ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អញ្ជើញ​ជាអធិបតីភាព​ ក្នុង​ពិធី​បិទ​​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២០​ រប​ស់បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​ទឹក​
នាយកដ្ឋានព័ត៌មាន(៣)
156
1411 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អញ្ជើញ​ជាអធិបតីភាព​ ក្នុង​ពិធី​បិទ​​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២០​ រប​ស់បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​ទឹក​

     សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបិ​ទ​សិក្ខា​សាលាបូ​ក​សរុប​​លទ្ធផ​លការងារឆ្នាំ២០១៩ និងលើកទិសដៅ​អនុវត្តឆ្នាំ២០២០ របស់កងទ័ពជើងទឹក នៅ​រសៀល​ថ្ងៃ​ទី​២០ ​ខែ​មករា ​ឆ្នាំ​២០២០ ដែលប្រារព្ធធ្វើនៅបញ្ជាការកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងពិធីបិទសិក្ខាសាលានេះដែរ ក៏មាន​ការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមេបញ្ជាការ មេបញ្ជាការ​រង​កង​ទ័ព​ជើងទឹក នាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនផងដែរ។

នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ


   ក្នុងមតិស្វាគមន៍របស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជាក់ឱ្យ​ដឹង​ថា៖ ជារៀងរាល់ឆ្នាំ កងទ័ពជើងទឹក​តែងតែយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់ ​នូវ​បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានខិតខំកសាង និងពង្រឹងប្រៀបការពារជាតិ ដោយបានពង្រឹង​​ប្រព័ន្ធលេណដ្ឋានប្រយុទ្ធ បញ្ហាប្រយុទ្ធ អាវុធគាំទ្រគ្រប់ប្រភេទ សង្កេតការណ៍គ្រប់គ្រងសភាពការណ៍ និងរាយ​ការណ៍​បាន​ជា​ប្រចាំ​តាមឋានានុក្រម។ ទន្ទឹមនេះ ក៏បានជំរុញកិច្ចសហការ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃ​ទៀត​ ពង្រឹងការអនុវត្តន៍ច្បាប់ ពង្រឹងភូមិ-ឃុំសុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបភាពអនាធិបតេយ្យ រក្សាសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ ធានាសុវត្ថិភាពជូនគណប្រតិភូជាតិ-អន្តរជាតិ និងពិធីផ្សេងៗ បានយ៉ាងល្អប្រសើរ។ នាយខេត្តមនាវី ទៀ វិញ បាន​បន្ត​ថា​៖ នៅក្នុងឆ្នាំ២០១៩ ក៏ដូចជាបណ្តាឆ្នាំមុនៗដែរ កងទ័ពជើងទឹក បាន​បន្ត​យក​ចិត្តទុកដាក់​បង្កើន​ការ​ងារ​ហ្វឹកហ្វឺន​ អប់រំ​នយោបាយសតិអារម្មណ៍ ដល់យោធិនគ្រប់រូប ក្នុង​គោល​បំណង ដើម្បីពង្រឹងមនសិកាស្នេហាជាតិ ស្មារតីភ្ញាក់រលឹក គោរពបទវិន័យបទបញ្ជា ចូលរួមយ៉ាងសកម្ម ក្នុង​កិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារភាពសុខដុមរមនា របស់ប្រជាជន ព្រមទាំងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ និងសង្គមជាតិ។ ទន្ទឹមនឹងនេះ ​បានយកចិត្តទុកដាក់ការងារហ្វឹកហ្វឺនជំនាញ ជួយសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗ ដើម្បីបង្កើនសមត្ថភាព​ឱ្យ​ដល់កម្លាំងអន្តរាគមន៍​ ជួយសង្គ្រោះរបស់អង្គភាព ថែមមួយកម្រិតទៀត។ នាយឧត្តម​នាវី​ ទៀ វិញ បានបញ្ជាក់​ថា​៖ ការងារធានា ភស្តុភារ ហិរញ្ញវត្ថុ សម្ភារៈបច្ចេកទេស កងទ័ពជើងទឹកបានជំរុញឱ្យស្ថាប័នជំនាញ អនុវត្ត​ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅ នឹងការយកចិត្តទុកដាក់ពីស្ថាប័នជំនាញរបស់ថ្នាក់លើ  គឺត្រូវគ្រប់គ្រង ប្រើប្រាស់ឲ្យបានត្រឹមត្រូវទទួល និងបើកចែកឱ្យបានគ្រប់ ទាន់វេលាដល់អង្គភាព និង​យោធិនគ្រប់ៗរូប ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ពកាន់តែប្រសើរឡើង។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ


     សម្តេចពិជ័យសេនា ទៀ បាញ់ បាន​លើកសរសើរពីការខិតខំបំពេញការងាររយៈពេលពេញមួយឆ្នាំ របស់កង ទ័ព​ជើង​ទឹក​​ទទួលបានផ្លែផ្កា និងមានការរីកចម្រើនតាមបណ្តាអង្គភាពចំណុះនេះ ក៏ដោយសារមានការសហ ការ​ល្អ​ពី​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តឲ្យនាយទាហាន ពលទាហានទាំងអស់ត្រូវបន្តការហ្វឹកហ្វឺនរៀនសូត្រ អប់រំចិត្តសាស្រ្ត​ ដើ​ម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដី ទប់ស្កាត់រាល់ការប៉ុនប៉ងផ្សេងៗ បង្កភាព​អសន្តិសុខ​ក្នុង​សង្គមជាតិ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ