ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ផ្សព្វ​ផ្សាយ​របាយ​ការ​ណ៍បូក​សរុប​ការ​ងារ​ឆ្នាំ​២០១​៩ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
144
1410 នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ផ្សព្វ​ផ្សាយ​របាយ​ការ​ណ៍បូក​សរុប​ការ​ងារ​ឆ្នាំ​២០១​៩ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២០

     ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួង​ការ​ពារ​ជាតិ​ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានអញ្ជើញផ្សព្វផ្សាយរបាយការណ៍​បូកស​រុប​ការ​ងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២០ ព្រមទាំងបំពាក់ឋានន្តរស័ក្តិ ដល់នាយទាហាន ​និង​នាយទាហានរង ក្នុងអគ្គនាយកដ្ឋាន នាព្រឹកថ្ងៃទី២០ ខែមករា នៅវិមានឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោ​យចង្វា​ រាជ​ធានី​ភ្នំពេញ។

     នៅក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានបានប្រមូលផ្តុំអនុវត្តការងារជាទិភាព ដូចជាការសិក្សាស្រាវជ្រាវ​លើ​ឯកសា​រ​ធ្វើ​ជា​មូលដ្ឋានក្នុងការកសាងផែនការ នយោបាយយុទ្ធសាស្ត្រយោធា ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរ​ជាតិ​ការ​ចូល​រួម​ក្នុង​កិច្ចប្រជុំអាស៊ាន កាទូតយោធា ការសិក្សាស្រាវជ្រាវ តំបន់ប្រវត្តិសាស្ត្រយោធា​ ការធានានិរន្តរភាព​ការ​ងារ​រដ្ឋ​បាលប្រចាំថ្ងៃ ការងារក្រៅប្រព័ន្ធមួយចំនួន និងខិតខំតាមដានសភាពការណ៍វិវត្តន៍ថ្មីៗ។ លើស​ពីនេះបានខិតខំចងក្រងសៀវភៅ ស ការពារជាតិ ឆ្នាំ២០២០ ដោយបានរៀបចំប្រជុំ និងសិក្ខាសាលានានា។​ ជាមួយគ្នានេះ បានទទួលរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន នៅមានឈ្នះ-ឈ្នះ ដូចជា៖ សង្ក្រាន្តឆ្នាំថ្មីឆ្នាំកុរ ពិធី​ពិសារ​អំបុកស្នេហាជាតិ ៩វិច្ឆិកា, ពិធីខួបមួយឆ្នាំ នៃការដាក់ឱ្យដំណើរការវិមានឈ្នះ-ឈ្នះ។ វិមានឈ្នះ-ឈ្នះ ពេលនេះបានក្លាយជាទីសុខដុមនៃមនុស្សទាំងឡាយ ដែលក្នុងរយៈពេល១ឆ្នាំកន្លងទៅ វិមានឈ្នះ-ឈ្នះបានទទួល​ប្រតិភូបរទេសផ្លូវការ ១៣២លើក ស្មើរនឹងចំនួន ៤៤,៧១០នាក់។ ក្នុងឱកាសនោះ ក៏បានបំពាក់ឋានន្តរស័ក្តិ ដល់នាយទាហាន និងនាយទាហានរង ចំនួន៦៦នាក់ ចាប់ពី ថ្នាក់​ព្រិលបាលឯក រហូតដល់ ថ្នាក់វរសេនីយ៍​ទោ ​និងជូនប័ណ្ឌសរសើរចំនួន ៥២នាក់ ដល់ក្រុមការងារទ្រទ្រង់វិមាន​ឈ្នះៗ​ រយៈពេល១ឆ្នាំ ក្រោយពីសម្ពោធដាក់​ឲ្យ​ដំណើរការនូវវិមានឈ្នះៗផងដែរ ។

     មុន​ថ្លែងទៅកាន់នាយទាហាន និងនាយទាហានរង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ឯ.ឧ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឲ្យនាយទាហាន នាយទាហានរងទាំងអស់ស្រែកព្រមៗគ្នាថា៖ អរគុណសន្តិភាព និងអរគុណស្ថាបនិកនយោបាយឈ្នះ ឈ្នះ។ ឯ.ឧ បានថ្លែងថា៖ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានខិតខំ និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន នៅលើកិច្ចការការងារកាទូតនយោបាយយោធា កិច្ចការអស៊ាន ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា និងកិច្ច​ការស្រាវជ្រាវប្រវត្តិសាស្ត្រយោធា។ ឯ.ឧ ណឹម សុវត្ថិ បានបញ្ជាក់ថា៖ សម្រាប់ទិសដៅ អគ្គនាយកដ្ឋាន គឺបន្តអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៃផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ ក៏ដូចជាទិសដៅរបស់ក្រសួងការពារជាតិ ជាពិសេសត្រៀមអនុវត្តតាមអនុសាសន៍  និងបទបញ្ជារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងនៅគ្រប់ពេលវេលា។ បន្តស្រាវជ្រាវតំបន់ប្រវត្តិសាស្រ្តយោធានានា និងរៀបចំតំបន់ប្រត្តិសាស្ត្រយោធាទាំងនោះ សម្រាប់កូនចៅ ជំនាន់ក្រោយៗ ទៀតសិក្សាស្រាវជ្រាវនូវស្នាដៃ នៃវីរបុរសយើងនាជំនាន់បច្ចុប្បន្ន និងត្រៀមចូលរួមបំពេញការងារតាមកម្មវិធីរបស់ អាស៊ាន ក្នុងឆ្នាំ២០២០ ដែលមានប្រទេសវៀតណាមជាប្រធាន និងបានត្រៀមជាស្រេចក្នុងការ ជួយសម្របសម្រួលដល់កិច្ចប្រជុំ និងសកម្មភាពការងារអាស៊ាននានា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២២ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ