ព័ត៌មាន

សេនា​នុ​ព័ន្ធ​ថៃ ​ប្រារព្ធ​ខួប​កំណើត​កង​ទ័ព​ភូមិន្ទ​ថៃ ​លើក​ទី​៦១​
នាយកដ្ឋានព័ត៌មាន(៣)
168
1417 សេនា​នុ​ព័ន្ធ​ថៃ ​ប្រារព្ធ​ខួប​កំណើត​កង​ទ័ព​ភូមិន្ទ​ថៃ ​លើក​ទី​៦១​

     សេនានុព័ន្ធយោធា អមស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា ​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​​អនុស្សាវរីយ៍​​លើក​ទី៦១​ ថ្ងៃ​កំណើត​កង​ទ័ព​ភូមិន្ទ​ថៃ ​(១៨ ​ខែ​មករា​ ឆ្នាំ​១៩៥៩ -​ ១៨​ ខែ​មករា ​ឆ្នាំ២០២០) កាលពីល្ងាចថ្ងៃទី២០ ខែមករា នៅសណ្ឋាគារភ្នំពេញ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ និង ឯ.ឧ ប៉ាន់យ៉ារ៉ាក់ ភូនសាប់ (PANYARAK POOLSAP) ​ឯកអគ្គរាជទូត​ថៃ ​ប្រចាំ​កម្ពុជា​។

     ក្នុងសន្ទរកថាស្វាគមន៍របស់ លោកវរសេនីយ៍ឯក ភិស្ណុ សារធី ប្រធាន​សេនានុព័ន្ធថៃ ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា ​បាន​ថ្លែង​ថា​៖ ថ្ងៃនេះនៅក្នុងព្រះរាជាណាចក្រថៃ បាន​រំលឹក​គុណដល់ប្រជាជនថៃ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិថៃ។ លោក​វរសេនីយ៍ បានមានប្រសាសន៍ថា៖ កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃ បានរក្សានូវចំណងទាក់ទងយោធា និងកាទូតជាមួយបណ្តាប្រទេសជាច្រើននៅលើសកលលោក និង នៅ​អាស៊ាន​ ជា​ពិសេស​​​​មាន​បទ​ពិសោធន៍​​លើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ជាច្រើន ​ជា​មួយ​នឹង​ព្រះរាជាណចក្រ​​កម្ពុជា​ ដែល​អាច​​យ​កមកធ្វើជាមូលដ្ឋានដ៏ល្អប្រសើរ សម្រាប់អភិវឌ្ឍចំណងមិត្តភាពប្រទេសទាំងពីរ ថៃ-កម្ពុជា ដ៏​យូរ​​អង្វែង​ត​ទៅ​ទៀត។

ឯកឧត្តម ​ឧត្តម​សេនីយ៍ឯ​ក ផាត ​វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារ​ជាតិ


    ក្នុ​ងនាម​ក្រសួងការពារជាតិកម្ពុជា អគ្គបញ្ជាការ នាយទាហាន និងពល​ទាហាន នៃខ.ភ.ម ឯកឧត្តម ​ឧត្តម​សេនីយ៍ឯ​ក ផាត ​វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារ​ជាតិ បានសំដែងការ ចូលរួមអបអរសាទរ ចំពោះថ្ងៃខួបកំណើតលើកទី៦១ កងទ័ពភូមិន្ទថៃ ដែលបានធ្វើឡើងស្របពេលដែលចំណងមិត្តភាពរវាងខ.ភ.ម និងកងទ័ព​ភូមិន្ទថៃ បាននឹង​កំពុង​ពង្រឹងពង្រីកជាលំដាប់។ ក្នុងនាមក្រសួងកាពារជាតិ និងអគ្គបញ្ជាការ ឯ.ឧ ​ផាត វិបុល​សុភ័ក្ត្រ​ បាន​សម្តែង​នូវ​អំណរ​គុណ ​ចំពោះ​រាជរដ្ឋាភិបាល​ ប្រជាជន និងកងទ៏ពភូមិន្ទថៃ ជាបងប្អូន ដែលបាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ចំពោះខ.ភ.ម ពិសេសការបណ្តុះបណ្តាលធនធានមនុស្ស នា​ពេល​កន្លងមក ដែលជាកត្តា​នាំ​មកនូវគុណប្រយោជន៍ដ៏សំខាន់ ដល់ការសម្រេចជោគជ័យរបស់ ខ.ភ.ម ក្នុងការងារការពារប្រទេស កសាង ​និងអភិវឌ្ឍជាតិរបស់ខ្លួន។ ក្នុងព្រឹត្តិការណ៍ទិវាខួបកំណើតកងទ័ពភូមិន្ទថៃនៅឆ្នាំ២០២០នេះ គឺស្របពេលការ​អបអរសាទរ​ខួប​លើក​ទី៧០​ នៃ​ការ​ទំនាក់​ទំនង​ការទូត រវាង​ព្រះរាជាណាចក្រកម្ពុជា និងព្រះ​​រាជាណា​ចក្រ​ថៃ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ