម្ពុជា​ទទួល​បាន​មក​នេះ​ គឺបានមកដោយលំបាក ហើយសន្តិភាព​នេះ​ គឺ​នឹង​ស្ថិត​នៅ​ជា​កត្តា​ដ៏​សំខាន់​ រប​ស់កម្ពុជា​សម្រាប់​រយៈពេល​វែង​ថែម​ទៀត​។​ ឯកឧត្តម​ក៏​បាន​គោរព​ជម្រា​បជូន​សម្ដេ​ចតេជោ​ផង​ដែរ​ថា​៖ ឯកឧត្តមពិត​ជា​មានកិត្តិយស​ណាស់​ ដែលបានមកបំពេញទស្សនកិច្ច​ផ្លូវ​ការ​ នៅកម្ពុជា​ ហើយ​ក៏​បាន​ជួប​ពិភាក្សាជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត ផង​ដែរ ​ដើម្បី​ពង្រីក​ និងពង្រឹងកិច្ចសហប្រតិបត្តិ​ការ​ និង​ចំណង​មិត្ត​ភាព​ រវាង​កង​ទ័ព​ទាំង​ពីរ។ ឯកឧត្តម​ មាន​ប្រសាសន៍​ដែរ​ថា​៖ ឯកឧត្តម​រួម​ជា​មួយ​ និង​ឯកឧត្តម ហ៊ុន ម៉ាណែត ​នឹង​បន្ត​ធ្វើការជាមួយគ្នា ដើម្បីធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកង​ទ័ព​ទាំង​ពី​រ ដើម្បីផលប្រយោជន៍ នៃ​ប្រទេស​នីមួយៗផង និងផលប្រយោជន៍សម្រាប់អាស៊ានផងដែរ។ ជាងនេះទៀតឯកឧត្តម ក៏បានគោរពជម្រាបជូន​សម្ដេចតេជោផងដែរថា​ កងទ័ពទាំងពីរ​កន្លង​ម​ក​ មានកិច្ចសហប្រតិបត្ដិ​ការ​គ្នា​យ៉ាង​ល្អ​ ហើយ​ឯកឧត្តម និងឯកឧត្តម​ ហ៊ុន ម៉ាណែត នឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អនេះបន្តទៀត។

    ជាការឆ្លើយតប សម្ដេចតេជោ បាន​ស្វាគមន៍​នូវកិច្ចពិភាក្សា​រវាង ឯកឧត្តម ហ្គោ ស៊ីហ៊ូ និងឯកឧត្តម ហ៊ុន ម៉ា​ណែត​ ហើយ​សម្ដេច​ក៏​បានមានប្រសាសន៍ផងដែរថា៖ ជាការពិតណាស់កងទ័ពទាំងពីរ ចាំបាច់ត្រូវចែក​រំលែក​នូវ​បទ​ពិសោធន៍​ រវាងគ្នាទៅវិញទៅមក, ចែករំលែក​ព័ត៌មាន​គ្នា​នឹង​គ្នា​ទៅវិញទៅមក ក៏ដូចជាការហ្វឹក​ហ្វឺន​រួម​គ្នា​ផង​ដែរ​។​ សម្ដេចបន្តថា៖ នៅពេលនេះពិភព​លោក​ គឺ​មាន​ការ​រត់​ប្រណាំង​សព្វាវុធកាន់តែខ្លាំងឡើង​ បើ​ប្រៀប​ធៀប​ទៅនឹង​ជំនាន់ស​ង្គ្រា​មត្រជាក់​។ ​ក្នុង​ន័យ​នេះ​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​ គឺ​ពិតជាមាន​សារៈសំខាន់ណាស់។ សម្ដេចតេជោ ក៏បានជម្រាបជូន ឯកឧត្តម ហ្គោ អំពី​នយោបាយ​របស់​កម្ពុជា​ ដែលនោះ​គឺ​ប្រជាជន​ គឺ​ជា​ខឿនការពារជាតិ​កម្ពុជា​,​ កង​ទ័ព​មាន​តួនាទីសំ​ខាន់​ក្នុង​ការពា​ជាតិ​ដែរ​ ប៉ុន្តែ​កង​ទ័ព​កម្ពុជា​ក៏​មាន​តួនាទី​ក្នុង​ការ​ចូល​រួម​បង្ក​បង្កើន​ផល​, ការចូលរួម​សង្គ្រោះ​ប្រជាជន​នៅពេល​មាន​គ្រោះ​មហន្តរាយ និង​ការ​ចូល​រួមនូវ​ការ​ថែ​រក្សា​សន្តិភាព​ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានមានប្រសាសន៍​ថា​៖ សម្ដេច​ពុំមាន​ការ​ជឿ​ជាក់​ថា ​ការប្រើកម្លាំងអាចដោះស្រាយ​បញ្ហា​នោះទេ​,​ ផ្ទុយ​ទៅវិញ​ការ​ចរចា​ កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ទេ ​ដែល​ដោះស្រាយ​រាល់​បញ្ហា​ទាំង​ឡាយ។​ ក្នុងន័យនេះ សម្ដេចបានមានប្រសាសន៍​ថា​៖ កម្ពុជាកំពុងតែប្រឹងប្រែង​ធ្វើយ៉ាងណាកែ​ប្រែ​ព្រំ​ដែន​កម្ពុជា​ ជាមួយប្រទេសជិតខាង​ ឱ្យក្លាយទៅជាព្រំ​ដែន សន្តិភាព ​មិត្តភាព ​កិច្ចសហប្រតិបត្តិការ​ និងការអភិវឌ្ឍ ​ហើយ​នឹង​ប្រែ​ក្លាយ​តំបន់​ដែល​ធ្លាប់​ជា​សមរភូមិ ​ឲ្យ​ទៅ​ជា​តំបន់​ទីផ្សារ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ