ព័ត៌មាន

ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​មេ​បញ្ជាការ​កង​អនុ​សេនា​​តូច​បញ្ជូន​សារ​ជំនាន់​ទី​២ ​វគ្គ​បំប៉ន​ អ៊ិនធឺ​ណែត​ អ៊ុន​ត្រា​ណែត​ បណ្តាញ​សង្គម​ និង​សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌​មាន​ជំនាន់​ទី៩​ និង​វគ្គ​បណ្តុះ​បណ្តាល​ភាសា​រុស្ស៊ី​
នាយកដ្ឋានព័ត៌មាន(៣)
183
1386 ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​មេ​បញ្ជាការ​កង​អនុ​សេនា​​តូច​បញ្ជូន​សារ​ជំនាន់​ទី​២ ​វគ្គ​បំប៉ន​ អ៊ិនធឺ​ណែត​ អ៊ុន​ត្រា​ណែត​ បណ្តាញ​សង្គម​ និង​សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌​មាន​ជំនាន់​ទី៩​ និង​វគ្គ​បណ្តុះ​បណ្តាល​ភាសា​រុស្ស៊ី​

      ឯកឧត្តម នាយត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ​ក្រសួងការពារជាតិ បានអញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាលថ្នាក់មេបញ្ជាការ​កងអនុសេនាតូច​បញ្ជូនសារ​ជំនាន់ទី២ វគ្គបំប៉នអ៊ិនធឺ​ណែត ​អ៊ុន​ត្រា​ណែត​ បណ្តាញ​សង្គម​ និង​សន្តិសុខ​បច្ចេកវិទ្យា​ព័ត៌មានជំនាន់ទី៩ និងវគ្គបណ្តុះបណ្តាលភាសារុស្ស៊ី កាល​ពី​រសៀល​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិទន្លេកាទឹល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ​កន្លង​ទៅ​នេះ​។

      ឯកឧត្តម ឧត្តមសេនីយ៍ទោ អៀង លីសក្តិ នាយកមជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ និងជួសជុលបញ្ជូនសារ បានឲ្យដឹង​ថា​៖ នៅឆ្នាំ​២០១៩​នេះ ​មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ បានដំណើរការបើក​វគ្គ​បណ្តុះបណ្តាលថ្នាក់មេបញ្ជាការ​កង​អនុសេនា​តូច​បញ្ជូនសារ ជំនាន់ទី២ ចំនួន៦១នាក់ រយៈពេល៧ខែ​។ វគ្គបំប៉នជំនាញ អ៊ិន​ធឺ​ណែត​ អ៊ុន​ត្រា​ណែត ​បណ្តាញ​ព័ត៌មាន​សង្គម​សន្តិសុខ​បច្ចេក​វិទ្យាព័ត៌​មាន​ជំនាន់​ទី៩​ ចំនួន​១០នាក់ រយៈពេល ១​ខែ​, សិក្ខាកាម​វគ្គបណ្តុះបណ្តាលភាសារុស្ស៊ីចំនួន ៧១នាក់ សិក្សារយៈពេល ៤ខែ សរុបទាំងអស់មានចំនួន ១៤២ នាក់។ សិក្ខាកាមខាងលើនេះ គឺបានជ្រើសរើសមកពីបណ្តាអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុង​គោល​បំណង ចង់ប្រែក្លាយពួកគេទៅជានាយទាហាន ដែលមានសមត្ថភាពគ្រប់គ្រាន់ ទាំងជំនាញសេនាធិការបញ្ជូន​សារ​ ទាំង​ជំនាញអ៊ិនធឺ​ណែត អ៊ុនត្រាណែត បណ្តាញព័ត៌មានសង្គម និងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន និង​ភាសា​បរទេស​ ក្នុងនោះភាសាររុស្ស៊ី ក្នុងគោលដៅ​រួមចំណែកអនុវត្តនូវយុទ្ធសាស្ត្រការពារជាតិ​របស់​រាជរដ្ឋា​ភិបាល​ នៃ​ព្រះរាជាណាចក្រកម្ពុជា។ ជា​លទ្ធ​បញ្ចប់​ វគ្គបណ្តុះបណ្តាលថ្នាក់មេបញ្ជាការកងអនុសេនាតូចបញ្ជូន​សារ​ជំនាន់ទី២ និទ្ទេសល្អ ២៣នាក់ បង្គួរ ៣០នាក់ និងមធ្យម ៦នាក់, វគ្គបំប៉នជំនាញអ៊ិនធឺ​ណែត ​អ៊ុនត្រា​ណែត​​ បណ្តាញព័ត៌មានសង្គម និងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ជំនាន់ទី ៩ និទ្ទេសល្អ ៦នាក់ និងបង្គួរ ៤នាក់ និង វគ្គសិក្សាភាសារុស្ស៊ី និទ្ទេសល្អ ២១នាក់ បង្គរ ៤៤នាក់ និងមធ្យម ៦នាក់។

ឯកឧត្តម នាយត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ​ក្រសួងការពារជាតិ


     ឯកឧត្តម ប៊ុន លើត បានថ្លែងថា៖ នៅចំពោះមុខ នៃសហសវត្សថ្មី ពិភពលោកកំពុងតែធ្វើដំណើរយ៉ាង​លឿន​ទៅ​មុខ នៅក្នុងចរន្តសកលភាវូបនីយ៍កម្ម​ ឆ្ពោះទៅកាន់ភាពឈានមុខយ៉ាងខ្លាំងក្លាក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា។ ការរីកចំរើនយ៉ាងលឿនហួសពីការស្មាន នៃបច្ចេកវិទ្យាព័ត៌មាននិង​កុំព្យូទ័រ បានបង្ខិត​​មនុស្ស​​ក្នុ​ង​ពិភព​លោក​ អោយ​កាន់​តែ​ខិត​ជិត​គ្នា​ថែម​ទៀត ​ដែលជាមូលដ្ឋាននៃការចាប់​បដិសន្ធិ​លើ​ចំណេះដឹងខាងព័ត៌មាន ការផ្សព្វផ្សាយ និងសារគមនាគមន៍ បានក្លាយទៅជាកត្តាយ៉ាងសំខាន់​ ដែ​លកំណត់មុខមាត់ នៃការវិវត្តន៍របស់មនុស្សជាតិ។ ដូចនេះកងយោធពលខេមរភូមិដ្ឋគ្រប់រូប ត្រូវ​តែ​ខិត​ខំ​រៀន​សូត្រ​ ស្វែងយល់នូវរាល់បច្ចេកវិទ្យាទាំងនោះ ដើម្បីលើកកំពស់សមត្ថភាពរបស់ខ្លួន នឹងឈានជើងតាម​ផ្លូវ​មួយ​ នៃការអភិវឌ្ឍន៍​តែ​មួយ​ក្នុង​វិស័យបច្ចេកវិទ្យាទូរគមន៍ និងព័ត៌មានវិទ្យា ជាមួយគេឯងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ ឯកឧត្តម ប៊ុន លើក រដ្ឋលេខាធិការ ផ្តាំផ្ញើរចំពោះកម្មសិក្សាការីទាំងអស់ ពេល​ត្រឡប់​ទៅ​អង្គភាពវិញ ត្រូវយកចំណេះដឹងទាំងប៉ុន្មាននេះ ទៅបំរើការងារជំនាញក្នុងអង្គភាពរបស់ខ្លួន ហើយ​មាន​ប្រសិទ្ធិភាពខ្ពស់ ត្រូវគោរពវិន័យរបស់កងទ័ពអោយ​បាន​ខ្ជាប់​ខ្លួន​ គោរពច្បាប់ បទបញ្ជាសារាចរណ៍ សេចក្តី​កំណត់ផ្សេងៗ របស់ថ្នាក់លើអោយបានដាច់ខាតបំផុត។ ខិតខំប្រឹងប្រែងអនុវត្តនូវ តួនាទី ភារកិច្ចរបស់ខ្លួនអោយមានប្រសិទ្ធិភាព និងសម្រេចលទ្ធផលជោគជ័យ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ