ព័ត៌មាន

ក​ងទ័ព​កម្ពុជា​ សិង្ហបុរី​ បង្ហាញ​ពី​ជំហរ​រក្សា​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​យូរ​អង្វែង​
នាយកដ្ឋានព័ត៌មាន(៣)
152
1416 ក​ងទ័ព​កម្ពុជា​ សឹង្ហបូរី​ បង្ហាញ​ពី​ជំហរ​រក្សា​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​យូរ​អង្វែង

     នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរ​ភូមិន្ទ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ​២០២០​ ​បាន​អនុញ្ញា​តឲ្យ ឧត្ដមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ មេបញ្ជាការកង​ទ័ពជើ​ងគោកសិង្ហ​បុរី និង​គណៈ​ប្រតិភូ​ចូល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ។ ក្នុងកិច្ចជំនួប​ ដែលបានធ្វើឡើងនៅ​អគ្គបញ្ជាការដ្ឋាន ​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ និង​មេបញ្ជា​ការ​កង​ទ័ពជើ​ង​គោក​សិង្ហបុរី​ បាន​សម្តែង​នូវ​គារវកិច្ច ប្រកបដោយភាពស្និទ្ធស្នាល និងការស្វាគមន៍យ៉ាងកក់ក្តៅ ​ដោយបានរំឭកឡើងវិញ ពីកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កានាពេលកន្លងមក នៃចំណងមិត្តភាពរវាង​ប្រទេសទាំងពីរកម្ពុជា និងសិង្ហបុរី។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរ​ភូមិន្ទ និង ឧត្ដមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ មេបញ្ជាការកង​ទ័ពជើ​ងគោក​សិង្ហ​បុរី


    នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីសម័យអតីតកាល ដែលកម្ពុជាជួបប្រទះនូវភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ បានបង្កមហន្តរាយស្ទើរគ្មានសល់ នូវហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ប៉ុន្តែក្រោយថ្ងៃរំដោះ​៧មករា ឆ្នាំ១៩៧៩ ជាពិសេសការដាក់ចេញនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​កម្ពុជា​ទទួល​បានសុ​ខសន្តិភាពពេញលិញ និងសង្គមជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកលើវិស័យ​ការពារជាតិ កងយោធពលខេមរភូមិន្ទ បាននិងកំពុងមានការវិវត្តន៍គួរឲ្យកត់សម្គាល់ ក្នុងការពង្រឹងសមត្ថភាព​ការ​ពារជាតិ ក៏ដូចជាការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែង​មក​ដល់​បច្ចុប្បន្ននេះ កម្ពុជាបានក្លាយជាប្រទេសមួយ​ ដែលបានបញ្ជូនកម្លាំង និងក្រុមជំនាញជាច្រើនចូលរួមប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់សាធារណរដ្ឋសិង្ហបុរី​ ដែលកន្លងមកបានជួយដល់កងទ័ពកម្ពុជា លើការ​បណ្តុះ​​បណ្តាល​ធនធានមនុស្ស និងការជួយដោះស្រាយមធ្យោបាយមួយចំនួនទៀត។

    ជាកិច្ចឆ្លើយតប ឧត្ដមសេនីយ៍ទោ ហ្គូ សុីហ៊ូ បានថ្លែងអំណរគុណ​ដល់​នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ដែល​បានចែករំលែកនូវចំណេះដឹង​ ពីស្ថានការណ៍វិវត្តន៍នានា ឆ្ពោះទៅរកសន្តិភាពរបស់ប្រទេសកម្ពុជា ដោយក្នុង​នោះ ​លោកឧត្តមសេនីយ៍ បានចាត់ទុកថា សន្តិភាពពិតជាមានតម្លៃ និងបានមកដោយលំបាក ដែលក្នុងនាម​ជា​កង​ទ័ព​មាន​កាតព្វកិច្ចសំខាន់រួមគ្នាថែរក្សា។ ដោយឡែកលើទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ បានបង្ហាញនូវការជឿជាក់ថា៖ នឹងមានទំនាក់ទំនងល្អ និងមានកិច្ចការជាច្រើនទៀត ដែលត្រូវបន្ត​សហការជា​មួយគ្នា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ