ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​​ក្នុ​ង​ពិធីបិទ​កិច្ច​​​ប្រជុំ​​បូក​សរុប​​កា​រ​ងារ​​ប្រចាំ​​ឆ្នាំ​​២០១៩​​ និង​​ទិស​ដៅ​​អនុវត្ត​​បន្ត​​ឆ្នាំ​​២០២០​​ របស់​​អគ្គ​បញ្ជាការ​ដ្ឋាន​​ នៃ​កងយោ​ធ​ពល​ខេមរ​ភូមិន្ទ​​
នាយកដ្ឋានព័ត៌មាន(៣)
162
1413 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​​ក្នុ​ង​ពិធីបិទ​កិច្ច​​​ប្រជុំ​​បូក​សរុប​​កា​រ​ងារ​​ប្រចាំ​​ឆ្នាំ​​២០១៩​​ និង​​ទិស​ដៅ​​អនុវត្ត​​បន្ត​​ឆ្នាំ​​២០២០​​ របស់​​អគ្គ​បញ្ជាការ​ដ្ឋាន​​ នៃ​កងយោ​ធ​ពល​ខេមរ​ភូមិន្ទ​​

     ម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជាអ​ធិបតី​​បិទ​កិច្ចប្រជុំបូក​សរុប​ការ​ងារ​ឆ្នាំ​២០១៩​ និង​ទិ​សដៅ​អនុវត្តន៍​បន្ត​ឆ្នាំ​២០២០​ របស់​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ កាលពីរសៀលថ្ងៃទី២១ ​ខែ​មករា​ ឆ្នាំ​២០២០​ ​នេះ ​នៅ​អគ្គបញ្ជាការដ្ឋាន​ នាទី​ក្រុង​ភ្នំពេញ ​បន្ទាប់ពីកិច្ចប្រជុំនេះ​ បានបើកឲ្យដំណើរការ​ពិភាក្សា​យ៉ាងល្អិត​ល្អន់​ លើកិច្ចការ​ដែលកង​យោធពលខេមរ​ភូមិន្ទ​ សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៩​ និង​បាន​ដាក់​នូវ​ទិស​ដៅ​សម្រាប់​អនុវត្តបន្ត​នា​ឆ្នាំ​២០២០​ ឲ្យ​កាន់​តែ​ទទួល​ជោគ​ជ័យ​អស់​រយៈ​ពេល​ពេញ​មួយថ្ងៃ​មក​នោះ។

     ក្នុង​ពិធី​បិទ​កិច្ចប្រជុំនា​ពេល​នោះ ​គេ​សង្កេតឃើញមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម អស់លោកជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយ​សេនា​ធិការ​ និង​នាយ​រង​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​កង​ទ័ព​ទាំង​​៣​ ប្រភេទ​ និ​ង​បណ្ដា​មេទ័ព​ប្រចាំ​យោធ​ភូមិ​ភាគ​ កង​ពល​តូច​ កង​ពល​ធំ​ និង​បណ្ដា​ទ័ព​ជំនាញ​ចំណុះ​ឲ្យ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ ជា​ច្រើ​ន​រូប​ទៀត ​៕