ព័ត៌មាន

ឯកឧត្តម​​ អ៊ី ​ឈាន​ ​ជួ​ប​​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​​ពល​​ទាហាន​ ក្នុង​កសិដ្ឋាន​ ភូមិ​សាយ ​ឃុំ​ព្រងិល​ ស្រុក​ក្រវាញ​ ខេត្ត​ពោធិ៍​សាត់​
នាយកដ្ឋានព័ត៌មាន(៣)
157
1397 ឯកឧត្តម​​ អ៊ី ​ឈាន​ ​ជួ​ប​​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​​ពល​​ទាហាន​ ក្នុង​កសិដ្ឋាន​ ភូមិ​សាយ ​ឃុំ​ព្រងិល​ ស្រុក​ក្រវាញ​ ខេត្ត​ពោធិ៍​សាត់​

     អរគុណ​សន្តិភាព ​សន្តិភាពគឺមានតម្លៃមិនសាបសូន្យ មិនថានាពេលកន្លង ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ ហើយ​មនុស្សទាំងអស់ត្រូវការសន្តិភាព មានសន្តិភាពទើបយើងមានអ្វីៗដូចសព្វថ្ងៃ។ នេះជាប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រ​ដ្ឋលេខាធិការក្រសួងការពារជាតិ ​ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធី​សំណេះសំ​ណាល​ជា​មួយ​នាយទាហាន នាយទាហានរង ពលទាហាន នៅកសិដ្ឋាន របស់នាយកដ្ឋាន​អភិវឌ្ឍន៍​ក្រសួង​ការ​ងា​រជាតិ​ ឋិត​ក្នុ​ងភូមិសាយ​ ឃុំព្រងិល ​ស្រុក​ភ្នំក្រវាញ ​ខេត្ត​ពោធិ៍សាត់។​

 ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា នាយក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​ក្រសួងការពារជាតិ

      ​បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ រិទ្ធី នាយក​រង នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានឡើង​ធ្វើ​របាយ​ការណ៍​ស្តី​ពី ​ស្ថានភាពជាក់ស្តែង នៅកសិដ្ឋានរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា នាយក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​ក្រសួង​ការពារជាតិ​បាន​ថ្លែងថា៖ កសិដ្ឋាននៅទីនេះ នៅថ្ងៃអនាគត់ និងក្លាយ​ជា​ថ្នាល​បណ្តុះ​បណ្តាលវិជ្ជាជីវៈគ្រប់មុខជំនាញបម្រើដល់កងយោធពលខេមរភូមិន្ទ ជាពិសេសយោធិន​ចូល​និវត្តន៍​ក៏​អាច​ទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយសម្រួលដល់ជីវភាពនៅពេលបញ្ជប់អាជីពជាយោធិន  តាមរយៈការទទួលនូវចំណេះដឹងទាំងនេះទៅប្រកបរបរនៅតាមស្ថាប័ន ឬប្រកបអាជីវកម្មជាលក្ខណៈគ្រួសារផ្ទាល់ផង​ដែរ​។​

ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រ​ដ្ឋលេខាធិការក្រសួងការពារជាតិ


      ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថា៖ បច្ចុប្បន្នប្រជាជនកំពុងរស់នៅយ៉ាងសុខដុម ក្នុងមហាគ្រួសារខ្មែរ​តែ​មួ​យ ​ក្រមម្លប់សន្តិភាព បើទោះជាមានជនអមិត្តមួយត្តាប់តូច បានបង្កើតនូវឧបាយកល ប៉ុនប៉ងផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាធ្វើឱ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមជាថ្មី បំផ្លាញសន្តិភា​ព​ដែល កម្ពុជា​កំពុងមានយ៉ាងណាក្តី ប៉ុន្តែ​ប្រជាជន​កម្ពុជា​ទាំង​មូល ​បានរួមគ្នាកា​រ​ពារ​​ទប់​ស្កាត់​ មិ​ន​ឱ្យជនទាំងនោះ សម្រេច​បំណង​របស់​ពួកគេបានឡើយ ដោយប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខសាន្ត​ ជាមហាគ្រួសារខ្មែរ ក្រោម​ម្លប់សុខសន្តិភាព​ ដែលកម្ពុជាបាននាំមកដោយលំបាកបំផុត។ ឯកឧត្តម បានរំលឹកទៀតថា៖ ទំរាំមានអ្វី​ដូច​សព្វ​ថ្ងៃ​នេះ ​ប្រមុខដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេច​តេជោ ហ៊ុន សែន បានលះបង់កម្លាំងកាយចិត្ត​ ខិត​ខំតស៊ូយ៉ាងលំបាក ដឹកនាំប្រទេសពីបាតដៃទទេ ​និង​ក្រោម​ការ​អនុវត្តនយោបាយឈ្នះឈ្នះ បានធ្វើអោយ​ប្រទេស​បាន​បញ្ជ​ប់​សង្រ្គាម និង​មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ​។ ឆ្លៀតក្នុងឱកាស​នោះផ​ងដែរ​ ឯកឧត្តម អ៊ី ឈាន បានសំណូមពរដល់នាយទាហាន នាយទាហានរង ពលទាហាន និងប្រជាពលរដ្ឋ​ទាំង​អស់​សូម​មេត្តា​ថែរក្សាសន្តិភាព​ដែល​យើង​កំពុងមាន​នាពេលនេះ​ កុំឲ្យបាត់បង់ទៅវិញ បើទោះក្នុង​តម្លៃណាក៏ដោយ។ បន្ទាប់ពីពិធីសំណេះសំណាលជាមួយ​និង​នាយ​ទាហាន​ នាយ​ទាហាន​រង​ ពល​ទាហានក្នុង​កសិដ្ឋាន​រួចមកឯកឧត្តម អ៊ី ឈាន បានធ្វើពិធី​ចែក​ប្រកាស​ន័យ​ប័ត្រ​គ្រឿង​ឥស្សរិយយស​ ជូនដល់នាយទាហាន ដែលមានស្នាដៃឆ្នើម និងបានចែកអំណោយដល់ នាយទាហាន នាយទាហានរង និងពលទាហាននៅក្នុងកសិដ្ឋានដោយក្នុង ម្នាក់ៗទទួលបានសារុង១ ព្រមទាំងថវិកាចំនួន ៣ ម៉ឺនរៀលផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ