ព័ត៌មាន

ឯកឧត្តម​ ហ៊ុន ​​ម៉ា​ណែត​ អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុងពិធី​សម្ភោធ​ និង​កាត់ខ្សែរបូ​ ដាក់​ឲ្យ​ប្រើប្រាស់នូវសមិទ្ធិផលនានា នៅសាលា​ពល​ទាហាន​ទី​២ ​យោធ​ភូមិ​ភាគ​ទី២​ កង​ទ័ព​ជើង​គោក
នាយកដ្ឋានព័ត៌មាន(៣)
67
1384 ឯកឧត្តម​ ហ៊ុន ​​ម៉ា​ណែត​ អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុងពិធី​សម្ភោធ​ និង​កាត់ខ្សែរបូ​ ដាក់​ឲ្យ​ប្រើប្រាស់នូវសមិទ្ធិផលនានា នៅសាលា​ពល​ទាហាន​ទី​២ ​យោធ​ភូមិ​ភាគ​ទី២​ កង​ទ័ព​ជើង​គោក

   សមិទ្ធិ​ផល​នានា​ រួម​មាន​៖​ អគារទី​ចាត់ការ ​០១ខ្នង ​២ជាន់ ​ស្មើរ​១៥​បន្ទប់​, ផ្លូវ​បេតុង ​០២ខ្សែ​ ប្រវែង​១៤២៩​ម៉ែត្រ​, ប្រលាយ​រំដោះទឹក​ប្រវែង ​៣០០ម៉ែត្រ​, តារាង​បាល់​ទាត់, ​វេទិការ​សម្រាប់​អធិបតី ​និង​ភ្ញៀវ​ចំនួន​ ០២​ខ្នង​, សាល​​ប្រជុំ​, អាង​ហែល​​ទឺក​​សម្រាប់​ហ្វឹក​ហាត់​, ទំនប់​វត្ថុ​រារាំង ​០១​ខ្សែរ​ ប្រវែង ​១៦៥ម៉ែត្រ​ កំពស់ ​៨​ម៉ែត្រ​ រួម​នឹង​សមិទ្ធិ​ផល​ជា​ច្រើន​ទៀត​ នៅ​ក្នុង​សាលា​ហ្វឹក​ហ្វឺន​ពល​ទាហាន​ទី​២ យោធ​ភូមិ​ភាគ​ទី២​ ​កង​ទ័ព​ជើង​គោគ ​ដែល​ជាអំណោយ​របស់​កង​ទ័ព​ជើង​គោក ​នៃ​ខ​.ភ.​ម ​និង​យោធ​ភូមិ​ភាគ​ទី៧​ នៃ​កងទ័ព​ប្រជាជន​វៀតណា​ម​ ត្រូវបានប្រារព្ធ​ពិធីសម្ភោធ និងកាត់ខ្សែរបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតក្រោមអធិបតីភាព ​ឯកឧត្តម ​ឧត្តម​សេនីយ៏​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ និងឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ​វ៉ ​ម៉ិញ​លឿង ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៧ ​នៃ​កង​ទ័ព​ប្រជា​ជន​វៀត​ណាម​ កាល​ពី​ទី​២៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ នៅ​សាលា​ហ្វឹក​ហ្វឺ​ន​ពល​ទាហាន​ទី២ ​យោធ​ភូមិ​ភាគ​ទី២​ កង​ទ័ព​ជើង​គោក​ ស្រែ​ស្ពៃ ​ស្រុក​អូរាំងឪ​ ខេត្ត​ត្បូង​ឃ្មុំ។​

    នៅក្នុងឱកាស​នោះ​ ឯកឧត្តម ហ៊ុន ម៉ាណែត និង​គណៈ​ប្រតិភូ ​បាន​កាត់​ខ្សែ​របូរ​ និង​អញ្ជើញ​ទស្សនា​នូវ​សមិទ្ធិ​​ផល​នានា​ ដែល​បានលេចចេញជារូបរាងនៅសាលាពលទាហានទី២ និង​ការ​សំ​ដែង​ឆ្លង​ឧបសគ្គ​របស់​សិក្ខា​កាម​សាលា​ពល​ទាហាន​ទី២​ យោធ​ភូមិ​ភាគ​ទី២​ ​ជា​បន្ត​បន្ទាប់​ផង​ដែល​។

    បន្ទាប់​មក ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ភ្ញៀវកិត្តិយសក៏បានអញ្ជើញជួបសំណេះសំណាលជា​មួយ​នាយ​ទាហា​ន នាយ​ទាហាន​រង​ ពល​ទាហាន​ ប្រជាពល​រដ្ខ​ តាជី យាយជី និងគ្រួសារកងទ័ពបន្តទៀត នៅក្នុង​សាលា​ហ្វឹកហ្វឺនពលទាហានទី២ យោធភូមិភាគទី២ កងទ័ពជើងគោក។

​    នៅ​​ក្នុង​​មតិ​​ស្វាគមន៏​​ និងរបាយការណ៏​សាងសង់អានដោយលោក ឧត្តមសេនីយ៏ត្រី ហាំ សុខា នាយក​រង​សាលា​ហ្វឹក​ហ្វឺន​ពល​ទាហាន​ទី២​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖​ បច្ចុប្បន្ន​សាលា​ហ្វឹក​ហ្វឺន​ពល​ទាហាន​ទី២​ យោធ​ភូមិ​ភាគ​ទី២​ មាន​ផ្ទៃដី​សរុប​ចំនួន ៦​២ហិកតា ដោយ​ចែក​ចេញ​ជា​ ០២តំបន់ គឺតំបន់ស្នាក់នៅ និងតំបន់បាញ់គ្រាប់ពិត ។ ហើយរាល់សមិទ្ធិផលដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ ជាសមិទ្ធិផល០២ រួមគ្នា ដែលជាអំណោយរបស់​កង​ទ័ព​ជើងគោក ផ្តើមកសាងដោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងយោធភូមិភាគទី៧ នៃកងទ័ពប្រជា​ជន​វៀត​ណាម​ ផ្តួច​ផ្តើម​កសា​ងដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ វ៉ ម៉ិញលឿង ដោយចាប់ផ្តើមដំណើរការ​សាង​សង់​ពីថ្ងៃទី០២​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ ចំ​នាយ​ថវិការ​អស់​​ចំនួន ​៧១២,២២៧​ដុល្លា (ប្រាំពី​រយ​ដប់​ពីរ​ពាន់់់​ ពី​រ​រយ​ម្ភៃ​ប្រាំ​ពីរ​ដុល្លារ​) ក្នុង​នោះ​ថវិ​ការ​ដែល​យោធភូមិភាគទី៧​ នៃ​កងទ័ពប្រជាជនវៀតណាមផ្តល់ជូនចំនួន ៥២០,​០​០​០​ដុល្លារ​ (ប្រាំរយម្ភៃពាន់ដុល្លារ)។

    ឯកឧត្តម វ៉ ម៉ិញលឿង ក្នុងនាមយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមបានចូលរួមអបអរសាទរ សម្តែង​ក្តី​សប្បាយ​រីក​រាយ​ ដែល​បានចូលរួមចំណែកក្នុងការជួយ កសាង អភិវឌ្ឃន៏ កងយោធពលខេមរភូមិន្ទ ពិសេស​សាលា​ហ្វឹកហ្វឺនពលទាហានទី២ យោធភូមិភាគទី២ កងទ័ពជើងគោកនាពេលនេះ និងបានថ្លែងអំណរគុណ​ចំពោះរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា កងយោធពលខេមរភូមិន្ទ យោធភូមិភាគទី២ កងទ័ពជើងគោក ដែល​បាន​សហការ និងបង្កលក្ខណះគ្រប់បែបយ៉ាងដល់ភាគីយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម នៅ​ក្នុងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម​ ដែលបានពលីជីវិតកាលពីសម័យសង្គ្រាម និងធ្វើមាតុភូមិ​និវត្តន៏​ទៅ​កាន់​ប្រទេស​វៀត​ណាម​។

    អញ្ជើញមានប្រសាសន៏សំណេះសំណាលនៅក្នុងឱកាសនោះ ក្នុង​នាម​ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃ​ខ.ភ.ម កង​ទ័ព​ជើង​គោក ​ឯកឧត្តម ហ៊ុន ម៉ាណែត បាន​ថ្លែងអំណរគុណដល់ ភាគីមិត្តវៀតណាម សប្បុរសជននានា​ ពិសេសយោធភូមិភាគទី៧ វៀតណាម កន្លងមកបានជួយឧបត្ថម្ភដល់យោធភូមិភាគទី២ សាលាហ្វឹកហ្វឺនពល​ទាហាន​ទី២ ​លើកា​រ​កសាងសមិទ្ធិផលថ្មីៗជាច្រើន ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនងចំណងមិត្ត​ភាព​ សាមគ្គីភាព ​និង​កិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ព និងប្រជាជនយើងទាំងពីរ ក៏ដូចជាកិច្ចសហការរឹង​មាំ​លើ​គ្រប់​វិស័យ ​ប្រទេស​ទាំង​ពីរ​ស្រប​តាម​ពាក្យ​ស្លោក ​ប្រទេស​ជិត​ខាង​ល្អ​ កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ មិត្ត​ភាព​យូរ​អង្វែង។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះគ្រប់បណ្តា​អង្គភាពចំណុះយោធភូមិភាគទី២ កងទ័ពជើងគោក កន្លងមកបានយកចិត្តទុក្ខដាក់ប្រមូលផ្តុំអនុវត្តន៏​ភារ​កិច្ច​សម្រេច​បាន​លទ្ធផល និងស្នាដៃប្រសើរជាច្រើនគួរជាទីមោទនៈ ដែលធានាបាននូវប្រៀបការពារជាតិ ពង្រឹងបានលើគ្រប់វិស័យ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ កងទ័ព និងប្រទេសជាតិ គឺ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅមក ​ពោលគឺប្រទេសជាតិ ត្រូវការកងទ័ពដើម្បីភាពរឹងមាំ រីឯកងទ័ពត្រូវការប្រទេសជាតិ​ដែល​រឹង​មាំ ​ហើយ​ក៏​ជា​ឱកាស​ដើម្បី​កសាង​អភិវឌ្ឍន៏ និងពង្រឹងសមត្ថភាពកងទ័ពឲ្យកាន់តែខ្លាំង ដើម្បីធានា ការឆ្លើយតបរាល់សំណូមពរ និងភារកិច្ចដែលថ្នាក់លើប្រគល់ជូន។ ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើរសុំឲ្យគ្រប់បណ្តាអង្គភាពខិតខំរិះរក គំនិតឆ្នៃប្រឌិត ដោះស្រាយជាក់ ស្តែង ដោយផ្អែកលើសក្កតានុពល ធនធានរបស់ខ្លួន និងត្រូវរៀបចំឲ្យមានប្រព័ន្ធ​ការ​ងារ​ត្រឹមត្រូវ ច្បាស់លាស់ និងមានតម្លាភាព។​

    នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ជាផ្លូវការនូវរាល់សមិទ្ធិផលនានា ឲ្យដំណើរការប្រើប្រាស់ចាប់ពីពេលនេះតទៅ និងបានផ្តល់ជូន តាជី​ យាយជីចំនួន ២៩នាក់ ក្នុង០១នាក់ទទួលបានអង្គ​២២​គីឡូ ​ក្រាម មី១កេស ប៊ីចេង១គីឡូក្រាម ថវិការចំនួន ៥ម៉ឺនរៀល ជូនគ្រួសារយោធិនចំនួន ២២១គ្រួសារ ក្នុង​០១​គ្រួសារ​ទទួល​បាន​អង្គ​២២​គីឡូ​ក្រាម ​មី១កេស ប៊ីចេង១គីឡូក្រាម សារុង ១ ថវិការចំនួន ១០ម៉ឺនរៀល និងជូន​សាលាហ្វឹកហ្វឺនពលទាហានទី២ ថវិការចំនួន ២០លានរៀលផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ